​បាល់ទាត់៖ ​ក្រុម​ហ្សកដានី​ដែល​ត្រៀម​ប្រកួត​ជំ​រុះ World Cup ជាមួយ​ក្រុម​គៀ​ជី​ស្ថាន បាន​ប្រកួត​យកឈ្នះ​លើ​ក្រុម​ម៉ា​ល់តា​ជាមួយ​និង​លទ្ធផល 2-0 កាល​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​នៅ​លើ​ទឹកដី Istanbul ប្រទេស​ទួរគី ។​ ​​កីឡាករ​ខ្សែប្រយុទ្ធ Ham Al-Daradreh​ ជា​អ្នករក​គ្រាប់​ស៊ុត​បញ្ចូល​ទី​នាំ​មុខមុន​នៅ​នាទី​ទី ១១ និង​មួយ​គ្រាប់​ទៀត​កីឡាករ​រូប​នេះ​ដដែល​សម្រេច​គ្រាប់​ទី ២ របស់​ខ្លួន​ដើម្បី​ឈ្នះ​ជំនួប​មិត្តភាព​នេះ​លទ្ធផល​ផ្លូវការ 2-0 ។​​ ក្រោយ​ចប់​ការប្រកួត​ហើយ​កីឡាករ​ខ្សែប្រយុទ្ធ Mahmoud Za’tara ​របស់​ហ្សកដានី​បាន​និយាយ​ថា​...

​បាល់ទាត់៖ ​អតិ​ត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស David Beckham បាន​វិល​មកកាន់​ការ​លេង​បាល់​បែប​សាមញ្ញ​តាម​ដងផ្លូវ​នៃ​ទីក្រុង Buenos Aires កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ។ ​ ដំណើរ​មកដល់​ទីក្រុង Buenos Aires នា​ពេល​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការ​សរសេរ​ឯកសារ​បាល់ទាត់​ជុំវិញ​ពិភពលោក ដោយ David Beckham អតិ​ត​កីឡាករ​ក្រុម​បិសាច​ក្រហម Man U និង​អធិរាជ​ស្ដេច​ស Real Madrid បាន​លេង​បាល់​ជាមួយ​ក្មេងៗ​ក្រីក្រ​គ្មាន​ទីពឹង​នៅ​តាម​តំបន់​មួយចំនួន​នៅ​ទី​នេះ​យ៉ាង​សប្បាយរីករាយ ៕ ​ដោយ​៖...

​​បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich គ្រោង​ត្រៀម​ប្រាក់ 17 លាន​ផោន​ក្នុង​មួយឆ្នាំ សំរាប់​ជា​ប្រាក់បៀវត្សរ៍ ដល់​គ្រូបង្វឹក Pep Guardiola រក្សា​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​នៅ​អាល្លឺម៉ង់​បន្ត​ទៀត​។ ​​កិច្ចសន្យា​របស់ Pep Guardiola នឹង​អស់​សុពលភាព​ចុងរដូវ​កាល​នេះ ខណៈ​ដែល​មាន​ក្លឹប​នៅ​អង់គ្លេស កំពុង​អន្ទង​ដូចជា Arsenal, Manchester ទាំងពីរ ក៏ដូចជា Chelsea ដែល​កៅអី​របស់ Jose...

​ហ្គោល៖ ​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោល​មួយទៀត​នឹង​ចាប់ផ្តើម​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​កម្មវិធី BMW Masters ដែល​រៀបចំ​នៅ​លើ​ទឹកដី​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​។  ​​កីឡាករ​អាល្លឺម៉ង់ Marcel Siem សង្ឃឹមថា នឹង​ក្លាយជា​កីឡាករ​វាយ​កូន​ហ្គោល​ដំបូង​ដែល​ឈ្នះ​ជើងឯក​នៅ ទីនេះ​ពីរ​ឆ្នាំ​ជាប់​គ្នា​។ Marcel Siem បច្ចុប្បន្ន​ឈរ​នៅ​លំដាប់​ទី 67 ក្នុង​ដំណើរ​ឆ្ពោះទៅ​ឌូ​បៃ និង ត្រូវការ​បញ្ចប់​យ៉ាង ហោច​ណាស់​លេខ 60 ដើម្បី​មានឱកាស​ទៅ​ព្រឹត្តិការណ៍​ចុងក្រោយ​ប្រចាំឆ្នាំ World Tour Championship​។...

​​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​គោ​ជល់​អេ​ស្ប៉ា​ញ បាន​បង្ហាញ​ឈុត​សំលៀកបំពាក់​របស់ខ្លួន​សំរាប់​ព្រឹត្តិការណ៍បាល់ទាត់​ជើងឯក​ទ្វីបអឺរ៉ុប 2016 ឆ្នាំ​ក្រោយនេះ មុន​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​តោ​កំណាច​អង់គ្លេស​ថ្ងៃ​សុក្រ​នេះ​។ ​​ឈុត​ថ្មី​នេះដែរ​នឹងត្រូវ​បាន​យកមកប្រើ​ប្រាស់​លើកដំបូង​នៅពេល​ជួប​អង់គ្លេស​តែម្តង នៅ​ទីក្រុង Alicante​។ គោ​ជល់​អេ​ស្ប៉ា​ញ La Roja គឺ​ក្រុម​ការពារ​តំណែង​ជើងឯក​ពីរ​ជំនាន់​ជាប់​គ្នា ពោលគឺ​ពួកគេ​ឈ្នះ​នៅ​ឆ្នាំ 2008 និង 2012 ចុងក្រោយ​បំផុត​ដែល​ឈ្នះ​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ងាយៗ 4-0 នោះ​។ អេ​ស្ប៉ា​ញ​ក៏​កំពុង​ស្វែងរក​ជើងឯក Euro នេះ​មួយទៀត​ដើម្បី​ក្លាយជា​ក្រុម​ដំបូង​គេ​ឈ្នះ​ជើងឯក​ទ្វីបអឺរ៉ុប​បួន​លើក បន្ទាប់ពី​ឈ្នះ​លើកដំបូង​នៅ​ឆ្នាំ 1964​។...

​​បាល់ទាត់៖ ​អតិ​ត​អ្នកចាំទី Real Madrid បច្ចុប្បន្ន​នៅ​ព័រទូហ្កាល់ FC Porto, Iker Casillas បាន​ទទួល​ពានរង្វាន់​កិត្តិយស​ពី​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Mariano Rajoy​។ ​​Iker Casillas កីឡាករ​ដែល​លេង​ក្រុម​ជំរើសជាតិ​ច្រើន​បំផុត 164 ប្រកួត ហើយ​គេ​គឺជា​ប្រធាន​ក្រុម​គោ​ជល់ អេ​ស្ប៉ា​ញ​នៅពេល​ឈ្នះ World Cup 2010, Euro 2008 និង...

​​បាល់ទាត់៖ ​ក្លឹប​បាល់ទាត់​ពីរ​នៅ​ទឹកដី​អ៊ី​តា​ល ក្របខណ្ឌ​លី​ហ្គ​កំពូល Italia Serie A បាន​បណ្តេញ​គ្រូបង្វឹក​ចេញពី តំណែង​គឺ Palermo និង Sampdoria​។ ​​ក្លឹប​បាល់ទាត់ Palermo ម្សិល​ម៉ិ​ញ​នេះ បានសំរេច​បញ្ចប់​តំណែង​លោក Giuseppe Iachini និង​បាន​ជំនួស តំណែង​នេះ​ភ្លាម​ដោយ​លោក Davide Ballardini​។ ទោះបីជា​ត្រូវបាន​បណ្តេញចេញ​ក៏ដោយ Giuseppe Iachini បាន​ក្លាយជា​គ្រូបង្វឹក​ដែល​ដឹកនាំ​បានយូរ​បំផុត​ក្រោម​ការគ្រប់គ្រង​របស់​ម្ចាស់​ក្លឹប​លោក...

​​ប្រណាំង​រថយន្ត៖ ​ខណៈ​ដែល​ការប្រកួត Formula One ពិភពលោក 2015 ជិត​នឹង​បញ្ចប់​ទៅ​ហើយ​នោះ ក្រុម​ប្រណាំង Ferrari បាន​រៀប​កម្មវិធី​ជួបជុំ​មួយ​ជាមួយនឹង​អ្នកគាំទ្រ​នៅ​ទឹកដី​អ៊ីតាលី មុន​ការប្រកួត​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ចុង​សប្តាហ៍​នេះ​។ ​​ទោះជា​រដូវ​កាល​នេះ Ferrari មិន​ទទួល​បាន​ជោគជ័យ​ក៏ដោយ អ្នកគាំទ្រ​រាប់ពាននាក់​បាន​ម​មកជួបជុំ​គ្នា​នៅ ទីលានប្រណាំង Mugello ស្កាត់​ជួប​ជាមួយ​កីឡាករ​អតិ​ត​ជើងឯក​ពិភពលោក​បួន​សម័យ Sebastian Vettel ក៏​ដូច ជា​កីឡាករ​ហ្វាំ​ង​ឡង់ Kimi Raikkonen​។ ​ក្នុងឱកាស​ជួបជុំ​នោះដែរ...

​​បាល់ទាត់៖ ​បេក្ខភាព​ប្រជែង​តំណែង​ប្រធាន​សមាគម​បាល់ទាត់​អន្តរជាតិ FIFA អណ​ត្តិ​ថ្មី បុរស​សញ្ជាតិ​ស្វ៊ី​ស Gianni Infantino បានអោយដឹងថា លោក​ចង់អោយ World Cup មាន 40 ក្រុម​ប្រសិនបើ​លោក​ជាប់ឆ្នោត​ជា​ប្រធាន​នោះ​។ ​​Gianni Infantino ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ UEFA បាន​បញ្ចេញ​គោល​គំនិត​បែបនេះ ចង់បាន​ការ គាំទ្រ​ពី​ប្រទេស​ដែល​មិនដែល​បាន​លេង World Cup ក៏ដូចជា​ទាក់ទាញ​ចំណាប់អារម្មណ៍​ផងដែរ​។ ​Infantino...

​បាល់ទាត់៖ លោក Cludio Ranieri គ្រូបង្វឹក​នៃ​ក្លិប Leicester City មានចិត្ត​រំភើប​ក្រៃលែង​ពេល​បាន​ដឹកនាំ​ក្លិប​និង​អួត​ថា ក្លិប​របស់​លោក​ដែល​មាន​រហ័ស្ស​នាម​ថា ចចក​ខៀវ Leicester City ស័ក្ដិសម​នឹង​ទទួល​ភាព​ត្រេកអរ​ពេល​បើកទ្វារ ទ​The Walkers យកឈ្នះ Watford ២-១ ក្នុង​សប្ដាហ៍​ទី ១២ កន្លងមក ។​ បច្ចុប្បន្ន​ក្លិប Leicester City...