​​តេន្នីស៖ កីឡា​ករលេខ​១​ពិភពលោក Novak Djokovic​បាន​ដណ្តើមយក​ជើងឯក​វាយ​ឯកត្តជន Grand Slam ទី ៤ ឆ្នាំ ២០១៥ U.S. Open និង​យកមក​បង្ហាញ​នៅ Central Park នាទី​ក្រុង New York កាល​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​ប៉ុន្មាន​ម៉ោង​ក្រោយ​បញ្ចប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ។​ ​​បុរស​សញ្ជាតិ​សៀក​ប៊ី Djokovic​គ្រប់គ្រង​ពាន U.S. Open 2015...

បាល់ទាត់៖ ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid ស្ថិត​ក្នុង​ទំរង់​កំរិត​កំពូល​មុន​ពេល​ទទួលភ្ញៀវ​អ៊ុយ​ក្រែ​ន Shakhtar Donetsk រាត្រី​នេះ​ប្រកួត​ក្នុង​ក្របខណ្ឌ UEFA Champions League រដូវ​កាល​នេះ​។ ​​មុន​ជួប Shakhtar Donetsk យប់​នេះ Real Madrid ទើបតែ​បាន​បំបាក់ Espanyol នៅ La Liga 6-0 ក្នុង​នោះ...

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​គឺ​បាន​បើក​យុទ្ធនាការ​ប្រកួត​ដំបូង​ជំ​រុះ​ក្របខណ្ឌ UEFA Champions League ក្នុង​ពូ​ល B ជាមួយ​និង​ក្រុម​ហូ​ឡង់ PSV Eindhoven ។​ ​​នៅក្នុង​ស​ន្និសិទ​ក្រោយ​បញ្ចប់​ការប្រកួត​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​គ្រូបង្វឹក Louis Van Gaal​វ័យ ៦៤​ឆ្នាំ​រូបនេះ​បាន​ថ្លែង​ឲ្យ​ដឹងថា​ក្លឹប​នៅ​ហូ​ឡង់ PSV មួយ​នេះ​គឺ​ទទួលបាន​ភាពជោគជ័យ​ខ្លាំងណាស់​នៅក្នុង​ស្រុក ប៉ុន្តែ​លោក​ក៏​ធ្លាប់ជា​អ្នកដឹកនាំ​ក្រុម​ធំៗ​មួយចំនួន​ផងដែរ​នៅ​ទីនោះ ។ ការដែល​និយាយ​បែបនេះ​គឺ​លោក​បាន​ចាត់ទុកថា ការប្រកួត​នៅ​ទឹកដី​ហូ​ឡង់​វា​ពិតជា​ពិបាក...

​ប្រណាំង​ម៉ូតូ៖ ​ការ​ប្រកួត​ប្រណាំង​ម៉ូតូ​ក្នុង​ព្រឹ​ត្ត​ការ​ណ៏ FIM Trail World Championship ២០១៥ ដែល​បាន​ចាប់​ដំណើរ​ការ​ពីថ្ងៃ​ទី ១២ ដល់​ថ្ងៃទី ១៣ ខែកញ្ញា​កន្លងមកនេះ​គឺ​បានបញ្ចប់​ហើយ​កាល​ចុង​ស​ប្តា​ហ៏​នៅ​ខេត្ត Teo​ប្រទេស​អេ​ស្ប៉ា​ញ ដោយ​អ្នក​ប្រណាំង Adam Raga ជា​អ្នកទទួលបាន​ជ័យជំនះ។​ ​​ការប្រកួត​ដែល​រៀបចំឡើង​នៅ​ភាគ​ខាងជើង​ឈាង​ខាងលិច​ខេត្ត Teo​ប្រទេស​អេ​ស្ប៉ា​ញ អ្នក​ប្រណាំង​ឲ្យ​ម្ចាស់​ស្រុក Toni Bou​នៃ​ក្រុម​ប្រណាំង Montesa​គឺ​បាន​គ្រប់គ្រង​តំណែង​ជើងឯក​នៃ​ព្រឹ​ត្ត​ការ​ណ៏​FIM Trail World...

​រត់​ប្រណាំង៖ ​Michal Rajniak មកពី​ប្រទេស​ស្លូ​វ៉ា​គី បាន​ក្លាយជា​បុរស​ខ្លាំង​ជាង​គេ​ដែល​រត់​ឆ្លងកាត់​ឧបសគ្គ​ក្នុង​ព្រឹត្តិការណ៍ Reebok Spartan Race នៅ Oberndorf ប្រទេស​អូទ្រីស​។ ​​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើងលើ​រយៈ​ចំងាយ 12miles ស្មើនឹង 19.2km ដែល​អ្នកចូលរួម​ទាំង​អស់​ត្រូវ​រត់​ឆ្លងកាត់ ឧបសគ្គ​ជាច្រើន​ដូចជា អាង​ភក់ ដើរ​លើ​ដុំ​ឈើ សែង​ឈើ​ហ៊ុ​ប ដើរ​ក្នុង​សំណាញ់ ឆ្លងកាត់​សំបក​កង់ឡាន​ដោយ​អ្នកចូលរួម ដែល​ត្រូវបាន​ចងជើង​ទាំងសងខាង ផ្លោះ​របង សែង​ច្រ​វ៉ា​ក់...

​ប្រណាំង​កង់៖ ​អ្នក​ប្រណាំង​កង់ Molly Van Houwelling បាន​បំបែក​កំណត់ត្រា​នៃ​ការ​ប្រណាំង​កង់​យក​ថេរៈវេលា​ក្នុង​រយៈពេល ១ ម៉ោង​នៃ​ក្របខណ្ឌ UCI Hours Record ជាមួយ​និង​ចំងាយ​ផ្លូវ ៤៦.២៧៣ គីឡូម៉ែត្រ​នៅ​ឯ​មជ្ឈមណ្ឌល Velodromo Bicentenario ទីក្រុង Aguascalientes ប្រទេស​មិ​ក​ស៊ិ​ក​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​។​ ​​កីឡាការិនី​វ័យ ៤១ ឆ្នាំ​របស់​អាមេរិក​រូប​នេះ​បាន​ប្រជែង​យកឈ្នះ​ថេរៈវេលា​កំណត់ត្រា​ចាស់​ដែល​មាន​ប្រវែង​ផ្លូវ ៤៦.០៦៥ គីឡូម៉ែត្រ សាង​ឡើង​ដោយ​កីឡាការិនី​ហូ​ឡង់...

​ប្រណាំង​ម៉ូតូ៖ ​បេក្ខភាព​ដែល​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ២ ឆ្នាំ​ផ្ទួនៗ Marc Marquez បាន​បង្កើន​ល្បឿន​ដើម្បី​ទទួល​បាន​ជ័យជំនះ​នា​ការប្រកួត​នៅ San Marino Grand Prix ក្នុង​ប្រទេស​អ៊ីតាលី​កាល​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ ខណៈ​ដែល​កីឡាករ​ម្ចាស់​ស្រុក Valentino Rossi វិញ​បន្ត​ឈរ​លើ​តារាង​ជើងឯក​ពិភពលោក Moto GP ដដែល​។​ ​​ចំពោះ​ការប្រកួត​ពិតជា​មា​នស​ភាពស្វិតស្វាញ​ជាខ្លាំង​នៅពេលដែល​អាកាសធាតុ​ប្រែប្រួល​ពី​ផ្ទៃមេឃ​មាន​ពន្លឺ មក​ស្រអាប់​រៀប​ភ្លៀង និង​បានធ្វើ​ឲ្យ​កីឡាករ​ប្រណាំង​ទាំងអស់ ​ផ្លាស់ប្តូរ​ម៉ូតូ​ជាមួយនិង​សំបក​កង់​ថ្មី​ដើម្បី​ជំនួយ​ពេល​ភ្លៀងរលឹម។ ការប្រកួត​ដែល​ទាមទារ​អ្នកមាន​សមត្ថភាព​ខ្លាំង ​នោះ​កីឡាករ​របស់​អេ​ស្ប៉ា​ញ...

​​លោតទឹក៖ កំពូល​អ្នក​លោតទឹក​អាជីព​ Gary Hunt សញ្ជាតិ​អង់គ្លេស ហើយ​ជាមួយ​និង​កីឡាការិនី Rachelle Simpson​ គឺ​ដណ្តើម​បាន​ជ័យជំនះ​ដូចៗ​គ្នា​កាលពី​ថ្ងៃអាទិត្យ​នា​ព្រឹ​ត្ត​ការ​ណ៏ Red Bull Cliff Diving World Series នៅ Polignano a Mare ប្រទេស​អ៊ីតាលី ។​ ​​Gary Hunt លោត​ទំលាក់ខ្លួន​ជាមួយនិង​បច្ចេកទេស ​ដ៏​ប៉ិន​ប្រស​ព្ធ​ជាទីបំផុត​និង​ទទួលបាន...

បាល់ទះ៖ ​ក្រុមកីឡា​ការិនី​របស់​អ៊ីតាលី​នាង Marta Menegatti​ និង​នាង OrsiToth​ នាពេលនេះ​បាន​ដណ្តើម​បាន​មេដាយមាស​ជា​លើកដំបូង​ នៃ​ព្រឹ្ត​ការ​ណ៏​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ជើងឯក​ពិភពលោក ហើយ​ផ្នែក​បុរស​ក្រុម​ឡា​ត់វៀ​ជា​អ្នកឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ​ទីក្រុង​សូ​ជី ប្រទេស​រុស្សី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ។ ​នាង Menegatti​ ហើយ​និង​នាង VikiOrsi​ បាន​យកឈ្នះ​លើ​គូប្រកួត​នាង Isabelle Forrer​ និង​នាង Anouk Verge-Depre ​ជាមួយ​លទ្ធផល ២​សិត​ផ្ទួនៗ ពិន្ទុ 21-19 និង...

បាល់ទាត់៖ ក្រុម​ជើងឯក​របស់​អាល្លឺម៉ង់ ៣ រដូវ​កាល​ផ្ទួនៗ​គ្នា FC Bayern Munich កាលពី​ថ្ងៃ​សៅ​វិ៍ក​ន្ល​ង​ទៅ​មុន​ការប្រកួត​គឺ​កីឡាករ​ក្នុង​ក្រុម​គឺ​បាន​ដឹក​ដី​ក្មេងៗ​ដែល​បាន​ស្លៀក​លៀក​បំពាក់​ ​ឯកសណ្ឋាន​ព័ណ៌​ស​ជាមួយ​និង​រូប​និមិត្តសញ្ញា​ការទទួលយក​ជន​អន្តោ​ប្រវេ​ស​ន៏​ក្មេងៗ​ដើម្បី​ចូល​លេង​បាល់ទាត់​ក្នុង​គំរោង​ថវិកា ១ លាន​អឺរ៉ូ នៅក្នុង​ពហុ​កីឡដ្ឋាន Allianz Arena ។​ ​​បើ​និយាយ​អំពី​ការប្រកួត​វិញ Bayern Munich ពិតជា​ខកចិត្ត​ជាខ្លាំង​ពេល​ចុង​វគ្គ​ទី ១ ក្រោយ​កីឡាករ Alexander Esswein​សញ្ជាតិ​អាល្លឺម៉ង់​ស៊ុត​នាំ​មុខមុន​នៅ​នាទី​ទី ៤៣ ។...