បាល់ទាត់៖ ​អ្នក​ចាក់​ការ​ក្លឹប​មាន់​ក្នាយ​មាស Tottenham Hotspurs លោក Mauricio Pochettino បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​ក្នុង​សន្និសីទ​ថា លោក​ផ្ទាល់​សង្ឃឹម​ថា​កីឡាករ​ខ្សែប្រយុទ្ធ Harry Kane នឹង​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹប ដើម្បី​ដើរ​តាម​គន្លង​វិ​រៈ​បុរស​ក្លឹប​កញ្ជ្រោង​អ៊ីតាលី Francesco Totti របស់ AS Roma ដែល​ចំណាយ​ពេល​លើ​ក្លឹប​តែមួយ​ក្នុង​អាជីព​បាល់ទាត់។​​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ក្នុង​សន្និសីទ​មួយ ​មុន​ការប្រកួត​រាត្រី​នេះ​ដែល​ក្រុម Spurs ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Bernabeu អេ​ស្ប៉ា​ញ...

បាល់ទាត់៖ ​ប្រធាន​ក្លឹប Napoli លោក Aurelio de Laurentiis បាន​និយាយ​ថា Napoli គួរ​តែ​ទុក​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​នៅ​ពេល​ជួប Manchester City ក្រប​ខណ្ឌ UEFA Champions League យប់​នេះ ពីព្រោះ​ក្រុម​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​មួយ​ទៀត​ជួប Inter Milan ចុង​សប្ដាហ៍​នេះ​ក្រប​ខណ្ឌ Italia Series A​។ ...

បាល់ទាត់៖ ​ខ្សែ​ការពារ Liverpool, Dejan Lovren បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​ថា Romelu Lukaku មិន​គួរ​រួចខ្លួន​ឡើយក្រោយ​ការ​ប៉ះទង្គិច​ជាមួយ​គេ​កាលពី​ថ្ងៃ​សៅរ៍​ អំឡុង​ការប្រកួត​នៅ Anfield ដែល Liverpool និង Manchester United បញ្ចប់​ទៅ​ដោយ​គ្មាន​ក្រុម​ស៊ុត​បញ្ចូល​ទី​។ ​​ខ្សែ​ការពារ​សញ្ជាតិ​ក្រូ​អាត​រូប​នេះ​មិន​ពេញចិត្ត​ ចំពោះ​ការ​កាត់សេចក្ដី​របស់​លោក​អាជ្ញា​កណ្ដាល Martin Atkinson ដែល​មិន​ពិន័យ Lukaku បន្ទាប់ពី​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ​លើក​ជើង​មក​ប៉ះ​នឹង​ថ្ពាល់​របស់ Lovren​។...

បាល់ទាត់៖ បន្ទាប់ពី​ចាញ់​យ៉ាង​ធ្ងន់ខ្លួន​នៅផ្ទះ Al-Hilal ពេលនេះ​ក្រុមបាល់ទាត់ Persepolis របស់​អ៊ីរ៉ង់​កំពុង​បង្កើន​ការ​ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​ត្រៀម​ជួប​ក្រុម​ភ្ញៀវ Al-Hilal រាត្រី​នេះ​ជើង​ទី​2 វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីប​អាស៊ី AFC Champions League​។​ជើង​ទី​1 Al-Hilal បាន​លុត​ក្រុម​មកពី​អ៊ីរ៉ង់​មួយ​នេះ​យ៉ាង​ចាស់ដៃ 4-0 ទោះបីជា​កីឡាករ Al-Hilal ទទួល​បាន​កាត​ក្រហម​ក៏ដោយ ប៉ុន្តែ​ពួកគេ​នៅតែ​ធ្វើ​បាន​ល្អ​ជាង Persepolis​។ គ្រាប់​បាល់ Hat-Trick របស់...

បាល់ទាត់៖ ​ក្រុម​ជើងឯក​ក្រប​ខណ្ឌ Barclay Premier League រដូវ​កាល​ឆ្នាំ2015/2016 Leicester City បាន​បើក​កីឡដ្ឋាន King Power Stadium ទទួល​ស្វាគមន៍​ក្រុម​ពាក់កណ្ដាល​តារាង West Bromwich Albion ដើម្បី​បង្គ្រប់​ក្នុង​សប្ដាហ៍​ទី8 នា​រដូវ​កាល​នេះ។​​ការប្រកួត​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ក្នុង​វគ្គ​ទី​១ ដោយ​គ្មាន​ក្រុម​ណាមួយ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ឡើយ ពោល​គឺ​បញ្ចប់ ៤៥​នាទី​ដំបូង​រក្សា​លទ្ធផល 0-0។​ ​ចំពោះ​ការប្រកួត​នៅ​ក្នុង​វគ្គ​ទី​២ ក្រុម​ភ្ញៀវ...

បាល់ទាត់៖ ​ថ្នាក់ដឹកនាំ​ក្លឹប​អ៊ីតាលី AC Milan លោក Marco Fassone បាន​ប្រកាស​ជា​សាធារណៈ​ថា ក្លឹប​នៅតែ​គាំទ្រ​ជំហរ​ជា​គ្រូ​បង្វឹក​របស់​លោក Vincenzo Montella ដដែល ទោះបី​ក្លឹប​ទើប​ចាញ់​ក្នុង​ជំនួប Milan Derby ក្រោម​ថ្វី​ជើង​ក្រុម​រួម​ទីក្រុង Inter Milan 3-2 កាលពី​ថ្ងៃអាទិត្យ​ក៏ដោយ​។ ​​លោក Marco Fassone បាន​បន្ថែម​ទៀត​ថា AC...

ហ្គោល៖ ​នេះ​ជា​ការ​ជួប​គ្នា​លើកដំបូង​ហើយ​ដែល​ប្រធាន​ក្រុម​អឺរ៉ុប Thomas Bjorn និង​ប្រធាន​ក្រុម​អាមេរិក Jim Furyk បាន​ធ្វើ​ទស្សនកិច្ច​មកកាន់​ទីលាន​ប្រកួត Le Golf National ក្នុង​ប្រទេស​បារាំង​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំក្រោយ 2018 កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ​។ ​ ​​ខណៈ​ពេល​ដែល​ប្រធាន​ក្រុម​ទាំង​ពីរ​បាន​ចូល​ទស្សនកិច្ច​ នៅ​ក្នុង​សាលា​វាយ​ហ្គោល​ក្មេងៗដោយ​សង្ឃឹម​ថា​ នឹង​បង្កើត​ឲ្យ​មានការ​ទាក់ទាញ​កាន់​តែ​ខ្លាំង​ សម្រាប់​ព្រឹត្តិការណ៍ ២​ឆ្នាំ​ម្ដង​មួយ​នេះ។​ ​ប្រធាន​ក្រុម​អាមេរិក ​និង​អឺរ៉ុប​បាន​នាំ​គ្នា​ដើរ​ពិនិត្យមើល​ទីលាន Le Golf National យ៉ាង​យក​ចិត្ត​ទុក​ដាក់...

ប៉េតង់៖ កីឡា​ការិនី​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា ស្រ៊ាង សុរ៉ា​ឃីម បាន​នឹង​កំពុង​ព្យាយាម​ហ្វឹកហាត់​ជា​ខ្លាំង ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ ជ្រើសរើស​ជើងឯក​ពិភពលោកផ្នែក​នារីឆ្នាំ​២០១៧ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិននា​ដើមខែ​វិច្ឆិកា​ខាងមុខ​ ហើយ​នេះ​ក៏​ជា​លើកដំបូងដែល​កីឡាករ​វ័យក្មេង​រូប​នេះ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ជាមួយ​កីឡា​ការិនី​រៀមច្បង ដើម្បី​បាន​ចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ ២​ឆ្នាំ​ម្ដងនេះ​ផង​ដែរ។​​កញ្ញា ស្រ៊ាង សុរ៉ា​ឃីម បាន​និយាយ​​ប្លែក​ពី​រៀមច្បង​ដទៃ​កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ​ថា ការ​ត្រៀម​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ចិន​នា​ដើមខែ​ក្រោយ ក្រៅពី​ផ្ដោត​លើ​ការ​ព្យាយាម​ហ្វឹកហាត់ នាង​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​សុខភាព​ជា​ចម្បង ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ប្រកួត​ប្រជែង​ដណ្ដើម​មេដាយ​ជូន​ប្រទេសជាតិ។ ប៉ុន្តែ​យ៉ាងណា សុរ៉ា​ឃីម មិនទាន់​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​ដណ្ដើម​មេដាយ​ទេ តែ​នាង​បាន​ប្ដេជ្ញា​ចិត្ត​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ប្រទេសជាតិ​របស់​ខ្លួន។​...

ទស្សនា Highlight ការប្រកួត​បាល់ទាត់ ពានរង្វាន់ Metfone Cambodian League 2017 , ព្រះខ័នរាជស្វាយរៀង Vs បឹងកេត https://youtu.be/wTv5sz46UVs

បាល់ទាត់៖ ​តារា​ឆ្នើម ចាន់ វឌ្ឍនាកា ទំនង​បាន​ឱកាស​ដ៏​ល្អ​មួយគឺ​ការ​ចូល​លេង​ក្នុង​លី​ហ្គ​ទី​៣ ​របស់​ជប៉ុន​លើកដំបូង​នា​ជំនួប​រវាង​ក្លឹប Fujieda MYFC តទល់ SC Sagamihara នៅ​កីឡដ្ឋាន Ekopa នា​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ១១​ព្រឹក​។ ​ ​​តាម​ការ​សរសេរ​លើ​បណ្ដាញ​សង្គម​ក្លឹប​ជប៉ុន ​បាន​ដាក់​ឈ្មោះ​ការប្រកួត​នេះ​ថា Cambodia match day ដែល​មាន Messi...