បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិ Panama ដែលបង្ហាញវត្តមានដំបូងក្នុងព្រឹត្តិការណ៍ Copa America នៅទឹកដីសហរដ្ឋអាមេរិកនោះ រកបានជ័យជំនះដំបូងព្រឹកម៉ិញនេះ 2-1 លើ Bolivia ក្នុងពូល D។ ការប្រកួតនៅទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក ក្រុម Panama បានអបអរសាទរគ្រាប់ដំបូងក្នុងការប្រកួតនៅនាទីទី 11 ដោយ Blas Perez...

ប្រណាំងកង់៖ អ្នកប្រណាំងកង់របស់ម្ចាស់ផ្ទះ Nacer Bouhanni ធ្វើបានយ៉ាងល្អក្នុងការប្រកួតដំណាក់កាលទី១ នៃកម្មវិធីប្រណាំងកង់ Criterium du Dauphine 2016 កាលពីថ្ងៃចន្ទម្សិលម៉ិញនេះ ខណៈដែលកីឡាករអេស្ប៉ាញ Alberto Contador វិញបន្តពាក់អាវកាក់ព័ណ៌លឿងដដែល ក្រោយមានថេរវេលាសរុបល្អជាងគេ។ កីឡាករនៃសមាជិកក្រុម Cofidis, Nacer Bouhanni បានប្រជែងយកឈ្នះដំណាក់កាលទី១ ដែលមានប្រវែងផ្លូវ 186 គីឡូម៉ែត្រក្រោយប្រើថេរវេលាលឿនជាងគេគឺ ៤ម៉ោង...

បាល់ទាត់៖ ក្រុមអាល់ហ្ស៊ូរីអ៊ីតាលីបានយកឈ្នះ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំមុនការប្រកួត Euro 2016 នៅបារាំងទៅលើក្រុមហ្វាំងឡង់ដោយលទ្ធផល 2-0 នៅពហុកីឡដ្ឋាន Stadio Marc Antonio Bentegodi នៅទីក្រុង Verona ប្រទេសអ៊ីតាលីកាលពីរាត្រីថ្ងៃចន្ទម្សិលម៉ិញនេះ។ កីឡាករ Antonio Candreva ជាអ្នកស៊ុតបើកការនាំមុខមុនឲ្យម្ចាស់ផ្ទះអ៊ីតាលី ដោយបាល់ពិន័យ ១១ម៉ែត្រ ក្រោយពីខ្សែការពារហ្វាំងឡង់ធ្វើឲ្យមានកំហុស នៅក្នុងប្រអប់នៅនាទីទី២៧ ស៊ុតនាំមុខ 1-0...

តេន្នីស៖ ​កីឡាករ​លំដាប់​ទី​ពីរ​ពិភពលោក Andy Murray បាន​ឈាន​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​ហើយ​នៃ​ការប្រកួត Grand Slam, French Open ក្រោយ​ជ័យជំនះ​លើ​កីឡាករ​ម្ចាស់ផ្ទះ​បារាំង Richard Gasquet​។​ ​ផ្ដើម​ការប្រកួត​ដំបូង​កីឡាករ​ម្ចាស់ផ្ទះ Richard Gasquet ពេញ​ដោយ​ជំនឿ​ចិត្ត​ដោយ​បាន​យកឈ្នះ​សិតដំបូង 7-5 ដែល​ជា​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​នៅ French Open លើកដំបូង​សំរាប់​រូបគេ​។ តែ​ក្រោយ​មក​ទៀត Andy Murray...

បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​បាន​ជួបជុំ​ ធ្វើការ​ហ្វឹកហាត់​ចុងក្រោយ មុន​ជំនួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អង់គ្លេស​យប់​នេះ ការប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ចុងក្រោយ មុន​ចេញដំណើរ​ទៅ​ប្រទេស​បារាំង Euro 2016​។ ​​គ្រូបង្វឹក​ព័រទុយហ្គាល់​លោក Fernando Santos បាន​កោតសរសើរ​ចំពោះ​ជំរើស 23នាក់​ដំបូង​របស់​អង់គ្លេស​ថា​ សុទ្ធ​តែ​ជា​កីឡាករ​ដែល​មាន​សមត្ថ​ភាព និង​ច្បាស់​ណាស់​ថា អង់គ្លេស​នឹង​ជា​ក្រុម Favorite មួយ​នៅ Euro 2016​។ ​ដោយឡែក​ក្រុម​ព័រទុយហ្គាល់​ការប្រកួត​មិត្តភាព​យប់​នេះ នឹង​មិន​មាន​វត្តមាន​កីឡាករ​របស់ Real Madrid ទាំងពីរ...

តេន្នីស៖ ​កីឡាការិនី​អូស្ត្រាលី Samantha Stosur ​ជាមួយនឹង​កីឡាការិនី Garbine Muguruza​ នៅពេល​គេ​ទាំងពីរ​អ្នក​ បាន​ឈាន​ឡើង​ទៅ​ការប្រកួត​នៅក្នុង​វគ្គ ៤​នាក់​ផ្តាច់ព្រ័ត្រ Grand Slam, French Open ហើយ​ក្រោយ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ​​ដំបូង​នេះ​កីឡាការិនី​លំដាប់​ទី៤ ក្នុង​កម្មវិធី Garbine Muguruza​ វ័យ ២២​ឆ្នាំ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ បង្ហាញ​អំពី​សមត្ថភាព​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​នៅ​ជុំ ៨​នាក់​ចុងក្រោយ​ម្សិល​ម៉ិ​ញ​យក​ឈ្នះ​ទៅលើ​កីឡាការិនី Shelby...

បាល់ទាត់៖ ​ក្រុម​ប៉ូឡូញ​កំពុង​ឆ្ពោះទៅ​ការប្រកួត​ដ៏​សំខាន់​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប 2016 ដែល​ត្រូវ​ជួប​ជាមួយ​ក្រុម​អៀរឡង់​ខាងជើង​ថ្ងៃទី​១២ ខែមិថុនា ដែល​ជា​ថ្ងៃ​បើក​កម្មវិធី ខណៈ​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ ​គឺ​ជួប​ជាមួយ​ក្រុម​ទឹកក្រូច​ហូ​ឡង់​នៅ​កីឡដ្ឋាន​ Gdansk ប្រទេស​ប៉ូឡូញ។ ​ ​​រំលឹក​បន្តិច​ថា​ក្រុម​ប៉ូឡូញ​មិន​ដែល​ឈ្នះ​ហូ​ឡង់​នោះ​ទេ​ ចាប់តាំងពី​ឆ្នាំ 1979 ខណៈ​ការ​ជួបគ្នា​មិត្តភាព​នេះ​នៅតែ​មិនអាច​ទៅ​រួម​ដដែល​ពោល​គឺ​បន្ត​ចាញ់ 2-1​។ ចំពោះ​ការប្រកួត​វិញ​កីឡាករ Maczynski​ ស៊ុត​មួយ​ជើង​ពី​ចំងាយ​តែ​ត្រូវ​រារាំង​ពី​អ្នកចាំទី Jasper Cillessen​ នាទី​ទី​៩ តែ​នៅ​នាទី​ទី​៣៣ កីឡាករ​ខ្សែប្រយុទ្ធ​ Vincent...