អត្តពលកម្ម៖ ក្លឹប​កីឡាអត្តពលកម្ម​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ដណ្ដើម​បាន​មេដាយ​យ៉ាងច្រើន​នៅក្នុង​ការប្រកួត​កីឡាអត្តពលកម្ម នៃ​ព្រឹត្តិការណ៍​កីឡា​ដើម្បី​ទាំងអស់គ្នា​ប្រចាំឆ្នាំ​២០១៥ ដែល​ទើប​បញ្ចប់​នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះដោយ​កីឡាករ​-​កីឡាការិនី​អាស៊ី​អឺរ៉ុប​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ១៣​គ្រឿង ក្នុង​នោះ​មាន​មេដាយមាស ​៨ ប្រាក់​ ១ និង​សំរឹទ្ធ​៤។​ ការប្រកួត​នេះ​បាន​ធ្វើឡើង​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះគឺ​នៅ​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ដោយឡែក​ក្លឹប​កីឡាអត្តពលកម្ម​អាស៊ី​អឺរ៉ុប បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន ៨​នាក់​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​នេះ។ ជា​លទ្ធផល​កីឡាករ​-​កីឡាការិនី​អាស៊ី​អឺរ៉ុប បាន​ប្រជែង​យក​មេដាយ​ជាច្រើនជូន​សាលា ហើយ​ថែមទាំង​ទទួល​បាន​ការ​កោត​សរសើ​រ ​ពី​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប​ទៀត​ផង។ លោក ស៊ា​ង...

​អូឡាំពិក៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជាបាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​ ដើម​សប្ដាហ៍​ក្រោយនេះ នឹង​មាន​រៀបចំ​ក្បួន​ដង្ហែកិត្តិយស​ជា​ដ៏​អស្ចារ្យ​មួយ​ជូន​អ្នកស្រី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​ផ្នែក​កីឡា​ប៉េតង់​នារី ដែល​ទើប​ដណ្ដើម​បានជា​លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍ World Women Championships of Petanque លើក​ទី​១៥ នៅ​ប្រទេស​ថៃ​កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ។ ឯកឧត្តម​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ទន្ទឹម​ជាមួយ​គម្រោង​រៀបចំ​ក្បួន​ដង្ហែរ​កិត្តិយស​ម្ចាស់​មេដាយមាស​ពិភពលោក​នេះ​ដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ...

​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​បន្ត​ចាញ់​ ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៀតហើយ ដោយ​លទ្ធផល ៣-០ នៅ​កីឡដ្ឋាន Takhti Stadium នៃ​ប្រទេស​អ៊ីរ៉ង់សម្រាប់​ជំនួប​ជើង​ទី​២ វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ថ្ងៃទី​១២ ខែវិច្ឆិកា​ម្សិលមិញមុន​ពេល​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ស្វាគមន៍ ក្រុម​ជើង​ខ្លាំង​សាំ​ម៉ូ​រ៉ៃ​ជប៉ុន​វិញ​ម្ដង​ថ្ងៃទី​១៧ ខែវិច្ឆិកា​ខាងមុខនេះ។​ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន មក​លើ​ក្រុម​ជម្រើសជាតិ​កម្ពុជាគឺ​ធ្វើ​សម្រេច​កីឡាករ Mustafa Zazai រកបាន​នៅ​នាទី​ទី​៤៣, កីឡាករ Norlla Amiri រកបាន​គ្រាប់​ទី​២...

​​បាល់ទាត់៖ ​វីរបុរស​បាល់ទាត់​អេ​ស្ប៉ា​ញ និង Real Madrid, Raul Gonzalez រំពឹង​ថា​នឹង​លេង​ប្រកួត​ចុងក្រោយ​ក្នុង អាជីព​បាល់ទាត់​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ អោយ​ក្រុម New York Cosmos ខណៈដែល​មានការ​ជូន​ពរ​តាមរយៈ វីដេអូ​ខ្លី​ពី​អតិ​ត​មិត្ត​រួម​ក្រុម​ដូចជា Cristiano Ronaldo, Pepe Reina ក៏ដូចជា​គ្រូបង្វឹក Rafael Benitez ជាដើម​។ ​​ថ្ងៃអាទិត្យ​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នេះ​នៃ​លី​ហ្គ​បាល់ទាត់​អាមេរិក...

​បាល់ទាត់៖ ​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ ​បាន​ចាប់ផ្តើម​សកម្មភាព​ហ្វឹកហាត់​របស់​ខ្លួន​ដើម្បី​ត្រៀមខ្លួន​ប្រកួត​មិត្ត​ភាព ជា​មួយ​ក្រុម​បារាំង​នៅ​ទីក្រុង​ប៉ារីស​ថ្ងៃ​សុក្រ​ស្អែក​នេះ ប៉ុន្តែ​តារា​ខ្សែប្រយុទ្ធ​ក្លឹប Bayern Munich, Thomas Mueller បាន​និយាយ​ថា​ការប្រកួត​មិត្តភាព​នេះ​នឹង​ទាក់ទាញ​ប្រជាប្រិយភាព​ សម្រាប់​ក្រុម​បារាំង​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប​ឆ្នាំ 2016។​ ​​ក្រុម​ម្ចាស់​ជើងឯក​បាល់ទាត់​ពិភពលោក​អាល្លឺម៉ង់ ​បាន​ហ្វឹកហាត់​នៅ​ទីក្រុង​ម៉ុ​យ​និ​ច​ក្រោម​ការ​សម្លឹង​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រូបង្វឹក Joachim Loew​។​​ក្រុម​អាល្លឺម៉ង់​មួយ​នេះ​គឺ​បាន​ជាប់​វគ្គ​ជំ​រុះ​រួចរាល់​ហើយ ​ក្រោយ​ឈរ​កំពូល​ក្នុង​ពូ​ល D ខណៈដែល​ក្រុម​បារាំង​វិញ​មានឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ។ ​គួរ​បញ្ជាក់ថា​សម្រាប់​កីឡាករ​ខ្សែប្រយុទ្ធ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ Julian Draxler​ មកពី​ក្លឹប Wolfsburg...

​បាល់ទាត់៖ ​ក្រុម​ហ្សកដានី​ដែល​ត្រៀម​ប្រកួត​ជំ​រុះ World Cup ជាមួយ​ក្រុម​គៀ​ជី​ស្ថាន បាន​ប្រកួត​យកឈ្នះ​លើ​ក្រុម​ម៉ា​ល់តា​ជាមួយ​និង​លទ្ធផល 2-0 កាល​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​នៅ​លើ​ទឹកដី Istanbul ប្រទេស​ទួរគី ។​ ​​កីឡាករ​ខ្សែប្រយុទ្ធ Ham Al-Daradreh​ ជា​អ្នករក​គ្រាប់​ស៊ុត​បញ្ចូល​ទី​នាំ​មុខមុន​នៅ​នាទី​ទី ១១ និង​មួយ​គ្រាប់​ទៀត​កីឡាករ​រូប​នេះ​ដដែល​សម្រេច​គ្រាប់​ទី ២ របស់​ខ្លួន​ដើម្បី​ឈ្នះ​ជំនួប​មិត្តភាព​នេះ​លទ្ធផល​ផ្លូវការ 2-0 ។​​ ក្រោយ​ចប់​ការប្រកួត​ហើយ​កីឡាករ​ខ្សែប្រយុទ្ធ Mahmoud Za’tara ​របស់​ហ្សកដានី​បាន​និយាយ​ថា​...

​បាល់ទាត់៖ ​អតិ​ត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស David Beckham បាន​វិល​មកកាន់​ការ​លេង​បាល់​បែប​សាមញ្ញ​តាម​ដងផ្លូវ​នៃ​ទីក្រុង Buenos Aires កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ។ ​ ដំណើរ​មកដល់​ទីក្រុង Buenos Aires នា​ពេល​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការ​សរសេរ​ឯកសារ​បាល់ទាត់​ជុំវិញ​ពិភពលោក ដោយ David Beckham អតិ​ត​កីឡាករ​ក្រុម​បិសាច​ក្រហម Man U និង​អធិរាជ​ស្ដេច​ស Real Madrid បាន​លេង​បាល់​ជាមួយ​ក្មេងៗ​ក្រីក្រ​គ្មាន​ទីពឹង​នៅ​តាម​តំបន់​មួយចំនួន​នៅ​ទី​នេះ​យ៉ាង​សប្បាយរីករាយ ៕ ​ដោយ​៖...

​​បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich គ្រោង​ត្រៀម​ប្រាក់ 17 លាន​ផោន​ក្នុង​មួយឆ្នាំ សំរាប់​ជា​ប្រាក់បៀវត្សរ៍ ដល់​គ្រូបង្វឹក Pep Guardiola រក្សា​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​នៅ​អាល្លឺម៉ង់​បន្ត​ទៀត​។ ​​កិច្ចសន្យា​របស់ Pep Guardiola នឹង​អស់​សុពលភាព​ចុងរដូវ​កាល​នេះ ខណៈ​ដែល​មាន​ក្លឹប​នៅ​អង់គ្លេស កំពុង​អន្ទង​ដូចជា Arsenal, Manchester ទាំងពីរ ក៏ដូចជា Chelsea ដែល​កៅអី​របស់ Jose...

​ហ្គោល៖ ​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោល​មួយទៀត​នឹង​ចាប់ផ្តើម​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​កម្មវិធី BMW Masters ដែល​រៀបចំ​នៅ​លើ​ទឹកដី​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​។  ​​កីឡាករ​អាល្លឺម៉ង់ Marcel Siem សង្ឃឹមថា នឹង​ក្លាយជា​កីឡាករ​វាយ​កូន​ហ្គោល​ដំបូង​ដែល​ឈ្នះ​ជើងឯក​នៅ ទីនេះ​ពីរ​ឆ្នាំ​ជាប់​គ្នា​។ Marcel Siem បច្ចុប្បន្ន​ឈរ​នៅ​លំដាប់​ទី 67 ក្នុង​ដំណើរ​ឆ្ពោះទៅ​ឌូ​បៃ និង ត្រូវការ​បញ្ចប់​យ៉ាង ហោច​ណាស់​លេខ 60 ដើម្បី​មានឱកាស​ទៅ​ព្រឹត្តិការណ៍​ចុងក្រោយ​ប្រចាំឆ្នាំ World Tour Championship​។...

​បាល់ទាត់៖ ​ក្រុម​សាមូរ៉ៃ​ជប៉ុនបាន​ត្រៀមខ្លួន​រួចរាល់​ហើយ ​មុន​ការប្រកួត​ជំ​រុះ World Cup 2018 នៅ​លើ​ទឹកដី​ម្ចាស់ផ្ទះសិង្ហ​បូរី មុន​ចេញ​មក​កម្ពុជា​ក្រោយ​ចប់​ការប្រកួត​បាន​មួយថ្ងៃ​។ ​​ក្រុម​របស់​លោក Vahid Halihodzic កំពុង​ស្វែងរក​បី​ពិន្ទុ​ពី​ម្ចាស់ផ្ទះ​សិង្ហបុរី​ល្ងាច​នេះ បន្ទាប់ពី​ស្មើ​កាលពី​ជើង ទីមួយ​នៅ​ទឹក Saitama 0-0 ដ៏​ភ្ញាក់ផ្អើល​។ ជប៉ុន​កំពុង​មាន​ទំរង់​លេង​ល្អ​បួន​ប្រកួត​ចុងក្រោយ​នៅ​វគ្គ​ជំ​រុះ​នេះ ដោយ​មិន ទាន់​របូត​បាល់​មួយ​គ្រាប់​ណា​ឡើយ និង​រកបាន 12 គ្រាប់តែ​ឈរ​លេខ​ពីរ​ក្នុង​ពូ​ល​មាន 10 ពិន្ទុ...