តេន្នីស៖ កីឡាករវាយតេន្នីសអាជីពអាមេរិក Sam Querrey បានយកឈ្នះទៅលើកីឡាករអូស្ត្រាលី Thanasi Kokkinakis ដើម្បីឡើងទៅគ្រប់គ្រងជើងឯក Albierto Mexicano ដែលរៀបចំធ្វើឡើងនៅ Delmar International School ទីក្រុង Los Cabos ប្រទេសមិកស៊ិក។កីឡាករលំដាប់ទី២ នៅក្នុងកម្មវិធីរបស់អាមេរិក Querrey ចាប់ផ្ដើមការប្រកួតនៅក្នុងវគ្គទី១ បានយ៉ាងល្អដោយបើកការនាំមុខមុនដោយឈ្នះសិតទី១ ជាមួយពិន្ទុ 6-3...

ប្រដាល់៖ អ្នកប្រដាល់សកលអាជីពមិកស៊ិក Canelo Alvarez នឹង Liam Smith បានប្រឈមមុខដាក់គ្នាលើកចុងក្រោយ មុនការប្រកួតនៅរាត្រីថ្ងៃសៅវិ៍ស្អែកនេះនៅសង្វៀននាទីក្រុង Texas សហរដ្ឋអាមេរិក។ Alvarez គឺមានបទពិសោធន៍ប្រកួតឈ្នះ 47ចាញ់ 1 នឹងស្មើ 1 ជាមួយនឹងការយកឈ្នះដោយផ្តួលគូប្រកួតបានរហូតដល់ទៅ 33លើក ធ្លាប់ជាអតិតម្ចាស់ខ្សែក្រវាត់ពិភពលោក ២ស្ថាប័នត្រូវបានគេគិតថា មានឱកាសច្រើនក្នុងការប្រកួតយកឈ្នះ ទៅលើអ្នកប្រដាល់ចក្រភពអង់គ្លេស Liam Smith...

បាល់ទាត់៖ ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​របស់​ក្លឹប​បាល់ទាត់ Bayern Munich ជាមួយ​នឹង​យីហោ​សណ្ឋាគារ​ល្បីល្បាញ​មួយ អ្នកគាំទ្រ​បាល់ទាត់​នឹង​អាច​គេង​ទស្សនាបាល់ទាត់​ផ្ទា​ល់ ពី​បន្ទប់​ស​ណ្ឋា​គេ​ក្នុង​កីឡដ្ឋាន​។ ​​បន្ទប់​សណ្ឋាគារ​នេះ​បំពាក់​ដោយ​គ្រែ​ធំ​មួយ​មាន​ទូរទស្សន៍ តែ​មិនបាច់​ទស្សនា​តាម​ទូរទស្សន៍​ទេ អ្នកគាំទ្រ​អាច​ទស្សនាការ​ប្រកួត​បាល់​ទាត់​តាម​កញ្ចក់​បង្អួត​ធំ​មួយ​មើល Robert Lewandowski ស៊ុត Hat-Trick ជាដើម​។ ​អ្នកទស្សនា​ក្នុង​បន្ទប់​សណ្ឋាគារ​ក្នុង​កីឡដ្ឋាន ក៏​បាន​ផ្តល់​ភាព​ងាយ​ស្រួល​មួយ​ផង​ដែរ​ដល់​អ្នកគាំទ្រ​នៅ​រដូវរងា ប្រសិនបើ​ពួកគេ​មិន​ចង់​អង្គុយ​ទស្សនា​ទាំង​រងា ជាពិសេស​ការ​ប្រកួត​ដែល​ធ្វើ​ឡើយ​នៅ​ពេល​យប់​ដូចជា UEFA Champions League ឡើយ​។ ​តែ​បន្ទប់​សណ្ឋាគារ​ក្នុង​កីឡដ្ឋាន​នេះ​មាន​មិន​ច្រើន​ឡើយ ហើយ​បើ​ចង់​គេ​ទស្សនា​បែបនេះ​ត្រូវ​មាន​លក្ខខណ្ឌ​ផ្សេងៗ...

បាល់ទាត់៖ តាមការផ្សាយលើបណ្តាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យដឹងថា សំបុត្រប្រភេទ១ ចូលទស្សនាជំនួបមិត្តភាពរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវបានលក់អស់ហើយ កាលពីព្រឹកមិញនេះ។ ដោយឡែក សំបុត្រប្រភេទ២ ដែលមានតម្លៃ៥ពាន់រៀល នៅមិនទាន់អស់នៅឡើយដោយបន្តដាក់លក់ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាច នៅបញ្ជរមុខពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពជាមួយ ឥណ្ឌូនេស៊ី នាល្ងាចថ្ងៃ ទី៨ ខែមិថុនាខាងមុខ ដើម្បីត្រៀមជួបអាហ្វានីស្ថានក្នុងវគ្គជម្រុះ AFC...

បាល់ទាត់៖ ក្លឹប​បាល់ទាត់ Stoke City បាន​ចាប់ផ្ដើម​ពិចារណា​សារ​ជាថ្មី​ពី​អនាគត​របស់​គ្រូ​បង្វឹក Mark Hughes បន្ទាប់​ពី​ពាក់កណ្ដាល​រដូវ​កាល​ដ៏​អាក្រក់​ក្នុង​ក្រប​ខណ្ឌ English Premier League​។ ​​បន្ទាប់ពី​បរាជ័យ​ក្នុង​ផ្ទះ​ខ្លួនឯង​កាលពី​យប់​ថ្ងៃ​ចន្ទ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Newcastle United កៅអី​របស់​លោក Mark Hughes ចាប់ផ្ដើម​រង្គោះរង្គើ​សារ​ជាថ្មី បន្ទាប់ពី​បញ្ហា​បែបនេះ​ធ្វើ​ឲ្យកើតឡើង​ម្ដង​រួច​មក​ហើយ​កាលពី​ខែ​មុន​។ ​លោក Mark Hughes កំពុង​ស្ថិត​ក្នុង​តំណែង​នៅឡើយ ​ខណៈ Stoke...

តេន្នីស៖ ការប្រកួតវាយកូនបាល់ Grand Slam ទីបីប្រចាំឆ្នាំ Wimbledon បានបញ្ចប់ថ្ងៃទីបីថ្ងៃពុធម្សិលម៉ិញ ខណៈកីឡាករខ្លាំងៗសុទ្ធតែមានមុខទៅវគ្គបន្ត។ កីឡាការិនីម្ចាស់ផ្ទះ Johanna Konta ដែលមិនដែលឡើងជុំទី៣ Wimbeldon នោះនៅពេលនេះគេធ្វើបានសំរេចហើយ ក្រោយឈ្នះកីឡាការិនីក្រូអាត Donna Vekic ៧-៦(៤), ៤-៦ និង ១០-៨ ទំរាំឈ្នះត្រូវចំណាយពេល ៣ម៉ោង ១០នាទី។ បន្តមកកីឡាករចក្រភពអង់គ្លេសមួយទៀតអ្នកការពារតំណែងជើងឯក...

ប្រណាំងម៉ូតូ៖ កីឡាករប្រណាំងម៉ូតូ MotoGP ទាំងអស់បានមកដល់ទីលាន Catalunya នៅប្រទេសអ៉េស្ប៉ាញហើយ ដើម្បីបើកបរសាកល្បងត្រៀមប្រកួតជាផ្លូវការថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ក្នុងការបើកបរសាកល្បងនេះ គេឃើញមានវត្តមានកីឡាករ Maverick Vinales ប្រណាំងឲ្យក្រុម Yamaha ដែលកំពុងនាំមុខក្នុងតារាងជើងឯកពិភពលោក, Andrea Dovizioso ប្រណាំងឲ្យ Ducati និង Valentino Rossi ដែលជាជើងឯកនៅទីនេះកាលពីឆ្នាំមុន។ បច្ចុប្បន្នមាន ៧៥ពិន្ទុកំពុងឈរលេខ៣ ក្នុងតារាងជើងឯក,...

បាល់ទាត់៖ ​លោក Martin Schmidt បាន​សំរេច​លាលែង​ពី​តំណែង​គ្រូ​បង្វឹក Wolfsburg ហើយ​ក្រោយ​ដឹកនាំ​ក្រុម​បាន​ទើបតែ 5ខែ បន្ត​ពី​តំណែង​ពី​អតីត​គ្រូ​ថ្នាល​របស់ Arsenal, Andries Jonker​។ គ្រូ​បង្វឹក​វ័យ 50ឆ្នាំ Martin Schmidt បាន​សំរេច​ចាកចោល​តំណែង​ក្រោយ​ដឹកនាំ Wolfsburg មិនបាន​ល្អ​ ពោលគឺ​ក្រុម​កំពុង​មាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​តំបន់​ដែល​ត្រូវ​គេ​កាត់ចោល​។ ​បុរស​សញ្ជាតិ​ស្វ៊ី​សរូប​នេះ​បាន​ទទួល​តំណែង​នេះ​កាលពី​ខែ​កញ្ញាដឹកនាំ​ក្រុម​បាន 22ប្រកួត​នៅ Bundesliga ឈ្នះ​តែ 6ប្រកួត​ប៉ុណ្ណោះ​។...

បាល់ទាត់៖ ខ្សែការពារជំរើសជាតិអាល្លឺម៉ង់ Antonio Ruediger បានក្លាយជាកីឡាករទីពីរផ្ទេរមកកាន់ក្រុមជើងឯក Premier League តោខៀវ Chelsea រដូវកាលនេះចុះហត្ថលេខា ៥ឆ្នាំផ្ទេរពី Roma តំលៃ ៣៤លានផោន។ខ្សែការពារកណ្ដាលវ័យ ២៤ឆ្នាំរូបនេះក្លាយជាគោលដៅរបស់ Chelsea តាំងពីរដូវកាលមុន តែទើបតែឈានដល់កិច្ចព្រមព្រៀងសប្ដាហ៍ទទួលបានអាវលេខ២ បន្តពី Branislav Ivanovic ដែលចាកចេញទៅរុស្ស៊ី Zenit St....

បាល់ទាត់៖ ក្រុមយុវជនក្រោមអាយុ ១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិទន្លេបាទី នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញនាវេលាម៉ោង ១១កន្លះយប់ថ្ងៃទី២៩ ខែសីហានេះ បន្ទាប់ពីបញ្ចប់បេសកកម្មជាមួយនឹងការដណ្ដើមបានតំណែងជើងឯកពានរង្វាន់យុវជនអន្តរជាតិ The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦ នៅប្រទេសចិនដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើយោងតាមការឲ្យដឹងពីលោក ចាន់ មិថុនា មន្ត្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ គួរបញ្ជាក់ថា ក្រុមយុវជនសាលាបាល់ទាត់ជាតិទន្លេបាទី បានចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិខាងលើតាំងពីថ្ងៃទី២៣...