​​ហ្គោល៖ ​កីឡាករ​វាយ​ហ្គោល​ស៊ុយអែត Kristoffer Broberg បាន​ក្លាយ​ជា​ជើង​ឯក​នៃ​ការប្រកួត​កម្មវិធី BMW Masters ក្របខណ្ឌ European Tour ដែល​រៀបចំ​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​។ ​ការប្រកួត​ថ្ងៃ​ចុងក្រោយ​ម្សិល​ម៉ិ​ញ​នេះ បញ្ចប់​ដោយ​កីឡាករ​ពីររូប​មាន​ពិន្ទុ​ស្មើគ្នា 17 under par 271 គឺ កីឡាករ​ស៊ុយអែត Kristoffer Broberg និង កីឡាករ​អាមេរិក Patrick Reed​។...

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​សញ្ជាតិ​អាល្លឺម៉ង់ NicoRosberg​បាន​ដណ្តើមយក​ជ័យជំនះ​ការប្រកួត​រថយន្ត Formula 1 នៅ Brazil Grand Prix ជា​លើក​ទី ២ ឆ្នាំ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ និង​បាន​បំបែក​ឯក​ត្ត​កម្ម​ឲ្យ​ក្រុម​ផលិត Mercedes ក្លាយជា​ក្រុម​ស្ថាបនិក​ផងដែរ ។​ ​​សម្រាប់​ឯជើង​ឯក ៣ សម័យ​សញ្ជាតិ​អង់គ្លេស Lewis Hamilton វិញ​ដែលជា​គូប្រជែង​ដ៏​ស្វិតស្វាញ​ក្នុង​ការ​ប្រកួត​នេះ​ក្រោយពី​ការព្យាយាម​យកឈ្នះ​នៅ​ប្រេ​ស៊ី​ល​បានបញ្ចប់​នៅ​លំដាប់​ទី ២ ប្រើ​ថេរៈវេលា​យឺត​ជាង​ត្រឹមតែ 7,756...

​​បាល់ទាត់៖ ​ខ្សែ​បំរើ​ប្រយុទ្ធ​ជំរើស​ជាតិ​អង់គ្លេស Raheem Sterling បាន​និយាយ​ថា គេ​មិន​សោកស្តាយ​ទេ​ដែល​ចាកចេញ ពី Liverpool មកកាន់ Manchester City​ហើយនឹង​គោរព​ការសំរេចចិត្ត​របស់ខ្លួន​។ ​​Raheem Sterling ដែល​ផ្ទេរ​ពី Liverpool រដូវក្ដៅ​កន្លងទៅ​ក្នុង​តំលៃ 49 លាន​ផោន​គឺជា​កំណត់ត្រា​កីឡាករ ថ្លៃ​បំផុត​ម្នា​ក់នៅ​អង់គ្លេស ហើយ​ការផ្ទេរ​នេះ​ទៀតសោត​បានធ្វើ​អោយគេ​ជា​គូសត្រូវ​លេខ​មួយ​ក្នុង​កែវភ្នែក​អ្នកគាំទ្រហង្ស​ក្រហម Liverpool​។ ​ជាមួយគ្នា​នោះដែរ Raheem Sterling បាន​និយាយ​ទៀតមូលហេតុ​ដែល​គេ​និយាយថា​ការ​មកកាន់​ទីក្រុង...

​​បាល់ទាត់៖ ​អតិ​ត​គ្រូពេទ្យ​របស់​ក្លឹប​តោ​ខៀវ Chelsea, Eva Caneiro បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះតែ​គ្មាន​កីឡាករ​របស់ Chelsea ចូលរួម​ឡើយ​។ ​ពិធី​ជួបជុំ​រៀបការ​របស់​អ្នកគ្រូ​ពេទ្យ Eva Caneiro ត្រូវ​បាន​រៀបចំឡើង​នៅ​ព្រះវិហារ Soho, St. Patrick ជាមួយនឹង​ដៃគូ Jason De Carteret​។​ កីឡាករ​តែមួយ​រូប​គត់​ចូលរួម​ពិធី​មង្គលការ​របស់ Eva Caneiro គឺ​អតិ​ត​អ្នកចាំទី Chelsea, Mark...

​ហុកគី៖ ​ក្រុម​ហុក​គី Pittsburgh Penguins ធ្វើ​ការ​ទទួល​ស្វា​គម​ន៏​ក្រុម​ដែល​កំពុង​នាំ​មុខ​គេ​នៅ​លី​ហ្គ​Eastern Conference,Montreal Canadiens​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិល​ម៉ិ​ញ​នេះ​នៅ​កីឡដ្ឋាន Consol Energy Arena ។​ ​​ក្រុម Pittsburgh Penguins ដែល​មាន​ឯកត្តកម្ម​ប្រកួត​ឈ្នះ ៩ ប្រកួត​ក្នុងចំណោម ១១ ប្រកួត​ចុងក្រោយ ជា​ក្រុម​ដែល​រកបាន​គ្រាប់​នាំ​មុខមុន​នៅត្រឹមតែ​នាទី​ទី​១៣ តែប៉ុណ្ណោះ​ក្រោយពេល​ចាប់ផ្តើម​លេង​នៅ​វគ្គ​ទី ១ តែ​នៅ ៤ នាទី​ក្រោយ​មកទៀត​កីឡាករ​ក្រុម...

​​បាល់ទាត់៖ ​អតិ​ត​អ្នកចាំទី​នៅ​ក្របខណ្ឌ​អង់គ្លេស Premier League កីឡាករ​ហុង​គ្រី Marton Fulop បាន​ទទួល​មរណភាព​ហើយក្នុង​វ័យ 32 ឆ្នាំ​ប៉ុណ្ណោះ​ដោយ​ជំងឺមហារីក​។ ​​ដំណឹង​នេះ​ត្រូវ​បាន​ចែកចាយ​តាមរយៈ​សេចក្តី​ប្រកាស​របស់​ក្លឹប​ហុង​គ្រី MTK Budapest ដែលជា​អតិ​ត​ក្លឹប របស់ Fulop ផង​ដែរ​។ ក្នុង​សេចក្តី​ប្រកាស​នោះ​អោយ​ដឹង​ថា “​ក្លឹប​មានទុក្ខ​សោ​កស​ង្រែ​ង​ក្រៃលែង​ក្នុង​ការ​ប្រកាស​ជូន សាធារណជន​ពី​ដំណឹង​ដ៏​សោក​ស្តាយ​មួយ​នេះ Marton Fulop បាន​ទទួល​មរណភាព​ហើយ​។​ ​សូមបញ្ជាក់ថា កីឡាករ​ជំរើស​ជាតិ​ហុង​គ្រី...

​​បាល់ទាត់៖ ​ក្រុម​មាន់គក​បារាំង​ដែល​ជា​ម្ចាស់ផ្ទះ Euro 2016 ឆ្នាំ​ក្រោយនេះ នឹង​ស្វាគមន៍​អាល្លឺម៉ង់​ជើងឯក​ពិភពលោក 2014 យប់​ថ្ងៃ​សុក្រ​នេះ​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដែលជា​ការប្រកួត​រំលឹក​ឡើងវិញ​វគ្គ 8 ក្រុម​ចុងក្រោយ​នៅ​ប្រេ​ស៊ី​លឆ្នាំទៅដែល​ក្រុម​ទាំងពីរ​ជួបគ្នា​។ ​​នៅពេលនោះ​អាល្លឺម៉ង់​បាន​យកឈ្នះ 1-0 ដោយ​មួយ​គ្រាប់​គត់​ពី​ខ្សែការពារ Dortmund, Mats Hummel​។ ​សំរាប់​ក្រុម​បារាំង​មិនមាន​ជាប់​ភារកិច្ច​អ្វី​ក្នុង​ការប្រកួត​ជំ​រុះ​ទេ ដោយ​ម្ចាស់ផ្ទះ​មាន​កៅអី​ស្វ័យប្រវត្តិ ខណៈ​ក្រុម អាល្លឺម៉ង់​ឆ្លង​ផុត​វគ្គ​ជំ​រុះ​ហើយក៏​មាន​កៅអី​រួចរាល់​ផងដែរ​ក្រោយ​ឈរលើ​គេ​ក្នុង​ពូ​ល​។ ​គ្រូបង្វឹក​បារាំង Didier Deschamp រំពឹងថា​នឹងដាក់...

​​តេន្នីស៖ ​វិស្វករ​នៃ​សកលវិទ្យាល័យ Sheffield ចក្រភព​អង់គ្លេស សហការ​ជាមួយនឹង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់ អន្តរជាតិ ITF បាន​មក​ធ្វើការ​សិក្សា​បន្ថែម​ពី​ទីលាន​វាយ​កូន​បាល់​រង្វាស់​ពី​ផល​ប៉ះពាល់ និងកាត់បន្ថយ​អត្ត​ព​លិ​កពី​អត្រា​របួស​នៅ​លើ​ទីលាន​ដោយសារ​ការ​រអិល​។ ​​កីឡាករ​កំពូលៗ​មួយចំនួន​បាន​ប្រើ​បច្ចេកទេស​រអិល​ដើម្បី​ទទួល និងវាយ​បាល់​ចេញដោយ​បច្ចេកទេសបែបនេះ​ឃើញ​អាច​ធ្វើ​បាន​ងាយ​នៅ​លើ​ទីលាន​ដីក្រហម​ប៉ុណ្ណោះ​។ ការប្រើ​បច្ចេកទេស​រអិល​ដែល​គេ​ហៅ​ជា​ភាសា អង់គ្លេស​ថា Slide នោះ ធ្វើអោយ​កីឡាករ កីឡា​ការ​នី​វាយ​កូន​បាល់​អាច​ទទួល​បាល់​ទាន់ ដែល​នេះ​គឺជា​បច្ចេកទេស​ថ្មី ដែល​ត្រូវបាន​យកមកប្រើ​ដោយ​កីឡាករ​កំពូលៗ​ក្នុង​កីឡា​វាយ​កូន​បាល់​សម័យ​ទំនើប​នេះ​។ ​ទន្ទឹមនឹង​គ្នា​នោះដែរ ភាព​រអិល​បាន​បង្ករ​ហានិភ័យ​ខ្ពស់​ដល់​អត្ត​ព​លិ​ក​ងាយ​នឹងរង​របួស​ប្រសិនបើ​បច្ចេកទេស មិន​ដល់ រឺក៏​ភ្លាត់ស្នៀត​។ អាស្រ័យ​ហេតុ​នេះ​ហើយ អ្នកឯកទេស​មាន​គោលបំណង​បង្កើតអោយមាន​ឧបករណ៍​មួយ...