​បាល់ទាត់៖ ​សមាគម​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA នឹង​សម្ពោធ​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​សារមន្ទីរ​បាល់ទាត់​ពិភពលោក​នៅ​ថ្ងៃទី ២៨ ចុងខែ​ក្រោយនេះ​នៅ​ទីក្រុង Zurich ប្រទេស​ស្វីស ២ ថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោតជ្រើសរើស​ប្រធាន FIFA ថ្មី​។  ​​តាម​របាយ​ការ​អោយ​ដឹង​ថា សារមន្ទីរ​បាល់ទាត់​ពិភពលោក​របស់ FIFA នេះ​ត្រូវ​បាន​ចំណាយ​ថវិកា​សរុប ១៤០​លាន​ដុល្លា​អាមេរិក​លើ​ទំហំ​ដី ៣​ពាន់​ម៉ែត្រការ៉េ​មាន​កំពស់ ៣​ជាន់ ដែល​រួមមាន​បន្ទប់​ពិព័រណ៍​ហាង​លក់​ឥវ៉ាន់​ផ្សេងៗ បន្ទប់​ប្រជុំ និង​បន្ទប់​ផ្សេងៗ​ទៀត​ជាច្រើន​ទៀត​។ ​អគារ​សារមន្ទីរ​បាល់ទាត់​នេះរំពឹង​នឹង​ទទួលភ្ញៀវ ២៥ ម៉ឺន​នាក់​ក្នុង​មួយឆ្នាំដែល​មក​ទស្សនា​សំភារៈ​កីឡា​ផ្សេងៗ​...

​ប្រណាំង​យានយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​អេ​ស្ប៉ា​ញ Carlos Sainz បាន​រំកិល​ខ្លួន​មក​នាំមុខ​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត Dakar Rally ក្រោយ​បញ្ចប់​ដំណាក់​កាល​ទី ៩ ម្សិល​ម៉ិ​ញ​នេះ​ជាមួយនឹង​ជ័យជំនះ​។  ​​ការប្រកួត​ដំណាក់កាល​ទី ៩ ម្សិល​ម៉ិ​ញ ត្រូវ​បាន​បញ្ចប់​មុន​ចំងាយ​ផ្លូវ​ដែល​បាន​កំណត់​ដោយសារ​បញ្ហា​កំដៅ ខណៈ Carlos Sainz មក​ដល់ទី​ព្រ័ត្រ​មុនគេ​ចំណាយពេល ២ ម៉ោង ៣៥ នាទី ៣១ វិនាទី ១០...

​ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​អង់គ្លេស Chris Froome បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ជា​ក្រុម​ប្រណាំង Team Sky រហូតដល់​ឆ្នាំ ២០១៨ បន្ទាប់ពី​ជោគជ័យ​កន្លងមក ​បូករួម​ទាំង​ជើងឯក​ព្រឹត្តិការណ៍​ប្រណាំង​កង់​ធំ​បំផុត Tour de France​។ ​ការ​បញ្ជាក់​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុម​ប្រណាំង​កង់​ដែល​មាន​មូលដ្ឋាន​ក្នុង​ចក្រភព​អង់គ្លេស​ផ្ទាល់ Team Sky ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​។ ​កីឡាករ​ដែល​ជា​ប្រធាន​ក្រុម Team Sky, Chris Froome វ័យ ៣០...

ម៉ារ៉ាតុង៖ លោកស្រី លី ណា​រី បានសម្រេច​ក្ដី​សុ​ប៉ិន​របស់​ខ្លួន​ហើយ បន្ទាប់ពី​តស៊ូ​ហ្វឹកហាត់​រត់​ម៉ា​រ៉ា​តុង​ចម្ងាយ ៤២​គីឡូម៉ែត្រ​នៅ​សហរដ្ឋអាមេរិក​ជាច្រើន​ឆ្នាំ ហើយ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជ្រើសរើស​ជា​កីឡាការិនី​អត្ត​ពលិកម្ម​ឆ្នើម​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែសីហា​ខាងមុខ​។ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ចុះ​អនុសារណៈ​យោល​យល់​គ្នា​រវាង​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន​ភេសជ្ជៈ​កូកាកូឡា​កាលពី​ថ្ងៃទី​១២ ខែមករា​នេះ លោកស្រី លី ណា​រី បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០០៦...

​E-Sports៖ កីឡាករ​ជម្រើសជាតិ​កម្ពុជា​កីឡា​អេឡិចត្រូនិក E-Sports ចំនួន​២​ក្រុម ស្មើនឹង​១០​នាក់​នឹង​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ការពារ​ម្ចាស់​ដំណែង​ជើងឯក​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ MATIC នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៨​មករា ឆ្នាំ​២០១៦​។ នេះ​បើ​តាម​ការប្រកាស​ឲ្យ​ដឹង​ នៅក្នុង​សន្និបាត​វិសាមញ្ញ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​កាលពី​ព្រឹក​មិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​ ​លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​មានប្រសាសន៍ថា ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ Matic ២០១៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ មាន​ប្រទេស​ចូលរួម​ចំនួន​៦ រួមមាន​៖​ក្រុម​ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី​, កម្ពុជា​, ថៃ​, ម៉ាឡេស៊ី​,...

កីឡា​រាំ៖ កញ្ញា ដា​ម៉ា ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ុយ​ក្រែ​ន​មាន​វ័យ​១៨​ឆ្នាំ​ ដែល​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ប្រកួត​រាំ​ជើងឯក​ពិភពលោក​នៅក្នុង​ទីក្រុង​ឡុន​ដុនកាលពី​ឆ្នាំ​២០១១ និង​ទទួល​បាន​ជោគជ័យ​ជាច្រើន​នៅ​ក្នុង​ការប្រកួត​រាំង​នៅ​ប៉ែក​អឺរ៉ុប​នោះ នៅ​ពេល​នេះ​កញ្ញា​បាន​ស្ម័គ្រ​ចូល​ជា​កីឡា​ការ​នី​របស់​សហព័ន្ធ​រាំ​របស់​កម្ពុជា ដើម្បី​ត្រៀម​តំណាង​អោយ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​រាំ​លើ​ឆាក​អន្តរជាតិ​។​ ការ​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​សហព័ន្ធ​រាំ​របស់​កម្ពុជា​ត្រូវ​បាន​កញ្ញា ដា​ម៉ា ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​អោយ​ដឹងនា​ល្ងាច​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦ នៅកន្លែង​ហ្វឹកហាត់​កីឡា​រាំ​ក្នុង​អាគារ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​។​ ​​កញ្ញា ដា​ម៉ា បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​ធ្វើអោយ​រូប​កញ្ញា​ស្ម័គ្រចិត្ត​ធ្វើជា​កីឡា​ការ​នី​រាំ​របស់​កម្ពុជា ដោយ​សារតែ​កញ្ញា​ជា​កូន​ខ្មែរ​កាត់​អ៊ុយ​ក្រែ​ន ហើយ​កញ្ញា​មាន​ឈាម​ជា​ខ្មែរ​ពាក់កណ្ដាល ជាពិសេស​កញ្ញា​ស្រលាញ់​ខ្មែរ និង​ចង់​ជួយ​ដល់​ប្រទេស​កម្ពុជា ទើប​ជម្រុញ​អោយ​កញ្ញា​សម្រេចចិត្ត​ ចូល​ធ្វើ​ជា​ធ្វើជា​កីឡា​ការ​នីតំណាង​អោយ​កម្ពុជា​សម្រាប់​ការប្រកួត​អន្តរជាតិ​។ ម្យ៉ាងវិញទៀត​កញ្ញា​ចង់​ចែក​រំលែក​បទពិសោធន៍...

កីឡា​បញ្ច​សិលា៖ លោក អ៊ុក ជីវ៉ា គ្រូបង្វឹក​ប្រចាំ​សហព័ន្ធ​កីឡា​បញ្ច​សិលា​កម្ពុជា​បាន​លើក​ឡើង​ថា កីឡា​បញ្ច​សិលា​គឺជា​ប្រភេទ​កីឡា​មាន​មូលដ្ឋាន​ហ្វឹកហាត់​ទាំង​ការសម្ដែង និង​ស្នៀត​ប្រយុទ្ធស្រដៀង​នឹង​ក្បាច់គុន​បុរាណ​ខ្មែរ​ដែរ ប៉ុន្តែ​កីឡា​នេះពិបាក​ហ្វឹកហាត់​បន្លិច​បើ​ប្រៀបធៀប​នឹង​កីឡា​ផ្សេងៗ។​ កន្លង​មាន​អ្នកគាំទ្រ​វិស័យ​កីឡា​ជាតិ​មួយចំនួន បាន​សម្ដែង​ការ​ងឿ​ឆ្ងល់​ចំពោះ​កីឡា​បញ្ច​សិលា​នេះ ដោយ​ពួកគេ​មិនបាន​ដឹង​ពី​មូលដ្ឋាន​ហ្វឹកហាត់​របស់​កីឡា​នេះ​មាន​លក្ខណៈ​បែប​ណា​ឡើយ។ ទន្ទឹម​ជាមួយ​គ្នា​នេះ​លោក អ៊ុក ជីវ៉ា ក៏បាន​ចេញមុខ​បកស្រាយ​រាល់​ចម្ងល់​ទាំងនោះដោយ​អះ​អាង​ថា វា​មិន​ខុសពី​ក្បាច់គុន​ល្បុក្កតោយុទ្ធ​គុន​ខម ប្រដាល់សេរី ឬ​ក្បាច់គុន​កុងហ្វូ​នោះ​ទេ សម្រាប់​កីឡា​បញ្ច​សិលាគឺ​ហ្វឹកហាត់​ដើម្បី​ស្មារតី​ប្រយុទ្ធ​ដូចគ្នា។​ ជាង​​នេះ​ទៅ​ទៀត​លោក អ៊ុក ជីវ៉ា ក៏​គ្រោង​នឹង​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ ដោយមាន​ការ​រួម​បញ្ចូល​ទាំង​ក្បាច់គុន​កីឡា​បញ្ច​សិលា​នេះ​ផង​ដែរ​។​ ដោយឡែក​កីឡាករ កៅ...

​តេន្នីស៖ ​បេក្ខភាព​ប្រជែង​តំណែង Grand Slam, Australian Open ៣ នាក់​សុទ្ធតែ​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​ប្រកួត​កម្មវិធី Apia International នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​។  ​​គូ​ដំបូង​នេះ​កីឡា​ការ​នី​អាល្លឺម៉ង់ Angelique Kerber បាន​ឈាន​ចូល​ជុំ​បន្ត​ក្រោយ​ឈ្នះ​កីឡា​ការ​នី​អ៊ុយ​ក្រែ​ន Elina Svotolina ២ សិត ១​។ សិត​ដំបូង​កីឡា​ការ​នី​លំដាប់​ទី ២០ ពិភពលោក Svitolina ឈ្នះ​មុន...

​តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​កាណាដា Milos Raonic សង្ឃឹមថា​ពានរង្វាន់ Brisbane International នឹង​ជា​ជំនឿ ចិត្ត​ជំរុញ​អោយ​គេ​ទទួល​បាន​ជោគជ័យ​បន្ត​ទៀត​ក្នុង​ព្រឹត្តិការណ៍ Grand Slam ដើមឆ្នាំ Australian Open ដែល​នឹង​ចាប់ផ្តើម​សប្ដាហ៍​ក្រោយនេះ​។  ​​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ Milos Raonic បាន​សងសឹក​បាន​សំរេច​យកឈ្នះ​អតិ​ត​លេខ​មួយ​ពិភព​លោក Roger Federer នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៦-៤, ៦-៤ ពោល​គឺ...