​​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ប្រចាំ​ទ្វី​អឺរ៉ុប Euro 2016 បាន​ឈាន​មកដល់​វគ្គ Playoffs ជើង​ទី ២ ហើយ​យប់​ម៉ិ​ញ​នេះ​ដោយ​ក្រុម​ហុង​គ្រី​ជួប​ជាមួយ​និង​ន័រវែស​ក្នុង​ពហុ​កីឡដ្ឋាន Groupama Arena នាទី​ក្រុង Budapest ប្រទេស​ហុង​គ្រី ។​ ​​គួរ​រំលឹក​បន្តិច​ថា​រវាង​ក្រុម​ទាំងពីរ​កាល​ជំនួប​ជើង​ទី ១ គឺ​ក្រុម​ហុង​គ្រី​បាន​យកឈ្នះ​ជាមួយ​លទ្ធផល 1-0 នៅ​ដី​ន័រវែស​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា សប្ដាហ៍​មុន​។ រីឯ​ការប្រកួត​រាត្រី​ថ្ងៃអាទិត្យ​យប់​ម៉ិ​ញ​នេះ​ហុង​គ្រី​ធ្វើ​​បាន​សម្រេច​ហើយ​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ប្រទេស​បារាំង​ឆ្នាំក្រោយ ក្រោយ​យកឈ្នះ 2-1...

​​ហ្គោល៖ ​កីឡាករ​វាយ​ហ្គោល​ស៊ុយអែត Kristoffer Broberg បាន​ក្លាយ​ជា​ជើង​ឯក​នៃ​ការប្រកួត​កម្មវិធី BMW Masters ក្របខណ្ឌ European Tour ដែល​រៀបចំ​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​។ ​ការប្រកួត​ថ្ងៃ​ចុងក្រោយ​ម្សិល​ម៉ិ​ញ​នេះ បញ្ចប់​ដោយ​កីឡាករ​ពីររូប​មាន​ពិន្ទុ​ស្មើគ្នា 17 under par 271 គឺ កីឡាករ​ស៊ុយអែត Kristoffer Broberg និង កីឡាករ​អាមេរិក Patrick Reed​។...

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​សញ្ជាតិ​អាល្លឺម៉ង់ NicoRosberg​បាន​ដណ្តើមយក​ជ័យជំនះ​ការប្រកួត​រថយន្ត Formula 1 នៅ Brazil Grand Prix ជា​លើក​ទី ២ ឆ្នាំ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ និង​បាន​បំបែក​ឯក​ត្ត​កម្ម​ឲ្យ​ក្រុម​ផលិត Mercedes ក្លាយជា​ក្រុម​ស្ថាបនិក​ផងដែរ ។​ ​​សម្រាប់​ឯជើង​ឯក ៣ សម័យ​សញ្ជាតិ​អង់គ្លេស Lewis Hamilton វិញ​ដែលជា​គូប្រជែង​ដ៏​ស្វិតស្វាញ​ក្នុង​ការ​ប្រកួត​នេះ​ក្រោយពី​ការព្យាយាម​យកឈ្នះ​នៅ​ប្រេ​ស៊ី​ល​បានបញ្ចប់​នៅ​លំដាប់​ទី ២ ប្រើ​ថេរៈវេលា​យឺត​ជាង​ត្រឹមតែ 7,756...

បាល់ទាត់៖ ក្រោយ​បញ្ចប់​ការប្រកួត​វគ្គ​ជម្រុះ​បឋម និង​រក​ឃើញ​ក្រុម​ជើង​ខ្លាំង ៣២​ក្រុម​ឡើង​ទៅ​ប្រកួត​វគ្គ ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Soccer League រដូវ​កាល​ថ្មីនៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​ម្សិលមិញ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ពានរង្វាន់​បាល់ទាត់​មិន​អាជីព​មួយ​នេះ បាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ជ្រើសរើស​ពូ​ល​ប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ការប្រកួត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៦ ខែធ្នូ​ខាងមុខ ។​ កម្មវិធី​ចាប់ឆ្នោត​ជ្រើសរើស​ពូ​ល​ប្រកួត​នេះ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល ដោយមាន​ការចូលរួម​ជា​អធិបតី​ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ឯកឧត្តម ស សុខា...

ហ្គោល៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្លាយជា​ជើងឯក​ក្នុង​ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ពានរង្វាន់ «​ស៊ី​ធី​ហ្គោល​» ឆ្នាំ​២០១៥ បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈពេលពេញ​មួយ​ព្រឹក នៅ​លើ​ទីលាន​វាយ​កូន​ហ្គោល​ស៊ី​ធី​ហ្គោលកាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា​ម្សិលមិញ។ ​ការប្រកួត​ដ៏​អស្ចារ្យ​នេះគឺ​រៀបចំ​ដោយ​លោក​ឧកញ៉ា ឈុន អូន ម្ចាស់​ទីលាន​វាយ​កូន​ហ្គោល​ស៊ី​ធី​ហ្គោល ដោយ​ទទួល​បាន​ការ​ផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ដ៏​ខ្ព​ង​ខ្ពស់ ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​សម្ដេច​បាន​ផ្ដល់​កិត្តិយស​ចូលរួម​បើក​ការប្រកួត ហើយ​ថែមទាំង​ធ្វើជា​កីឡាករ​ចូលរួម​ប្រកួតប្រជែង​រហូត​ដណ្ដើម​បាន​តំណែង​ជើងឯក​ទៀត​ផង​។ លោក​ឧកញ៉ា ឈុន អូន បាន​បញ្ជាក់​ថា...

បាល់ទាត់៖ បន្ទាប់ពី​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន​បាន​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ត្រៀម​ជួប​ប្រកួត​ជើង​ទី​២ ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​នា​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកាឆ្នាំ​២០១៥​ស្អែក​នេះ​។ ជាមួយនឹង​ការ​ហ្វឹកហាត់​របស់​ក្រុម​ជើង​ខ្លាំង​ប្រចាំ​ទ្វីបអាស៊ី​នេះ​ដែរ បាន​ទាក់ទាញ​អ្នកគាំទ្រ​ជាច្រើន​ទាំង​អ្នក គាំទ្រ​កម្ពុជា និង​ជនជាតិ​ជប៉ុនចូល​ទៅ​ទស្សនាកាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​កន្លងទៅ។ អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​បាន​សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ចំពោះ​ការ​បង្ហាញ​វត្តមាន​នៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ នៅ​លើ​ទឹកដី​កម្ពុជា​នេះ ហើយ​ថែមទាំង​កោតសរសើរ​ពី​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ​របស់​កីឡាករ​ល្បីៗ ដែល​ប្រកប​អាជីព​ក្នុង​លី​ក​កំពូល​ជប៉ុន និង​លេង​នៅ​ក្លឹប​តំបន់​អឺរ៉ុប​ផង​ដែរ។ ​ដោយឡែក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រៀម​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ខ្លាំង​ជប៉ុននៅ​យប់​ស្អែក ក៏បាន​ធ្វើការ​ហ្វឹកហាត់​យ៉ាង​ប្រុងប្រយ័ត្ន​ផង​ដែរ បន្ទាប់ពី​វិលត្រឡប់​មកពី​ប្រកួត​ជើង​ទី​២ ជាមួយ​ក្រុម​ជម្រើសជាតិ​អាហ្វហ្គានីស្ថាននៅ​លើ​ទឹកដី​ប្រទេស​អ៊ីរ៉ង់...

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែនបានចូលរួមប្រកួតវាយកូនហ្គោល ជាផ្លូវការនៅក្នុងកម្មវិធី City Golf Championship ជាមួយកីឡាករជាង៥៤នាក់ (៩ក្រុមx៦នាក់) នៅទីលានវាយកូនហ្គោលវិមានភ្នំពេញ។ ការប្រកួតក្នុងរយៈពេល ៣ ម៉ោងជាលទ្ឋផល គឺសម្តេចតេជោ ហ៊ុន សែនទទួលជ័យជំនះលេខ១ ដោយវាយដក៦ ៦under par ក្នុងពេលកីឡាករលេខ២ និងលេខ២ស្ទួនវាយដក២ ២under...