ប្រណាំង​​រថយន្ត៖ ម្ចាស់​ជើងឯក Indycar 2017 Josef Newgarden បាន​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​នូវ​វត្តមាន​រថយន្ត​ថ្មី Dallara IR-12 នៅ​កន្លែង​តាំង​បង្ហាញ Detroit Auto Show ដែល​ស្ថិតនៅ​ភាគ​ខាងជើង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​កីឡាករ​វ័យ 27​ឆ្នាំសញ្ជាតិ​អាមេរិក​រូប​នេះ​ គឺជា​អ្នកឈ្នះ​ជើងឯក​កាលពី​ឆ្នាំមុន​ជាមួយ​រថយន្ត Indycar ប្រភេទ Penske Chevrolet ហើយ​សំរាប់​ការ​បង្ហាញ​រថយន្ត​ប្រភេទ​ថ្មី​នេះ គឺ​ត្រៀម​ប្រណាំង​ក្នុង​ព្រឹ​តិ្ត​ការណ៍ Indycar រដូវ​កាល​ថ្មី...

បាល់ទាត់៖ ​កីឡាករ​ខ្សែ​បំរើ​នៃ​ក្លឹប​បិសាច​ក្រហម Manchester United គឺ Henrikh Mkhitaryan មិន​ស្ថិត​ជា​កីឡាករ ១១នាទី​ក៏​ហី​ទៅ​ចុះ​ សូម្បីតែ​ជា​កីឡាករ​បំរុង​អង្គុយ​ក្រៅ​ក៏​គ្មាន​ដែរ​ អំឡុង​ជំនួប​ជាមួយ Stoke City កាលពី​រាត្រី​ថ្ងៃ​ចន្ទ​យប់មិញ​នេះ​ នៅ​ក្រប​ខណ្ឌ Premier League នឹង​ត្រូវ​បាន​ជឿ​ជាក់​ថា ​អាច​នឹង​ស្ថិត​ក្នុង​ដំណាក់កាល​ច​រចា​ពី​ក្លឹប​កាំភ្លើង​ធំ Arsenal នាំ​យក​ត្រឡប់មកវិញ​ជា​ខ្សែប្រយុទ្ធ Alexis Sanchez ទៅកាន់...

បាល់ទាត់៖ ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​វែ​ល​ បាន​ប្រកាស​តែងតាំង​លោក Ryan Giggs ជា​គ្រូ​បង្វឹក​ផ្លូវការ​ហើយ​ កាល​ពីថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញជាមួយ​នឹង​កិច្ចសន្យា​បួន​ឆ្នាំ​។ ​បុរស​វ័យ 44ឆ្នាំអតីត​វិ​រៈ​បុរស​របស់​បិសាច​ក្រហម Manchester United រូប​នេះ​បាន​ចូលកាន់​តំណែង​គ្រូ​បង្វឹក ក្រុម​ជម្រើស​វែ​លប​ន្ត​ពី​លោក Chris Coleman ដែល​ដឹកនាំ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Euro 2016 តែលាលែង​ពី​តំណែង​ទៅ​ដឹកនាំ​ក្រុម​ឆ្មា​ខ្មៅ Sunderland នៅ​លី​ហ្គ​ទី​ពីរ​អង់គ្លេស​កាលពី​ខែ​វិច្ឆិកា​កន្លងទៅ​។ ​​លោក Ryan Giggs ធ្លាប់​បង្ហាញខ្លួន​បាន...

បាល់ទាត់៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទុយ​ណេ​ស៊ី​ បាន​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាងសកម្ម​នៅ​ជំរំ Aspire Zone Foundation នៅ​ប្រទេស​កាតា​ថ្ងៃ​ចន្ទ​ម្សិល​ម្សិលមិញ​នេះ ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ ដែល​នឹង​មកដល់​ក្នុង​ខែ​មិថុនា​ខាងមុខនេះ​។​រំលឹក​ដែរ​ថា​ ទុយ​ណេ​ស៊ី​មិនដែល​មានមុខ​ក្នុង​វគ្គ 32​ក្រុម​ចុងក្រោយ​បែបនេះ​តាំងពី​ឆ្នាំ1978 ដោយ​ពេល​នោះ​បាន​ចាញ់​ម៉ិកស៊ិក 3-1 ហើយ​ភាគច្រើន​នៃ​ការចូលរួម​ប្រកួត​ គឺ​បាន​ត្រឹម​តែ​វគ្គ​ជម្រុះ​បឋម​ប៉ុណ្ណោះ ប៉ុន្តែ​ការ​រង់ចាំ​រយៈពេល ​40​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​ហើយ​ក្នុង​ឆ្នាំ​2018 នេះ ដោយ​ពួកគេ​បាន​បោះ​មួយ​ជំហាន​ចូល​ដល់​វគ្គ 32​ក្រុម​ចុងក្រោយ​។ កីឡាករ​សំខាន់ៗ​ដែល​ត្រូវ​បាន​កោះហៅដូចជា​ខ្សែ​បំរើ Wahbi Khazri ដែល​លេង​ឲ្យ​ក្លឹប...

បាល់ទាត់៖ ​លី​ហ្គ​កំពូល​ស្កុ​ត​ឡេ​ន​ហៅថា Scottish Premier League គឺជា​លី​ហ្គ​ដែល​នាំ​មុខ​គេ​នៅ​អឺរ៉ុប ​ដែល​មាន​អ្នកចូលរួម​ទស្សនា​ច្រើនជាង​លី​ហ្គ​ណាៗ​ទាំងអស់​នៅ​អឺរ៉ុប បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​ខ្លួនឯង​។ ​​គិត​ជា​មធ្យម​ដែល​មាន​ចំនួន​អ្នកទស្សនា​ក្នុង​មួយ​ប្រកួត​នៅ​ស្កុ​ត​ឡេ​ន 11436នាក់ វា​ស្មើនឹង 0.21% បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​នៃ​ប្រទេស​ស្កុ​ត​ឡេ​ន​។ ​អត្រា 0.21% នេះ​ខ្ពស់​ជាង​លី​ហ្គ​ណាៗ​ទាំងអស់​បូករួម​នឹង​លី​ហ្គ​កំពូល​ទាំង 5 របស់​អឺរ៉ុប​។ ​ស្វ៊ី​ស និងន័រវែសមាន​អត្រា​អ្នក​ចូល​ទស្សនា 0.14% និងដា​ណឺ​ម៉ាក 0.12% ឈរ​លេខ​រៀង​បន្ត​បន្ទាប់ពី ស្កុ​ត​ឡេ​ន...

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ស្លាប​របស់ Leicester City, Riyad Mahrez អាច​មាន​តំលៃ​លើស​ពី 100លាន​ផោន ​ប្រសិនបើ​ក្លឹប​ណាមួយ​ចង់បាន នេះ​បើ​តាម​ការ​លើក​ឡើង​រប​ស់​គ្រូ​បង្វឹក Claude Puel​។ ​​Riyad Mahrez បច្ចុប្បន្ន​វ័យ 26ឆ្នាំ​ធ្លាប់​បាន​ប្រាប់​ថា​ខ្លួន​ចង់​ចាកចេញ ខណៈ​ក្លឹប​អ៊ីតាលី AS Roma ធ្លាប់​ដាក់​សំណើ​បី​លើក​ត្រូវ​បាន Leicester City បដិសេធ​ទាំងអស់​។ ​យ៉ាងណាក៏ដោយ​លោក Puel...

បាល់ទាត់៖ ​លោក​មន្ត្រី​អាជ្ញាកណ្ដាល Tony Chapron ដែល​ដឹកនាំ​ការប្រកួត​រវាង​ក្រុម​នាំមុខ​កំពូល​តារាង Paris saint Germain និង​ក្រុម Nantes ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​កំពូល​បារាំង Ligue 1 នៅ​ពេល​នេះ​ត្រូវ​បាន​រង​ការ​ផាក​ពិន័យ​ហើយ ក្រោយ​បាន​ទាត់​កីឡាករ​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​។​​លោក Tony Chapron ដែល​កាត់ក្ដី​ក្នុង​ការ​ប្រកួត​តាំងពី​ឆ្នាំ២០០៦ នៅ​លី​ហ្គ​កំពូល​បារាំង​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ទាត់​កីឡាករមុន​ពេល​ដែល​លោក​សម្រេចចិត្ត​ផ្ដល់​កាត​ក្រហម​ បណ្ដេញ​ចេញពី​ការប្រកួត​ដែល​ស្ទើរតែ​ចប់​ទៅ​ហើយ ​ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះ​គ្នា​ផង​ដែរ។​ ​ហេតុការណ៍​នោះ​បាន​កើតឡើង​ នៅ​ពេល​ដែល​ឈាន​ចូល​ដល់​ម៉ោង​ថែម​ក្នុង​នាទី​ដំបូង...

បាល់ទាត់៖ ​ក្រុម​ដែល​កំពុង​ដុនដាប​នៅ Premier League, Stoke City បាន​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​ថ្មី​គឺ​លោក Paul Lambert បន្ទាប់ពី​បញ្ចប់​តំណែង​លោក Mark Hughes​។ ​គ្រូ​បង្វឹក​វ័យ 48ឆ្នាំ​សញ្ជាតិ​ស្កុ​ត​ឡេ​ន Paul Lambert បាន​អង្គុយ​ទស្សនាការ​ប្រកួត​យប់​ម៉ិ​ញ​ផង​ដែរ​ ដែល​ក្រុម​របស់​ខ្លួន​ចាញ់​នៅ​ទឹកដី Old Trafford 3-0​។ ​​ការ​មក​ដល់​របស់​លោក Paul Lambert គឺ​ទទួលថ្មបាក់​ពី​លោក...

បាល់ទាត់៖ ​Manchester United មិន​ភ្លាត់​បី​ពិន្ទុ​ឡើយ​នៅ​ពេល​ទទួល​ស្វាគមន៍​ក្រុម​កំពុង​វេទនា Stoke City បង្គ្រប់​សប្ដាហ៍​ទី​23 ក្រប​ខណ្ឌ English Premier League​។ ​ខ្សែបម្រើ​បារាំង Paul Pogba ជា​អ្នក​បង្ក​អោយ​មាន​គ្រាប់​បញ្ចូល​ទី​ក្នុង​វគ្គ​ទី​មួយ ដោយ​ដំបូង​បញ្ជូន​អោយ Antonio Valencia ស៊ុត​បញ្ចូល​ទីតាំង​ពី​នាទី​ទី9 មុន​ពេល​ដែល Paul Pogba ដដែល​បញ្ជូន​អោយ​មិត្ត​រួម​ជាតិ​បារាំង Anthony Martial...

អូឡាំពិក៖ ​មាន​អ្នកចូលរួម​រត់​កាន់​ភ្លើង​គុប​អូឡាំពិក​រដូវរងា​២០១៨ ​ជាច្រើន​ក្នុង​នោះ​ក៏​មាន​តារា​ល្បី​ៗ​ក្នុង​ប្រទេស​ផង​ដែរ​ដូចជា​តារា​ចម្រៀង K-Pop គឺ​ក្រុម​តារា​ចម្រៀង​ល្បី 2AM នឹង​ពិធី​ការិនី​ទូរទស្សន៍ Kim Jun-hyun បាន​កាន់​ភ្លើង​គុប​អូឡាំពិក ​ទីក្រុង​ព្យុង​ឆាង​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ។​​ភ្លើង​គុប​អូឡាំពិក​រដូវរងា​ទីក្រុង​ព្យុង​ឆាង​២០១៨ បាន​បន្ត​ដំណើរ​មកដល់​រដ្ឋធានី​សេអ៊ូល​ហើយ​ដើម្បី​ត្រៀម​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​ព្រឹត្តិការណ៍​នេះ​នៅ​ដើមខែ​កុម្ភៈ​ខែក្រោយ។​ ​គួរ​រំលឹក​ថា​ភ្លើង​គុប​អូឡាំពិក​រដូវរងា​ទីក្រុង​ព្យុង​ឆាង​ឆ្នាំ​២០១៨ នេះ​បាន​ចេញ​ដំណើរ​ដំបូង​កាលពី​ថ្ងៃ​ទី​១ ​ខែ​កញ្ញា​ចុង​ឆ្នាំ​ពី​ទីក្រុង​អី​ន​ឆ័ន (Incheon) ដើម្បី​ធ្វើដំណើរ​វែងឆ្ងាយ​លើ​ប្រវែង​ផ្លូវ 2,018គីឡូម៉ែត្រ​ក្នុង​នោះ​ត្រូវ​ឆ្លងកាត់ ៩​ខេត្ត​ ៨​ទីក្រុង​មុន​ឈាន​ឆ្ពោះ​ទៅ​កីឡដ្ឋាន​អូឡាំពិក​ព្យុង​ឆាង​នៅ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​បើ​គិត​រាប់​ពី​ថ្ងៃ​នេះ​នៅសល់​រយៈពេល ​២៥​ថ្ងៃ​ទៀត។ ​ ​គួរ​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០១៨ នេះ​នឹង​មាន​ការចូលរួម​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​...

ព័ត៌មានថ្មីៗ