Category: កីឡា

  • សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ប្រកួតមិត្តភាពជើងចាស់ជួបគ្នា សំអាង ឌុន និង ភុន សោភ័ណ្ឌ

    សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ប្រកួតមិត្តភាពជើងចាស់ជួបគ្នា សំអាង ឌុន និង ភុន សោភ័ណ្ឌ

    ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា កីឡាករ ៨ រូបសុទ្ធតែជាកីឡាករទំងន់ធ្ងន់ៗ នឹងឡើងអង្រួនសង្វៀនស្ទឹងមានជ័យ។               កីឡាករជើងចាស់ទាំងពីរនាក់ សំអាង ឌុន នឹងជួបជាមួយ ភុន សោភ័ណ្ឌ ក្នុងប្រភេទទំងន់ ៦៥គ ខណៈគូពិសេសមួយគូទៀត វៀត ប៊ុនឌឿន នឹងជួប មាស សារ៉ាក់ ក្នុងប្រភេទទំងន់ ៦០គ។ ក្រៅពីនេះ ក៏មានការប្រកួតបើកឆាកពីរគូសុទ្ធតែជាគូល្អមើលរួមមាន ឡុង សំណាង កូនសិស្សលោកឡុង វិបុល នឹងជួបជាមួយ សូត្រ សាណូ ប្រភេទទំងន់ ៦៣.៥គ ខណៈ ម៉ិល សារុន ជួប មាឃ សុវណ្ណារ៉ា ក្នុងប្រភេទទំងន់ ៦០គ។ ផ្សាយផ្ទាល់ការប្រកួតចាប់ពីម៉ោង ៨ ព្រឹកទៅរៀងរាល់ថ្ងៃអាទិត្យតាមរយៈកញ្ចក់ទូរទស្សន៍ BTV។ រូបតំណាង រូបភាពដោយ : លឹម រ៉ាឌី

  • ម៉ន គឹមឡុង ឈានដល់ជុំទី ៤ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរជួបជាមួយ ផាន់ សុវណ្ណ

    ម៉ន គឹមឡុង ឈានដល់ជុំទី ៤ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរជួបជាមួយ ផាន់ សុវណ្ណ

    កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ អេ អាំម៉ារីន ដែលកាន់កំណត់ត្រាឈ្នះច្រើនបំផុតក្នុងការប្រកួតសន្សំប្រាក់លានរបស់ Wurkz ថ្ងៃសៅរ៍សប្តាហ៍នេះនឹងជួបជាមួយ យុគ យក្សផ្លែ ក្នុងការប្រកួតគូពិសេសទី​១។ ខេម ចាន់ មកពីក្លិបបញ្ជាការទ័ពពិសេស នឹងជួប អេ សារ័ត្ន ជាគូពិសេសទី ២។ ដោយឡែកកាន់តែពិសេសគឺ ការប្រកួតសន្សំប្រាក់លានរបស់ Wurkz គឺនឹងមានវត្តមានកីឡាករ ម៉ន គឹមឡុង របស់ក្លិប យុវជនគុនខ្មែរពន្លឺថ្មី នឹងឡើងស្វែងរកប្រាក់សន្សំមួយលានរៀលទៀត បន្ទាប់ពីឈ្នះ ៣ ប្រកួតរួចមកហើយ ខណៈជុំទី ៤ នេះនឹងជួប ជើងចាស់ ផាន់ សុវណ្ណ មកពីនាគរាជចតុមុខ។ ក្រៅពីការប្រកួតដ៏តានតឹង ក៏នឹងមានការសំដែងរបស់តារាចំរៀងផងដែរ។ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ រូបតំណាង​ រូបភាពដោយ : លឹម រ៉ាឌី​

  • សង្វៀន “ម៉ារ៉ាតុងគុនខ្មែរ Super Whisky” សប្តាហ៍នេះកីឡាករ ៤ រូបប្រកួតម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយប្រភេទទំងន់ ៦០គ

    សង្វៀន “ម៉ារ៉ាតុងគុនខ្មែរ Super Whisky” សប្តាហ៍នេះកីឡាករ ៤ រូបប្រកួតម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយប្រភេទទំងន់ ៦០គ

    ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយលើប្រភេទទំងន់ ៦០គ។ រិទ្ធ ភារម្យ មកពីអាណាចក្រគុនខ្មែរ នឹងជួប ឆាយ មាស មកពីក្លិប សំរោងកោង គូម៉ារ៉ាតុងទី ១ ខណៈគូម៉ារ៉ាតុងទី ២ អេនួន រ៉ាថេន ជួប ស៊ឹម ប៊ុនឆៃ។ អ្នកឈ្នះរវាងគូទាំងពីរនឹងជួបគ្នានៅគូចុងក្រោយនៃកម្មវិធីដើម្បីរកជើងឯក។ ដោយឡែកគូផ្សេងទៀតរួមមាន រិទ្ធ វិបុល ជួប ផល វិបុល និង ពិសេសប្រចាំសប្តាហ៍ ផាន់ ផាណាន់ ជួប រឿន សុខលី ក្នុងប្រភេទទំងន់ ៥៤គ។ រូតំណាង រូបភាពដោយ : លឹម រ៉ាឌី

  • “អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីត” សប្តាហ៍ទី ៣ ធី វ៉ារិទ្ធ ជួប លីន វិរៈ ខណៈ រិទ្ធ ប៊ុនម៉ៅ ជួប ធា នុរាជ

    “អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីត” សប្តាហ៍ទី ៣ ធី វ៉ារិទ្ធ ជួប លីន វិរៈ ខណៈ រិទ្ធ ប៊ុនម៉ៅ ជួប ធា នុរាជ

    សង្វៀនប្រដាល់គុនខ្មែរថ្មីសង្លាង និងអស្ចារ្យមួយទៀត “អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាឌ្រីត” នឹងឈានចូលសប្តាហ៍ទី ៣ ចុងសប្តាហ៍នេះនៅព្រឹកថ្ងៃសៅរ៍វេលាម៉ោង ៨ តទៅផ្សាយផ្ទាយទូរទស្សន៍ BTV។ ការប្រកួតដែលឧបត្ថម្ភដោយស្រាបៀរម៉ាទ្រីត នឹងមានបង្ហាញវត្តមានកីឡាករកំពូល ៨ រូបប្រកួតបើកទំព័រសង្វៀនថ្មីនៅ ស្ទូឌីយោស្ទឹងមានជ័យ។ បួនគូសុទ្ធតែជាគូពិសេសរួមមាន កីឡាការិនីស្រស់សោភា ធន់ វិរៈពណ៌ នឹងជួបគូប្រកួតចាស់ កីឡាការិនី វី ស្រីស្រស់ ដែលជាការប្រកួតសងសឹក បន្ទាប់ពីជួបគ្នាចុងក្រោយបំផុត ស្រីស្រស់ជាអ្នកឈ្នះ។ គូឯកប្រចាំកម្មវិធីគឺ ធី វ៉ារិទ្ធ មកពីក្លិបអាណាចក្រគុនខ្មែរ នឹងជួប លីន វិរៈ របស់ក្លិបបូរីរាជសីហ៍ ខណៈមួយគូទៀតគឺ រិទ្ធ ប៊ុនម៉ៅ ជួបជាមួយ ធា នុរាជ ក្នុងប្រភេទទំងន់ ៦៥គ។ រូបតំណាង រូបភាពដោយ : លឹម រ៉ាឌី

  • គូសងសឹក ជី ឆៃលី ឡើងជំរះបញ្ជីតទល់នឹង ពេជ្រ ប៊ុនសិទ្ធថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

    គូសងសឹក ជី ឆៃលី ឡើងជំរះបញ្ជីតទល់នឹង ពេជ្រ ប៊ុនសិទ្ធថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

    រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ ថ្ងៃសុក្រសប្តាហ៍នេះ ការប្រកួតជក់ចិត្តបំផុតគឺ ការប្រកួតសងសឹករវាង ជី ឆៃលី និង ពេជ្រ ប៊ុនសិទ្ធ បន្ទាប់ពី ពេជ្រ ប៊ុនសិទ្ធបានយកឈ្នះ ជី ឆៃលីកាលពីខែមុន ការប្រកួតប្រាំទឹក កក្រើកសង្វៀនស្ទឹងមានជ័យ។ ចំណែកគូពិសេសផងដែរគឺ ម៉ន ព្រហ្មម៉ាញ នឹងជួបជាមួយ សូត្រ ខេវិន ក្នុងប្រភេទទំងន់ ៦៥គ។ ក្រៅពីនេះមាន លី រដ្ឋា ជួប ឯម ភារុន ទំងន់ ៥៤គ ផន ភឿត ជួប នូវ ស៊ីណាត ទំងន់ ៦០គ និង គូចុងក្រោយ ឯម ចន្ថា ជួប ភួង ណាំហ៊ង ទំងន់ ៦៣.៥។   …

  • សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ជើងឯកទំងន់ ៦៣.៥ ឈានដល់ជុំទីសប្តាហ៍ទី ២ ជុំទី ១

    សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ជើងឯកទំងន់ ៦៣.៥ ឈានដល់ជុំទីសប្តាហ៍ទី ២ ជុំទី ១

    ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា នឹងឈានដល់ការប្រកួតជុំទី ១ សប្តាហ៍ទី ២ ក្នុងការប្រកួតដណ្តើមជើងឯករដូវកាលទី ២ របស់ស្រាបៀរកម្ពុជា។ គូជើងឯកសប្តាហ៍ទី ២ ជុំទី ១ នេះរួមមាន៖ សោម ពិសិដ្ឋ មកពីអេភូថងកីឡា នឹងជួបជាមួយ ខាំ សាបាន មកពីរ៉ាហាប់ស្វាយប៉ាក ណាម ម៉ូរ៉ាក់ មកពីពន្លឺសាមគ្គី នឹងជួបជាមួយ ព្រឿង សុជាតិ របស់ក្រសួងការពារជាតិ ក្រៅពីការប្រកួតប្រជែងខ្សែក្រវាត់ ក៏នឹងមានវត្តមានគូពិសេសអមផងដែរ គឺ បាង កាយ៉ាក មកពីក្លិបកសិកម្ម ជួបជាមួយ មាស សារ៉ាក់។ ផ្សាយផ្ទាល់ការប្រកួតចាប់ពីម៉ោង ៨ ព្រឹកទៅរៀងរាល់ថ្ងៃអាទិត្យតាមរយៈកញ្ចក់ទូរទស្សន៍ BTV។ រូបតំណាង

  • គីឡូធ្ងន់ឯម ឡេងលី និង លី រិទ្ធីឡើងជួបគ្នាសារជាថ្មី លើសង្វៀន ខារ៉ាបាវប្រដាល់មិត្តភាពគុនខ្មែរ

    គីឡូធ្ងន់ឯម ឡេងលី និង លី រិទ្ធីឡើងជួបគ្នាសារជាថ្មី លើសង្វៀន ខារ៉ាបាវប្រដាល់មិត្តភាពគុនខ្មែរ

    សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។ តែសប្តាហ៍នេះកាន់តែពិសេស ការប្រកួតទំងន់ធ្ងន់ ឯម ឡេងលី និង លី រិទ្ធី នឹងជួបសារជាថ្មីនៅសង្វៀនដដែល បន្ទាប់ពីធ្លាប់ជួបគ្នាក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវកន្លងទៅ ដែលពេលនោះ ឯម ឡេងលីឈ្នះ។ តើពេលនេះលី រិទ្ធី អាចដោះស្រាយបំណុលចាស់បានដែររឺទេ រឺក៏ជំពាក់ថែម? មិនមែនមានតែមួយគូទេដែលពិសេស ចាន់ ប៊ុនលាភ កីឡាកររបស់ និរោធមានជ័យ នឹងជួបជាមួយ សេក គឹមរួនមកពីម្កុដរាជសីហ៍ ក្នុងប្រភេទទំងន់ ៦៣.៥គ។ មុននឹងដល់គូឯក គូបើកឆាក រិទ្ធ វិបុល ជួប ឆៃ ដែន គូទី ២ បើកការផ្សាយផ្ទាល់ កីឡាករ ធន់ ស៊ីហុង ជួប សែម ប៊ុនថេង ទំងន់ ៥១គ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕ រូបតំណាង​

  • កីឡាករ ៨ នាក់ឡើងអង្រួនសង្វៀនប្រដាល់គុនខ្មែរ Boostrong Fighters on Fire អាទិត្យនេះ

    កីឡាករ ៨ នាក់ឡើងអង្រួនសង្វៀនប្រដាល់គុនខ្មែរ Boostrong Fighters on Fire អាទិត្យនេះ

                ការប្រកួតប្រដាល់គុនខ្មែរ Boostrong Fighters on Fire ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក Boostrong នឹងមានវត្តមានអ្នកប្រដាល់គុនខ្មែរ ៨ នាក់អង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។             សប្តាហ៍នេះអ្នកគាំទ្រគុនខ្មែរ នឹងបានទស្សនាការប្រកួតរបស់កីឡាករគូពិសេសពីរគូ គឺកីឡាករវ័យក្មេង រិទ្ធ ប៊ុនម៉ៅ នឹងជួបជាមួយកីឡាករវ័យចំណាស់ សេង ស្រឿន។ ក្មេង ជួបចាស់ តើនរណាជាតួឯកលើសង្វៀន Boostrong ក្នុងប្រភេទទំងន់ ៦៣.៥?             ចំណែកមួយគូពិសេសទៀត សំអាង ឌុន នឹងជួប ឆៃ សារ៉ា ប្រភេទំងន់ធ្ងន់ ៦៥គ។             មុននឹងដល់គូពិសេសទាំងពីរ មាឃ សុវណ្ណារ៉ា ជួបជាមួយ អេលីត កែវឡុង ខណៈ ងួន គៀ ជួបជាមួយ អេរ៉ា វ៉ាន់ចាន់រាជ។               ផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ តាមរយៈទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យ។ រូបតំណាង

  • ម៉ន គឹមឡុងឈានដល់ជុំទី ២ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរ ជួបជាមួយ សារ៉ាយ ចំរើន

    ម៉ន គឹមឡុងឈានដល់ជុំទី ២ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរ ជួបជាមួយ សារ៉ាយ ចំរើន

    កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ អេ អាំម៉ារីន អ្នកកាន់កំណត់ត្រាឈ្នះច្រើនជុំបំផុតនៅវគ្គសន្សំប្រាក់លានរបស់ Wurkz នឹងឡើងប្រកួតមិត្តភាពជាមួយបឺត សង្ឃឹម ក្នុងប្រភេទទំងន់ ៥៧គ (គូនេះពិតជាជក់ចិត្តមិនអាចរំលងបាន) មិនទាន់អស់ទេ សូត្រ ខេវិន នឹងជួប ធី វ៉ារិទ្ធ ក្នុងប្រភេទទំងន់ ៦០គ កាន់តែមិនអាចរំលងបាន ដោយឡែកកាន់តែពិសេសគឺ ការប្រកួតសន្សំប្រាក់លានរបស់ Wurkz គឺនឹងមានវត្តមានកីឡាករ ម៉ន គឹមឡុង នឹងឡើងមកស្វែងរកទឹកប្រាក់សន្សំ ១ លានរៀលទៀតក្នុងជុំទី ២ ដោយនឹងត្រូវឆ្លងកាត់ សារ៉ាយ ចំរើន មកពីរាជសីហ៍ខេត្តបន្ទាយមានជ័យ។ ក្រៅពីការប្រកួតដ៏តានតឹង ក៏នឹងមានការសំដែងរបស់តារាចំរៀងផងដែរ។ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ រូបតំណាង​

  • ជើងខ្លាំង ៤ រូបប្រកួតម៉ារ៉ាតុនទំងន់ ៥៤គ នៅសង្វៀនប្រដាល់គុនខ្មែរម៉ារ៉ាតុងគុនខ្មែរ Super Whisky សប្តាហ៍នេះ

    ជើងខ្លាំង ៤ រូបប្រកួតម៉ារ៉ាតុនទំងន់ ៥៤គ នៅសង្វៀនប្រដាល់គុនខ្មែរម៉ារ៉ាតុងគុនខ្មែរ Super Whisky សប្តាហ៍នេះ

    ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងទំងន់ ៥៤គ រកជើងឯកក្នុងថ្ងៃតែមួយ។             សាន សំអុន មកពីអរុណរះកីឡា នឹងជាមួយ ឡុង ខេត្ត មកពីខ្លារខិនមានរិទ្ធ ខណៈ ជី ឆៃលី មកពី ខ.ភ.ម នឹងជួបជាមួយ រឿន សុខលីមកពីកងទ័ពជើងគោក។ អ្នកឈ្នះក្នុងចំណោម ២ គូនេះនឹងឡើងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រក្នុងថ្ងៃទី ១។ ចំណែកគូផ្សេងទៀតរួមមាន ផាន់ សុវណ្ណថា Vs លី សុខា ក្នុងប្រភេទទំងន់ ៥១គ គូពិសេស ចន្លោះការម៉ារ៉ាតុនគឺ ឈន ឈីឆាង ជួបជាមួយ កែវ សំរិទ្ធ ក្នុងប្រភេទទំងន់ ៦៥គ។ រូបតំណាង