ពាន FIFA World Cup បានចូលចតបង្ហាញខ្លួននៅទីក្រុង New York ជាមួយតារាបង្ហាញម៉ូត
បាល់ទាត់៖ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅទីក្រុង New York កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ ដែលជាការចូលចតក្នុងដំណើរដង្ហែពានទេសចរណ៍ មុនការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្ដើម។ឯកអគ្គរាជទូតសុឆន្ទៈរបស់ FIFA នាង Victoria Lopyreva បាននិយាយថា នាងពិតជាមានក្តីរំភើបខ្លាំងណាស់ ដែលរុស្ស៊ីជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារដូវកាលក្ដៅនេះ ហើយអ្នករាល់គ្នានឹងបានទៅស្គាល់ស្ថានភាពប្រទេសរុស្ស៊ីឲ្យបានជាក់ច្បាស់។ នាង Victoria Lopyreva វ័យ ៣៤ឆ្នាំរូបនេះគឺជាឯកអគ្គរាជទូតផ្លូវការរបស់...
Bayern Munich បំបាក់ Leverkusen 6-2 ឡើងវគ្គផ្ដាច់ព្រ័ត្រ DFB Pokal
បាល់ទាត់៖ បន្ទាប់ពីគ្រប់ពិន្ទុលើកពានក្របខណ្ឌលីហ្គកំពូលអាល្លឺម៉ង់ Bundesliga 6រដូវកាលជាប់គ្នា Bayern Munich បានបោះមួយជំហ៊ានទៀត ក្នុងការស្វែងរកពានមួយទៀតរដូវកាលនេះ ក្រោយយកឈ្នះ Bayer Leverkusen 6-2 ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អាល្លឺម៉ង់ខាប់ រឺក៏ DFB Pokal។
ការប្រកួតដែលធ្វើនៅផ្ទះ Leverkusen ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ត្រឹម 9នាទីប៉ុណ្ណោះរកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី3 ១គ្រាប់...
Brighton ទប់បានស្មើ 1-1 ជាមួយ Spurs រក្សាខ្លួនក្នុងតំបន់សុវត្ថិភាព
បាល់ទាត់៖ Brighton កំពុងធ្វើដំណើរឲ្យធានាខ្លួនក្នុងតំបន់សុវត្ថិភាព ក្រោយធ្វើបាន 1-1 ក្នុងផ្ទះខ្លួនពេលទទួល Tottenham Hotspur យប់ម៉ិញសប្ដាហ៍ទី34 English Premier League។
ក្រុមភ្ញៀវជាអ្នកចាប់ផ្ដើមបានល្អជាងក្រោយ Harry Kane ស៊ុតគ្រាប់ទី26 ក្នុងលីហ្គនាំមុខអោយ Spurs នៅនាទីទី48 ក្នុងវគ្គទី2។ តែក្រុមម្ចាស់ផ្ទះក៏តាមស្មើវិញភ្លាមៗ 2នាទីបន្ទាប់ដោយបាល់ 11ម៉ែត្ររបស់ Pascal...
ក្លឹប PSV សាទរជើងឯកលីហ្គកំពូលក្នុងស្រុកជាលើកទី24 ក្នុងប្រវត្តិសាស្ត្រប្រទេសហូឡង់
បាល់ទាត់៖ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងមកនេះ ក្លឹបបាល់ទាត់អាជីព PSV Eindhoven បានអបអរសាទរដែលខ្លួនដណ្ដើមបានជើងឯកជាលើកទី២៤ នៃក្របខណ្ឌកំពូលហូឡង់ នៅចំពោះមុខអ្នកគាំទ្រដោយក្តីរំភើបរីករាយជាទីបំផុត។ក្រុម PSV បានដណ្ដើមលើកពាននេះនៅក្នុងកីឡដ្ឋាន Philips Stadion កាលពីថ្ងៃអាទិត្យ ក្រោយយកជ័យជំនះធំធេង 3-0 ទៅលើក្រុម Ajax Amsterdam ដែលបញ្ចប់ការប្រកួតទៅមានគ្នាតែ ៩នាក់ប៉ុណ្ណោះ។ កីឡាករ Gaston Pereiro និង...
Neymar ប្រាប់ដំណឹងសប្បាយរីករាយដល់អ្នកគាំទ្រថា ខ្លួននឹងជាទាន់ពេល World Cup ចាប់ផ្ដើម
បាល់ទាត់៖ តារា World Cup ដែលកំពុងត្រូវបានអ្នកទស្សនាបាល់ទាត់ តាមដាននឹងយកចិត្តទុកដាក់ Neymar បានបង្ហាញពីភាពវិជ្ជមានអំពីរបួសវះកាត់ជើងរបស់ខ្លួនថា នឹងអាចជាទាន់លេង World Cup។ការលើកឡើងបែបនេះគឺធ្វើឡើងនៅក្នុងសន្និសីទមួយនៅទីក្រុង Sao Paulo ក្នុងឱកាសដែលចូលរួមជាអ្នកតំណាង ក្នុងការចុះកិច្ចសន្យាមួយរបស់ក្រុមហ៊ុនចិន ដោយកំពូលខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៦ឆ្នាំ Neymar បានរៀបរាប់ថា ក្រោយការវះកាត់ជាមួយក្រុមវេជ្ជបណ្ឌិត ជាន់ខ្ពស់របស់សហព័ន្ធបាល់ទាត់ប្រេស៊ីល ដែលទទួលបានភាពជោគជ័យនោះ ឥឡូវនេះវាបានធូរស្បើយច្រើន។ កំពូលកីឡាករថ្លៃលើលោករូបនេះបានប្រាប់បន្តថា...
សុខ ចាន់មាន សម្រុកហ្វឹកហាត់ត្រៀមការពារមេដាយមាសពិភពលោកនៅកាណាដា
ប៉េតង់៖ កីឡាករឆ្នើមរបស់កម្ពុជា សុខ ចាន់មាន បានកំណត់គោលដៅហ្វឹកហត់យ៉ាងមុតស្រួច ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោកផ្នែកបុរសឆ្នាំ២០១៨ និងការពារមេដាយមាសពិភពលោកលើវិញ្ញាសាវាយយកពិន្ទុ នៅប្រទេសកាណាដានាខែកញ្ញាឆ្នាំ២០១៨ ខាងមុខ។
ម្ចាស់មេដាយមាសប៉េតង់ជើងឯកពិភពលោក នៅប្រទេសម៉ាដាហ្គាស្កាកាលពីឆ្នាំ២០១៦ កីឡាករ សុខ ចាន់មាន បានឲ្យដឹងកាលពីពេលថ្មីៗថា ដើម្បីការពារតំណែងមេដាយមាស និងមុខមាត់ប្រទេសជាតិខ្លួនត្រូវការបង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីពង្រឹងសមត្ថភាពឲ្យបានខ្លាំងជាងមុន។ តែយ៉ាងណាខ្លួនក៏មានក្ដីបារម្ភចំពោះបញ្ហាទីលាន និងអាកាសធាតុនៅប្រទេសកាណាដាដែរ។ បន្ថែមលើនេះ សុខ ចាន់មាន មិនទាន់ហ៊ានដាក់ការរំពឹងខ្ពស់...
សហព័ន្ធកីឡាបេស្បលកម្ពុជានឹងរៀបចំការប្រកួត Championship នាចុងខែតុលា
បេស្បល៖ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន សហព័ន្ធកីឡាបេស្បលកម្ពុជានឹងរៀបចំការប្រកួត Championship នាចុងខែតុលាខាងមុខនេះ ដែរការប្រកួតនេះមានគោលបំណងចង់ចែករំលែងបទពិសោធន៍ ដល់កីឡាករវ័យក្មេងនៅតាមបណ្ដាខេត្តមួយចំនួន បន្ទាប់ពីរាជធានីភ្នំពេញដូចជា កំពង់ធំ, ព្រះសីហនុ, បាត់ដំបង, ប៉ោយបែត និងខេត្តកំពង់ស្ពឺជាដើម។ឯកឧត្ដម ញ៉ែម ថាវី ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជាបានមានប្រសាសន៍ថា ក្រោយការប្រកួតកីឡាជាតិនឹងមានការប្រកួត Championship របស់សហព័ន្ធដោយមានក្រុមចូលរួមដល់ ១២ក្រុម។ ហើយការប្រកួតនេះនឹងធ្វើនៅទីលានឃុំបាឡាំ ស្រុកបារាយ ខេត្តកំពង់ធំ។ ឯកឧត្ដមប្រធានសហព័ន្ធបានបញ្ជាក់ថា...
កីឡាការិនី លឹម ខេង ប្ដេជ្ញាដណ្ដើមយកមេដាយពីព្រឹត្តិការណ៍ជើងឯកអាស៊ី
តេក្វាន់ដូ៖ កញ្ញា លឹម ខេង បានចាប់ផ្ដើមចូលហ្វឹកហាត់កីឡាតេក្វាន់ដូ ITF តាំងពីឆ្នាំ២០១៣ មកម្ល៉េះតាមរយៈ ការណែនាំពីមិត្តភ័ក្ដិ។ ក្រោយមកដោយទឹកចិត្តស្រលាញ់ និងសង្កេតឃើញថា ប្រភេទកីឡានេះមានភាពស្វាហាប់ និងអាចហ្វឹកហាត់ដើម្បីការពារខ្លួនបានទៀតនោះ ទើបធ្វើឲ្យកញ្ញាបន្តហ្វឹកហាត់ ហើយបច្ចុប្បន្នបានជាប់កីឡាការិនីជម្រើសជាតិតេក្វានដូ ITF និងជាប់ឈ្មោះត្រៀមទៅប្រកួតនៅក្រៅប្រទេសទៀតផង។កញ្ញាបានឲ្យដឹងថា ថ្ងៃដំបូងនៃការហ្វឹកហាត់មានការលំបាកខ្លាំង ព្រោះត្រូវព័ទ្ធដៃ ព័ទ្ធជើង មិនសូវមានកម្លាំង ម្យ៉ាងសិស្សច្បងភាគច្រើនជាបុរស ពិបាកក្នុងការប្រាស្រ័យទាក់ទង់។ លុះក្រោយមកទើបមានការណែនាំ...
Diego Simeone លើកឡើងថា Torres គឺជានិមិត្តរូបគ្រប់គ្នានៅក្លឹប Atletico Madrid
បាល់ទាត់៖ គ្រូបង្វឹកនៃក្លឹប Atletico Madrid លោក Diego Simeone បាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញនេះថា សម្រាប់កីឡាករខ្សែប្រយុទ្ធ Fernando Torres គឺជានិមិត្តរូបរបស់ក្លឹប ខណៈដែលមានព័ត៌មានលេចលឺថា នឹងអាចផ្ទេរទៅកាន់ក្របខណ្ឌ Major League Soccer របស់អាមេរិក។ ថ្លែងក្នុងសន្និសីទលោក Diego Simeone បានបន្តថា Torres ក៏មានឈ្មោះដែរក្នុងបញ្ចីឈ្មោះកីឡាករយប់នេះ...
កាំភ្លើងធំ Arsenal ត្រៀមជួប CSKA Moscow ជើងទីពីរ Europa League
បាល់ទាត់៖ បន្ទាប់ពីបានឃើញរឿងភ្ញាក់ផ្អើលនៅ Champions League ពេល Roma ទម្លាក់ Barcelona ដោយមួយគ្រាប់ក្រៅដី លោក Arsene Wenger នឹងដឹកនាំកូនក្រុមលេខដោយប្រុងប្រយ័ត្ន មុនការប្រកួតជើងទីពីរវគ្គ ៨ក្រុមចុងក្រោយជាមួយក្រុមរុស្ស៊ី CSKA Moscow យប់នេះ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានលើឡើងថា Arsenal មានក្តីសង្ឃឹមច្រើនក្នុងការឡើងទៅវគ្គបន្ត ដោយសារតែបានឈ្នះជើងទីមួយ ៤-១ ទៅលើក្រុមរុស្ស៊ី...