​បាល់ទាត់៖ ​គ្រូបង្វឹក​ដឹកនាំ​ក្លឹប​ឈ្នះ​ជើងឯក Champions League ៣ សម័យ​លោក Carlo Ancelotti នឹង​ក្លាយជា​គ្រូបង្វឹក​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ក្រោយ​ចប់​រដូវ​កាល​នេះ បន្ត​តំណែង​ពី​គ្រូបង្វឹក​បច្ចុប្បន្ន Pep Guardiola​។  ​​ក្លឹប​ជើងឯក​អាល្លឺម៉ង់ Bayern Munich បានប្រកាស​ម្សិល​ម៉ិ​ញ​នេះ ពី​កិច្ចសន្យា​ជាមួយ​លោក Carlo Ancelotti ដែល​នឹងត្រូវ​ដឹកនាំ Bayern Munich...

​​ជិះ​ស្គី​៖ ​កីឡាករ​ជំនាញ​ជិះ​ស្គី​លើ​ភ្នំ​ទឹកកក Christoph Mick របស់​ម្ចាស់ផ្ទះ​ហើយនឹង​កីឡាការិនី​ស្វី​ស PatriziaKummer គឺ​បាន​យកឈ្នះ​ការប្រកួត​រៀងៗ​ខ្លួន​នៅ​ជុំ​ដំបូង​នៃ​ព្រឹ​ត្ត​ការ​ណ៏ FIS Snowboard Parallel Slalom World Cup ដែល​រៀបចំ​នៅ​ភ្នំ Cortina d’Ampezzo​ប្រទេស​អ៊ីតាលី​កាលពី​ចុង​ស​ប្តា​ហ៏​កន្លងមក។​ ​​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ផ្នែក​បុរស​Christoph Mick បាន​ដណ្តើម​ជ័យជំនះ​ពី​កីឡាករ​ម្ចាស់​ការពារ​តំណែង ជើងឯក Roland Fischnaller​ជាមួយ​ថេរៈវេលា​លឿន​ជាង 0.06 វិនាទី​ប្រកួត​មួយ​ទល់នឹង​មួយ ក្រោយពី​កីឡាករ...

​បាល់ទាត់៖ ​ការប្រកួត​ដ៏​អស្ចារ្យ​នៅក្នុង​រដូវ​កាល​នេះ​នៃ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga​ បាន​ចាប់ផ្តើម​ដោយ​ក្រុម Real Madrid បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅក្នុង​ពហុ​កីឡដ្ឋាន Santiago Bernabeu ​ទៅលើ​ក្រុម​ជា​ភ្ញៀវ RayoVallecano​ សប្ដាហ៍​ទី ១៦។​ ​​បើក​ការប្រកួត​បាន​ត្រឹម​តែ ៣ នាទី​តែប៉ុណ្ណោះ Real Madrid អា​ចរក​គ្រាប់​នាំមុខ​មុន​ពី​កីឡាករ Danilo​ជា​ខ្សែការពារ​ស្លាប​ស្តាំ មុន​ពេល​ដែល​កីឡាករ Antonio Amaya សង​បាន​មួយ​គ្រាប់​វិញ​ដោយ​បាល់​តែ​ត​ចេញពី​ជ្រុង​នៅ​នាទី​ទី...

​ប្រណាំង​រថយន្ត​៖ ​អ្នក​ប្រណាំង​រថយន្ត​អាជីព SebastienBuemi​ សញ្ជាតិ​ស្វី​ស​បាន​ដណ្តើម​យក​ជ័យជំនះ​នៅក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula E លើ​ទីលាន Punta del Este ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​ដែល​ជា​ជុំ​ទី ៣ នៃ​រដូវ​កាល​ប្រណាំង​ឆ្នាំនេះ ។​ ​​បើ​និយាយ​អំពី​ការប្រកួត​នៅក្នុង​វគ្គ​ជំ​រុះ​វិញ SebastienBuemi​ វិញ​ធ្វើ​មិន​បាន​ល្អ​គ្រប់គ្រាន់​នោះទេ ប៉ុន្តែ​អ្វី​ដែល​ត្រូវ គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ​ពេល​ប្រកួត​ផ្លូវការ បែ​ទៅជា​កីឡាករ​ស្វី​ស​មួយ​នេះ​ធ្វើ​បានល្អ​ជាងគេ ខណៈ​ដែល​កីឡាករ​ប្រណាំង​សញ្ជាតិ​បែ​ល​ហ្សិ​ក Jerome d’Ambrosio ​ក៏​ធ្វើ​មិនបាន​ល្អ​ដែរ​បើ​ទោះ​ខ្លួន​ជា​អ្នក​ឈរ​មុខ​គេ​ពេលចេញ​ដំណើរ។ ​​សរុបមក​វិញ​គឺ...

​បាល់ទាត់៖ ​មួយ​គ្រាប់​របស់ Lionel Messi និង ២ គ្រាប់​របស់ Luis Suarez គ្រប់គ្រាន់​អោយ​ជើង​ឯក​អឺរ៉ុប Barcelona លើក​ពាន FIFA Club World Cup ក្រោយ​ជ័យជំនះ ៣-០ លើ​ជើងឯក​អាមេរិក​ឡាទីន River Plate ម្សិល​ម៉ិ​ញ​នេះ វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ Yokohama...

បាល់ទាត់​៖ ក្រុមបាល់ទាត់​កម្ពុជា​បឹងកេត​អង្គរ បាន​ត្រឹម​គ្រង​តំណែង​ជើងឯក​រងនៃ​ពាន TOYOTA Mekong Club Championship 2015 និង​ប្រាក់​រង្វាន់ ៥​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Buriram United របស់​ថៃដោយ​លទ្ធផល ១-០ ដែល​កើតឡើង​ដោយសារ​ការ​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ​។ នៅក្នុង​ជំនួប​ដ៏​អស្ចារ្យ​នេះក្រុម​ម្ចាស់ផ្ទះ​ថៃ Buriram United បាន​បើក​ការ​វាយ​សម្រុក​ជាខ្លាំង​មក​លើ​ក្រុម​បឹងកេត​អង្គរ របស់​កម្ពុជា​ក្នុង​តង់​ទី​១ ដើម្បី​រក​គ្រាប់​បាល់ប៉ុន្ដែ​ធ្វើ​មិនបាន​សម្រេច​ឡើយ ព្រោះ​ត្រូវ​អ្នកចាំទី​កម្ពុជា ស៊ូ...

អត្តពលកម្ម៖ កម្មករ​-​កម្មការិនី​ប្រមាណ ១,៥០០​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី Korean Fun Fun ដែល​រៀបចំ​ដោយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ជាមួយគ្នា​នោះ​ស្ថានទូត​កូរ៉េ​បាន​រៀប​ចំ​ព្រឹត្តិការណ៍ ​កីឡា​អត្តពលកម្ម​ជាច្រើន​ប្រភេទ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​កម្មករ និយោជិត​ទាំងអស់ចូលរួម​លេង​កម្សាន្ត។​ ឯកឧត្តម Kim Weon Jin ឯកអគ្គរាជទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជាបាន​មានប្រសាសន៍ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយដែល​ស្ថានទូត​កូរ៉េ និង​សមាគម​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា សហការ​គ្នា​រៀបចំ​ព្រឹត្តិការណ៍ Korean Fun Fun...

​ប៉េតង់៖ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៩ ដែល​ទើប​បញ្ចប់​ការប្រកួត​កាលពី ចុង​សប្ដាហ៍​មុន​នេះក្រុម​កីឡាករ​-​កីឡាការិនី​កីឡា​ប៉េតង់​កម្ពុជាដណ្ដើម​បាន​មេដាយ​សរុប ៩​គ្រឿង​ជូន​ប្រទេសជាតិ​របស់​ខ្លួនក្នុង​នោះ​មាន​មេដាយមាស​១, ប្រាក់​៣ និង​មេដាយ​សំរឹទ្ធ ៥​គ្រឿង។​ ​ការប្រកួត​នេះបាន​ធ្វើ​ឡើង ៣​ថ្ងៃ​ប៉ុណ្ណោះចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែធ្នូ​កន្លងទៅ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ ជា​លទ្ធផល​មានតែ​កីឡាករ សុខ ចាន់​មាន ម្នាក់​គត់ដែល​ដណ្ដើម​បាន​មេដាយមាស​ជូន​ប្រទេស​កម្ពុជាលើ​វិញ្ញាសា​វាយ​យ​ពិន្ទុ។ ដោយឡែក​កីឡាការិនី កែ ឡេង ដែល​ជា​ម្ចាស់​មេដាយមាស​ពិភពលោក ២​សម័យកាល​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​នារី​នោះ​ បាន​ប្រកួត​ចាញ់​កីឡាការិនី​វៀតណាមក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ។​ ចំពោះ​មេដាយ​ប្រាក់​ទាំង ៣​គ្រឿង​វិញ...

​បាល់ទាត់៖ ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ក្រសួងសុខាភិបាល បាន​បន្ត​លើក​ពាន់រង្វាន់​ការប្រកួត​បាល់​មិត្តភាព​អន្តរក្រសួង​ស្ថាប័នលើក​ទី​៣ ឆ្នាំ​២០១៥ ជា​លើក​ទី​២ ក្រោយពី​ប្រកួត​ឈ្នះក្រុមបាល់ទាត់​ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​លទ្ធផល​៦​ទល់​1​ វគ្គ​ផ្តាច់ព្រ័ត្រនា​យប់​ថ្ងៃ ទី​២០ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ទីលាន​ព្រី​មៀម​ស្ព័ត​ក្លឹប​។​ ៦​គ្រាប់​ដែល​ក្រុមបាល់ទាត់ក្រសួងសុខាភិបាល ​ទាត់​បាល់​បញ្ចូល​ទី​ក្រុមបាល់ទាត់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រកបាន​ដោយ​កីឡាករ ជា ​សីហា កីឡាករ ​តែ​ ផានិត កីឡាករ​ ស្រ៊ុន​ សុធា​រ៉ា កីឡាករ អ៊ុន...