​បាល់ទាត់៖ ​ក្រុម Rapid Vienne របស់​អូទ្រីស​បាន​ក្លាយ​ជា​ជើង​ឯក​នៃ​ការប្រកួត​បាល់ទាត់​ក្នុង​សាល​អាយុ​ក្រោម​ពាន​រង្វាន់ Mercedes-Benz Junior Cup ដែល​រៀបចំ​នៅ​ប្រទេស​អាល្លឺម៉ង់​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​។ ​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រុម Rapid Vienne បាន​យកឈ្នះ​ម្ចាស់ផ្ទះ Hoffenheim ១-០ ដើម្បី​គ្រង​ជើងឯក​ព្រឹត្តិការណ៍​បាល់ទាត់​ដែល​មាន ៨​ក្រុម​ចូលរួម​មកពី ៥ប្រទេស​ប្រកួត​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ថ្ងៃអង្គារ និង​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​។ មួយ​គ្រាប់​ជ័យជំនះ​របស់ Rapid Vienne ធ្វើ​បាន​ដោយ Dejan...

​បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ Capital One Cup របស់​អង់គ្លេស​បាន​ឈាន​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​នៅ​តំបន់ Merseyside ទាំង​២ ឈ្នះ​ក្នុង​ជើង​ទីមួយ​រៀងៗ​ខ្លួន​។  ​​ការប្រកួត​យប់​ម៉ិ​ញ Everton បើកទ្វារ​ផ្ទះ​ស្វាគមន៍ Manchester City នៅ Goodison Park​។ ​​ក្រុម​របស់​លោក Roberto Martine ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​នេះ បន្ទាប់ពី Ramiro Funes...

បាល់ទាត់៖ ​លោក ប្រាក់ សុវណ្ណារ៉ា បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយនៅក្នុង​ការ​ប្រមូលផ្ដុំ​កីឡាករ សម្រាប់​ធ្វើ​ការប្រកួត​ជាមួយ​ក្រុម​ជើងឯក Buriram United និង​ក្រុម​ជើងឯក​រង​លី​ក​កំពូល​ថៃ SCG Muangthong United នា​ពេល​ឆាប់ៗ​ខាងមុខ។ លោក ប្រាក់ សុវណ្ណារ៉ា បាន​ថ្លែង​ថា ខណៈ​ពេល​នេះ​លោក​មិនទាន់​ប្រមូល​ផ្ដុំ​កីឡាករ​ហ្វឹកហាត់​នោះ​ទេ តែ​លោក​បាន​កំណត់​ឈ្មោះ​កីឡាករ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម Cambodian All Star រួច​រាល់​ហើយ​។ ទោះជា​យ៉ាងនេះ​ក្ដីលោក​មិន​ព្រួយបារម្ភ ចំពោះ​ការប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង​ថៃ​ឡើយ...

  បាល់ទាត់​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៧ ​ខែ​មករា​ ឆ្នាំ​២០១៦ វេលា​ម៉ោង ៣:៣០ នាទី​ល្ងាច​នេះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ធ្វើការ​ប្រកួត​កម្ដៅ​សាច់ដុំ​មួយ​ប្រកួត​ទៀត​ជាមួយ​នឹង​ក្លិប​បាល់ទាត់​ក្រសួង​ការពារជាតិ ​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​រាជធានី​ភ្នំពេញ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បង់ក្លាដេស​ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អន្តរជាតិ 2016 Bangabandhu Gold Cup ចុង​សប្ដាហ៍​នេះ។

  ភ្នំពេញ​៖ បន្ទាប់​ពី​ក្លឹប​បាល់​ទាត់​បៀល​ប្រាយ​យូណាយធីត ​ប្រកាស​មិន​ចូល​រួម​ប្រកួត​ពាន​រង្វាន់ ​Hun Sen Cup និង​លីក​កំពូល​កម្ពុជា​ នៅ​ក្នុង​រដូវ​កាល​ថ្មី ​ឆ្នាំ​២០១៦នេះ បាន​ធ្វើ​ឲ្យ​មជ្ឈ​ដ្ឋាន​ទូទៅ ​ពិសេស​ថ្នាក់​ដឹកនាំ​ក្លឹបបាល់​​ទាត់​កម្ពុជា ​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង ​ក្នុង​នោះ​លោក ​មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណា​ហ្គាវើល ​ក៏មិន​ស្មាន​ថា ​ក្រុម​បៀល​ប្រាយ ​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​រហូត​ដក​ខ្លួន​បែប​នេះ​ដែរ​ ។ គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​០៦ ​ខែ​មករា​ម្សិលមិញ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាន​ចុះ​ផ្សាយ​ថា...

​តេន្នីស៖ ​កីឡា​ការ​នី​លំដាប់​ទី​១ ពិភពលោក Serena Williams បាន​ដកខ្លួន​ចេញពី​ការប្រកួត​វាយ​កូន​បាល់​កម្មវិធី Hopman Cup ហើយ​នៅលើ​ទឹកដី​អូស្ត្រាលី​ដោយសារ​របួស​ជង្គង់​។  ​​Serena Williams បាន​ដកខ្លួន​បែបនេះ​អំឡុង​ពេល​ប្រកួត​ អោយ​ក្រុម​អាមេរិក​ជួប​ក្រុម​អូស្ត្រាលី​ពោល​គឺ កីឡា​ការ​នី Jarmila Wolfie នៅ​ពេល​ដែល​កំពុង​តាម​ពីក្រោយ ៥-៧ ១-២ ក្រោយមក​ក៏​មាន​បញ្ហា​ជង្គង់ និង​សំរាក​ព្យាបាល និង​សំរេច​មិន​បន្ត​ការ​ការប្រកួត​។ ​របួស​ជង្គង់​នេះ​នៅ​មិនទាន់​កំណត់​បាន​នៅ​ឡើយ​ថា កីឡា​ការ​នី​វ័យ ៣៤​ឆ្នាំ...