​​តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​ចក្រភព​អង់គ្លេស Andy Murray បាន​ព្រមាន​គូប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Davis Cup របស់​ខ្លួន​គឺ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក David Goffin ដោយ​ជ័យជំនះ​មិន​លំបាក​នៅ​កម្មវិធី BNP Paribas, Paris Masters នៅ​ប្រទេស​បារាំង​។ ​​បី​សប្ដាហ៍​មុន​ពេល​ក្រុម​ទាំងពីរ​ចក្រភព​អង់គ្លេស និងប៊ែ​ល​ហ្ស៊ិ​ក​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ Davis Cup, Andy Murray បាន​យកឈ្នះ​មិន​លំបាក​លទ្ធផល 6-1, 6-0...

​​កូន​បាល់៖ ​កីឡាការិនី​អង់គ្លេស Laura Massaro​លំដាប់​ទី ៤ ពិភពលោក​នៅ​ពេល​នេះ​គេ​អាច​សម្រេច​បាន​ហើយ​ក្នុង​ការ កក់​កន្លែងធ្វើការ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី ២ ផ្ទួនៗ​គ្នា​នៃ​កម្មវិធី PSA World Series កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិល​ម៉ិ​ញ នេះ​ក្រោយ​បាន​វាយ​ទំ​លាក់​កីឡាការិនី​លំដាប់​ទី ៥ សញ្ជាតិ​អេ​ហ្ស៊ី​ប Omneya Abdel Kawy​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ។ ​​Laura Massaro​ចំណាយពេល​ត្រឹមតែ ២៥ នាទី​ប៉ុណ្ណោះ​ដើម្បី​ឈ្នះ​ការប្រកួត ៣​សិត​០ ពិន្ទុ...

​បាល់ទាត់៖ ​ក្រោយពី​បាន​យកឈ្នះ​ក្រុម​កាំភ្លើង​ធំ Arsenal លទ្ធផល 5-1 កាលពី​ថ្ងៃ​ពុធ​កន្លងមក​ក្នុង​ក្របខណ្ឌ ​UEFA Champions League នេះ​ក្រុម Bayern Munich បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ត្រៀមខ្លួន​ប្រកួត នៅ​លី​ហ្គ​ក្នុងស្រុក​បន្ត​ទៀត។ ​ ​Bayern Munich ពិតជា​ក្រុម​រឹងមាំ​មួយ​ក្រោយពី​ការប្រកួត​រដូវ​កាល​នេះ បន្ទាប់ពី​យកឈ្នះ​ការប្រកួត ១០ លើក​ក្នុង​ក្របខណ្ឌ Bundesliga​ មុន​ពេល​ស្មើ​ជាមួយ​ក្រុម Eintracht Frankfurt...

​​បាល់ទាត់៖ ​សមាគម​បាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA បានចេញ​សេចក្តីសំរេច​មួយ តំរូវអោយ​ក្រុមបាល់ទាត់ ជំរើស​ជាតិ​ប៉ា​ឡេ​ស្ទី​ន ប្រកួត​វគ្គ​ជំ​រុះ World Cup 2018 រុស្ស៊ីពីរ​ប្រកួត​បន្ទាប់​នៅលើ​ទឹកដី​ហ្សកដានី​។ ​ក្រោយពី​ការ​សំរេច​នេះ សហព័ន្ធ​បាល់ទាត់​ប៉ា​ឡេ​ស្ទី​ន​បាន​សាទរ​ចំពោះ​ការ​សំរេច​របស់ FIFA និង​ទទួលយក ដោយ​សប្បាយរីករាយ​។ មូលហេតុ​ដែល FIFA សំរេច​បែបនេះ ដោយសារ​បញ្ហា​អសន្តិសុខ​នៅ​លើ​ទឹកដី West Bank ដែល​មិន​អាច​អោយ​ការប្រកួត​បាល់ទាត់​រៀប​ចំ​នៅ​ទី​នោះ​បាន គឺ​នៅពេល​ជួប​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត និង...

​​បាល់​ឱប៖ ​ប្រជាជន​រាប់ពាន់​នាក់​នៅ​ទីក្រុង Christchurch ប្រទេស​ញូ​ហ្ស៊ី​ឡេ​ន​បាន​ឈរ​ដង្ហែ​អបអរសាទរ​ក្រុម​បាល់​ឱប​ជំរើស​ជាតិ​ញូ​ហ្ស៊ី​ឡេ​ន ដែល​ទើប​គ្រង​ជើងឯក​បាល់​ឱប​ពិភពលោក​ថ្មីៗ​នៅ​ចក្រភព​អង់គ្លេស​ដែល​យកឈ្នះ​អូស្ត្រាលី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ក្រោម​ការ​គាំទ្រលើកទឹកចិត្តពី​សំណាក់​ប្រជាជន​ញូ​ហ្ស៊ី​ឡេ​ន ក្រុម​បាល់​ឱប​រហ័ស​នាម​ពណ៌​ខ្មៅ​ញូ​ហ្ស៊ី​ឡេ​ន គឺជា​ក្រុម​បាល់​ឱប​ទីមួយ​ហើយ​ដែល​ឈ្នះ​ជើងឯក​ពិភពលោក​បី​លើក ក៏​ជា​ក្រុម​បាល់​ឱប​ដំបូងបង្អស់​ដែល​អាច​ការពារ តំណែង​ជើងឯក​ពិភពលោក​បាន​ផងដែរ​។ ​​កីឡាករ​មួយចំនួន​របស់​ញូ​ហ្ស៊ី​ឡេ​ន ដូចជា World Player of the Year, Dan Carter ខ្សែបំរើ​កណ្តាល Ma’a Nonu និង Conrad...

​​ហ្គោល៖ ​កីឡាករ​វាយ​កូន​ហ្គោល​អាហ្វ្រិក​ខាងត្បូង Brandon Grace រកបាន 9 under par នាំ​មុខ​គេ 1 stroke ក្រោយ​បញ្ចប់ ការប្រកួត​ថ្ងៃ​ដំបូង​កម្មវិធី WGC Tournament ដែល​រៀបចំ​នៅ​ទីក្រុង​សុង​ហៃ​ប្រទេស​ចិន ខណៈ Rory McIlroy តាម​ពីក្រោយ 5 stroke​។ ​​កីឡាករ​លំដាប់​ទី​បី​ពិភពលោក Rory McIlroy...

​​តេន្នីស៖ ​ការប្រកួត​វាយ​កូន​បាល់​កម្មវិធី WTA Elite Trophy បាន​ចាប់ផ្តើម​នៅ​ទីក្រុង Zhuhai ប្រទេស​ចិន​ដោយមាន​កីឡា​ការ​នី 12 រូប​ប៉ុណ្ណោះ​ចូលរួមចែកចេញជា​បួន​ពូ​ល​។ ​​ការប្រកួត​ម្សិល​ម៉ិ​ញ​នេះ កីឡា​ការ​នី​ឆេ​ក Karolina Pliskova បាន​យកឈ្នះ​ការប្រកួត​ដំបូង​នៅក្នុង​ពូ​ល C លើ​កីឡា​ការ​នី​ស៊ែ​បៀ Jelena Jankovic លទ្ធផល 2 set 1, 6-4, 3-6,...

​​បាល់ទាត់៖ ​ប្រធាន​ក្លឹប​បាល់ទាត់ Trabzonspor របស់​ទួរគី​លោក Ethem Ibrahim Haciosmanoglu ត្រូវ​បាន​ជាប់​ពិន័យ 280 ថ្ងៃ ខណៈ​សមាជិក​ផ្សេងទៀត​ក៏​ជាប់​បំរាម​ស្រដៀង​គ្នា​នេះ​។ ​​ការ​ដាក់​ពិន័យ​នេះ​ធ្វើឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទួរគី បន្ទាប់ពី​ប្រធាន​ក្លឹប​បាន​បញ្ជា​អោយ​បង្ខាំង មន្ត្រី​អាជ្ញា​កណ្ដាល​ក្នុង​កីឡដ្ឋាន​ក្រោយ​ការប្រកួត​ស្មើគ្នា​ជាមួយ Gaziantepspor ចុង​សប្ដាហ៍​កន្លងទៅ​នៃ​ក្របខណ្ឌ លី​ហ្គ​កំពូល​ទួរគី​។ មន្ត្រី​អាជ្ញា​កណ្តាល​លើ​ទីលាន​លោក Cagatay Sahan បាន​សំរេច​មិន​អោយ​បាល់ 11 ម៉ែត្រ​នៅ នាទី​ចុងក្រោយ បណ្តាល​អោយ​ប្រធាន​ក្លឹប​លោក...

​​តេន្នីស៖ ​កីឡាករ​លំដាប់​ទី 6 ក្នុង​កម្មវិធី​កីឡាករ​ជប៉ុន Kei Nishikori បាន​ឈាន​ចូល​ជុំ​ទី​បី​ហើយ​នៃ​ការប្រកួត​វាយ​កូន​បាល់​កម្មវិធី ATP 1000 Paris Masters នៅ​ប្រទេស​បារាំង ក្រោយ​ជ័យជំនះ​លើ​កីឡាករ​ម្ចាស់ផ្ទះ Jeremy Chardy​។ ​​កីឡាករ​ទាំងពីរ​ប្រកួត​សិត​ដំបូង ឈ្នះ​ការ​វាយ​សេវា​រៀងខ្លួន​រហូតដល់​ហ្គេម​ទី 11 ដែល​អូស​បន្លាយ​ដល់ Tiebreak ឈ្នះ​ដោយ Nishikori 7-5(7-4)​។ ចូល​សិត​ទី​ពីរ​ភាព​តានតឹង​នៅតែ​បន្ត​ក្រោយ​ការ​គាំទ្រ​ពី​ម្ចាស់ផ្ទះ​បារាំង Jeremy...

​កូន​បាល់​៖ ​នេះ​គឺជា​សកម្មភាព​នៃ​ការប្រកួត​វាយ​កូន​បាល់​ផ្ទុប​ជញ្ជាំង​នៅក្នុង​វគ្គ ៨ នាក់​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Qatar Classic ដែល​បានរៀបចំ​នៅ​ទីក្រុង​ដុ​ហា ប្រទេស​កាតា ។​ ​​កីឡាករ​លំដាប់​កំពូល​របស់​កម្មវិធី Mohamed Elshorbagy​សញ្ជាតិ​អេ​ហ្ស៊ី​ប​នៅតែ​អាច​បន្ត​ការប្រកួត​របស់ខ្លួន បាន​មួយ​វគ្គ​ទៀត ក្រោយ​យកជ័យ​ជំនះ​លើ​កីឡាករ​ហុងកុង Max Lee ជាមួយ​លទ្ធផល ៣​សិត​០ ពិន្ទុ​ផ្លូវការ 14-12, 11-7 ហើយ 11-7 និង​ការប្រកួត​ទាំងមូល​បាន​ចំណាយពេល​ត្រឹមតែ ៣៦...