​ហ្គោល៖ ​កីឡាករ Paul Dunne របស់​អៀក​ឡង់ Jimmy Mullen បុរស​មកពី​អង់គ្លេស ហើយ​និង​កីឡាករ KristofferBroberg​សញ្ជាតិ​ស៊ុត​អែ​ត​ជា​អ្នក​ឈរ​លើ​គេ​សម្រាប់​ការ​បញ្ចប់​ការប្រកួត​នៅ​ថ្ងៃទី ១ ជើងឯក Alfred Dunhill Championships នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិល​ម៉ិ​ញ​នេះ​នៅ St. Andrews​ប្រទេស​ស្កុ​តឡែ​ន ។​ ​​អ្នក​ទាំងបី​គឺ​សម្រេច​ធ្វើបាន 8 under par 64 ដូចៗ​គ្នា​នៅ​ថ្ងៃទី...

​តេន្នីស៖ ​កីឡាការិនី​មិន​មាន​ចំណាត់ថ្នាក់​នៅក្នុង​កម្មវិធី​សញ្ជាតិ​អាមេរិក Coco Vandeweghe ទទួលរង​របួស​អំឡុង​ការប្រកួត​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ពេល​ជួប​ជាមួយ​កីឡាការិនី​អាល្លឺម៉ង់​Angelique Kerber ក្នុង​វគ្គ ៨ នាក់​ចុងក្រោយ​នៃ​ព្រឹ​ត្ត​ការ​ណ៏ Wuhan Open ក្របខណ្ឌ WTA Tour នៅ​ប្រទេស​ចិន ។​ ​​កីឡាការិនី​លំដាប់​ទី ៦ ក្នុង​កម្មវិធី Kerber ចាប់ផ្តើម​ការប្រកួត​នៅ​សិត​ទី ១ ដោយ​មិន​លំបាក​នោះ​ឡើយ​ក្រោយ​ទទួល​បាន​ជ័យជំនះ 6-1 មុន​ពេល​ដែល​ការប្រកួត​នៅ​សិត​ទី...

​ទាញព្រ័ត្រ​៖ នៅ​ពី​ថ្ងៃ​ទី​០១ ខែតុលា​ម្សិលមិញ​នេះ ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា បាន​រៀប​ចំ​កិច្ចប្រជុំ​មួយ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្ដីពី​គម្រោង​រៀបចំ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ដណ្ដើម​ពានរង្វាន់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​លើក​ទី​៤ ដែល​នឹង​ធ្វើឡើង​នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​ខាងមុខ ស្រប​ពេល​ដែល​កីឡា​នេះបាន​ទទួល​ការ​គាំទ្រ និង​និយម​លេង​យ៉ាងច្រើន​កុះ​ករ​ពី​សំណាក់​កម្មករ​-​កម្មការិនីនៅ​តាម​រោងចក្រ​នានា​នោះ។​ ​កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា និង​លោក លី តេ​ក​ហេង ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា រួម​ទាំង​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ជាច្រើន​នាក់​ផ្សេងទៀត ដើម្បី​ពិភាក្សា​លើ​បញ្ហា​មួយចំនួនពាក់ព័ន្ធ ​នឹង​ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ដណ្ដើម​ពានរង្វាន់​ឧស្សាហកម្ម​កាត់​ដូ​កម្ពុជា លើក​ទី​៤ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ និង​ថ្ងៃទី​១៥ ខែវិច្ឆិកា​ខាងមុខនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយក៏​បាន​កំណត់​ពី​បទ​បញ្ជា​នៃ​ការប្រកួត...

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​យុវជន​វិទ្យាល័យ​ច្បារអំពៅលើក​ទី​១ ដែល​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ដោយ​នាយក​សាលា​លោក ហៀ​ង សុ​ខេង បាន​បញ្ចប់​ការប្រកួត​ជា​ស្ថាពរ​ហើយនៅ​ល្ងាច​ថ្ងៃទី​០១ ខែតុលា​ម្សិលមិញ ដោយ​ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន​បៃតងគឺជា​អ្នក​លើក​ពាន​មិន​អាជីព​នេះ បន្ទាប់ពី​ប្រកួត​ឈ្នះ​ក្រុម​យុវជន​កាយរឹទ្ធិ​កម្ពុជាដោយ​លទ្ធផល ៣-១ នៅ​លើ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ​ផ្ទាល់​តែម្ដង ។​ នៅក្នុង​ឱកាស​បិទ​ការប្រកួត​នោះ​ដែរ ធ្វើឡើង​ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម ជុំ កុសល ទីប្រឹក្សា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​សាលា លោកគ្រូ​-​អ្នកគ្រូ រួម​ទាំង​កីឡាករដែល​ជា​សិស្សសាលា​វិទ្យាល័យ​ច្បារអំពៅ​ផង​ដែរ។ នាយក​សាលា​វិទ្យាល័យ​ច្បារអំពៅបាន​ថ្លែង​ឲ្យ​ដឹង​ថា ការបង្កើត​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​យុវជន​នេះ...

​បាល់ទាត់៖ ​Cristiano Ronaldo នៅតែ​បន្ត​ស៊ុត​បញ្ចូល​ទី​ទៀត និង បាន​ស្មើនឹង​កំណត់ត្រា Raul អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​នៅ Real Madrid ក្រោយពី​ស៊ុត​បាន​ពីរ​គ្រាប់​អោយ Real Madrid ឈ្នះ​ម្ចាស់ផ្ទះ Malmo FF 2-0 យប់​ម៉ិ​ញ​នេះ​។ ​​គ្រាប់​ដំបូង​របស់ Real Madrid កើតឡើង​នៅ​នាទី​ទី 30 នៅពេល Isco...

​ហែលទឹក៖ ​ការប្រកួត​ហែល​ទឹក​ជើងឯក FINA Swimming World Cup បាន​ចាប់ផ្តើម​ធ្វើការ​ប្រកួត​ប្រជែង​ថ្ងៃទី ២ បន្ត​ទៀត​ហើយ​នៅ​អាង​ហែល​ទឹក National Aquatics Center ក្រុងប៉េកាំង​ប្រទេស​ចិន​កាល​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ដែល​មាន​ច្រើនជាង ១៦ កម្មវិធី​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ។ ​ ​កាលពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​កីឡាការិនី​អូស្ត្រាលី​ទាំងពីរ​គឺ​ Cate Campbell និង Bronte Campbell សុទ្ធសឹងតែ​ទទួល​បាន​មេដាយ​ដូចគ្នា​លើ​វិញ្ញាសា​រហែល ១០០ ម៉ែត្រ​ដោយ​ស៊េរី។...

​បាល់ទាត់៖ ​គ្រូបង្វឹក​ហង្ស​ក្រហម Liverpool លោក Brandon Rodgers បាន​និយាយ​ថា លោក​នឹង​ទុក​ខ្សែប្រយុទ្ធ​អង់គ្លេស Daniel Sturridge អោយ​សំរាក​នៅពេល Liverpool ជួប​ក្រុម​ស្វ៊ី​ស Sion យប់​នេះ​ក្របខណ្ឌ UEFA Europa League​។ ​​ទោះបីជា​កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​អោយ Liverpool ឈ្នះ Aston Villa...

​បាល់ទាត់៖ ​កាល​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ក្រុម​កីឡាករ​ក្លឹប FC Bayern Munich បាន​ចូលរួម​នៅក្នុង​កម្មវិធី​ស្រា​បៀរ Okeberfest​ក្រោយ​ឈ្នះ​ការប្រកួត 5-0 ទៅលើ​ក្រុម​ទៅលើ​ក្រុម​ក្រូ​អាត DinamoZagred​ក្នុង​ក្របខណ្ឌ UEFA Champions League ។  ​​គ្រូបង្វឹក Pep Guardiola​ និង​គ្រួ​សារបាន​ចូលរួម​ក្នុង​កម្មវិធី​យ៉ាង​សប្បាយរីករាយ​នា​ពិធី​ជួបជុំ​មួយ​នេះ ។​ ​ខ្សែប្រយុទ្ធ Robert Lewandowski ដែល​បាន​ចូលរួម​ផងដែរ​នោះបាន​និយាយថា ការចូលរួម​ពេលនេះ​ពិតជា​សប្បាយ​ខ្លាំងណាស់ ដោយ​ពួកគេ​បាន​ស្លៀក​សំលាក់បំពាក់​ប្រពៃណី​អាល្លឺម៉ង់...

​បាល់ទាត់៖ ​កាល​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​លោក JurgenKlopp ​ប្រហែលជា​អាច​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រមុខ​សមាគម​ន៏​បាល់ទាត់​ម៉ិ​ក​ស៊ិ​ក ។​ បុរស​អតិ​ត​អ្នកចាត់ការ​ទូរ​ទៅ​ក្លឹប Borrusia Dortmund រូបនេះ​កំពុងមាន​ការពិភាក្សា​ក្នុងការ​ដឹកនាំ​ក្រុម​បន្ត ក្រោយ​ចាក់​ចេញពី​ក្លឹប​ដែល​លោក​ធ្លាប់​ដឹក​នាំនៅ Westfalenstadion​កាល​ឆ្នាំមុន ហើយក៏​លេច​លឺដំណឹង​ថា​រវាង​លោក JurgenKlopp​និង​ក្លឹប​ហង្ស​ក្រហម Liverpool ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ផងដែរ បន្ទាប់ពី​អ្នកចាត់ការ​បច្ចុប្បន្ន Brendon Rodgers កំពុងស្ថិត​ក្រោម​សម្ពាធ​ផងដែរ​នៅ Anfield​។​ លោក Guillermo Cantu អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​មិ​ក​ស៊ិ​ក...

​តេន្នីស៖​ ​កីឡាការិនី​វាយ​តេ​ន្នី​ស​ចក្រភព​អង់គ្លេស Johanna Konta នៅពេលនេះ​បាន​វាយ​ទំលាក់​កីឡាការិនី​លំដាប់​កំពូល​ក្នុង​កម្មវិធី Simona Halep ដើម្បី​ឈានចូល​នៃ​ការប្រកួត​ជុំ ៨ នាក់​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ WTA Wuhan Open កាល​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ។​ ​ ​​Johanna Konta វ័យ ២៤ ឆ្នាំ​លំដាប់​ទី ៦៦ ពិភពលោក​រូបនេះ​យកឈ្នះ​កីឡាការិនី​រ៉ូ​ម៉ា​នី Simona Halep លេខ...