Category: កីឡា

  • ថាន់ ប៊ុនរ៉ុង នឹងស្វាគមន៍ អេលីត ឡុងឡី ដែលជាជំនួបសងសឹក លើសង្វៀន ប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី សប្តាហ៍នេះ

    ថាន់ ប៊ុនរ៉ុង នឹងស្វាគមន៍ អេលីត ឡុងឡី ដែលជាជំនួបសងសឹក លើសង្វៀន ប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី សប្តាហ៍នេះ

    ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី សប្តាហ៍នេះនឹងល្អមើលជាងសប្តាហ៍មុនៗ។ ការប្រកួតម៉ារ៉ាតុង ទំងន់ ៥៤គ ធី ម៉ានិច ជួបជាមួយ អេលីត ផានិត និង ធន់ វ៉ាន់ឌី ជួបជាមួយ សង សាត ដើម្បីដណ្តើមជើងឯកម៉ារ៉ាតុងក្នុងថ្ងៃតែមួយអមជាមួយទឹកប្រាក់ ១ លានរៀន។ មុននឹងដល់វគ្គផ្តាច់ព្រ័ត្រម៉ារ៉ាតុង ថាន់ ប៊ុនរ៉ុង នឹងស្វាគមន៍ អេលីត ឡុងឡី ដែលជាជំនួបសងសឹក។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នចាប់ពីម៉ោង ៣ រសៀលតទៅ។ រូបតំណាង​

  • ប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន

    ប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន

    នួន រ៉ាថេន នឹងជួបជាមួយ ម៉ិល សារុន ក្នុងប្រភេទទំងន់ ៦០គ ខណៈដែល គង់ ហ៊ូវ ប្អូនប្រុសបង្កើតរបស់ គង់ សំបូរ នឹងជួបជាមួយ ឡូញ វ៉ាន់ឌី ដែលទើបផ្តួលគូប្រកួតសន្លប់ប្រកួតចុងក្រោយ។ អ្វីដែលកាន់តែពិសេស ការប្រកួតសន្សំប្រាក់លានទំងន់ ៦៥គ កែវ សំរិទ្ធ នឹងឈានដល់ជុំទី ៤ ហើយ ដោយនឹងត្រូវជួបជាមួយ សំអាង ឌុន បើឈ្នះនឹងមានទឹកប្រាក់ ៤ លានរៀនក្នុងដៃ។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃសៅរ៍ម៉ោង ៦ ល្ងាចតទៅ។ រូបតំណាង

  • ជើងខ្លាំង ម៉ន គឹមឡុង នឹងជួបជាមួយ ធា នុរាជ ក្នុងប្រភេទទំងន់ ៦៥គ ចុងសប្តាហ៍នេះ

    ជើងខ្លាំង ម៉ន គឹមឡុង នឹងជួបជាមួយ ធា នុរាជ ក្នុងប្រភេទទំងន់ ៦៥គ ចុងសប្តាហ៍នេះ

    វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកកាន់ឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឈិត ប៊ុនកយ នឹងបើកឆាកជួបជាមួយ ផាន់ សុវណ្ណថា ក្នុងប្រភេទទំងន់ ៥៤គ មុនពេល ណុំ សំអន ជួបជាមួយ ឯម ភារុន។ គូពិសេសពីរគូប្រចាំសប្តាហ៍គឺ ម៉ន គឹមឡុង ប្រកួតទំងន់ ៦៥គ ជាមួយ ធា នុរាជ ខណៈ សល់ ពិសិដ្ឋ នឹងជួប សោម វិឆ័យ ក្នុងប្រភេទទំងន់ ៦៣.៥គ។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ។ រូបតំណាង

  • រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ

    រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ

    គូពិសេសបើកឆាកដំបូង ឈុត ប្រាក់កាក់ នឹងជួបជាមួយ សាំង ផានិតក្នុងប្រភេទទំងន់ ៤៨គ មុនពេលជួបជាមួយ គូពិសេសទី ២ កីឡាករមកពីខេត្តបាត់ដំបង សែន មករា នឹងជួបជាមួយកីឡាករអនិកជនខ្មែរអាមេរិក គីម វ៉ាយអិន។ ចំណែកគូសំខាន់ប្រចាំសប្តាហ៍មាន ២ គូគឺ ធីម ទាន់ ប្រកួតទំងន់ ៦៧គ ជាមួយ នួន រ៉ាថេត បន្ទាប់មកគឺ សូត្រ វាសនា នឹងឡើងសង្វៀនតតាំងជាមួយ ចៅ ចូត ដែលវាយពេញប្រាំទឹកមិនចេះហត់។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នចាប់ពីម៉ោង ៧យប់តទៅ។ រូបតំណាង

  • សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធន៏ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ

    សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធន៏ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ

    គូបើកឆាកការផ្សាយផ្ទាល់ សោម ពិសិដ្ឋ ជួប វី សម្ផស្ស ជាគូល្អមើលបាត់ទៅហើយ នៅឡើយគូពិសេសមិនអាចរំលងបាន ធី វ៉ារិទ្ធ ជួប សារឿន ចាន់ ទំងន់ ៦០គ និង ឯម ឡេងលី ម្ចាស់ខ្សែក្រវាត់ខារាបាវ នឹងជួបជាមួយដៃគូទំងន់ធ្ងន់របស់ខ្លួនគឺ ទូច ទូ។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕ រូបតំណាង

  • កីឡាករជើងចាស់ តក់ សោភណ្ឌ ចាញ់លី រិទ្ធី លើសង្វៀនស្រាបៀរកម្ពុជា

    កីឡាករជើងចាស់ តក់ សោភណ្ឌ ចាញ់លី រិទ្ធី លើសង្វៀនស្រាបៀរកម្ពុជា

    (ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរ មិត្តភាពជាតិ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា (Cambodia Beer) នៅតែបន្តការប្រកួតយ៉ាងផុសផុលនៅសង្វៀនស្ទូឌីយ៉ូបាយ័នស្ទឹងមានជ័យ នឹងផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV News។ជាក់ស្តែងការប្រកួតព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា គូឯកកីឡាករ លី រិទ្ធី មកពីក្លិបមីស្ទឺលីគុនខ្មែរ បានផ្តួលកីឡាករជើងចាស់ តក់ សោភណ្ឌ ក្លិបអេភូថងកីឡា ឱ្យបោះបង់ការប្រកួតក្នុងទឹកទី១។ចំនែក ពេជ្រ កក្ដដា ក្លិប ចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ បំបាក់កីឡាករ រ៉ា សារាយនៅមកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ នៅទឹកទី៤។ ចាន់ ហាវ មកពីក្លិបនិរោធន៍មានជ័យចាញ់អ្នកប្រដាល់មិត្តរួមក្លិប រ៉ា សារាយ, កីឡាករ ធន់ អៀនឡេងដោយពិន្ទុ។កីឡាករ ឆង ថងសិទ្ធ របស់ក្លិបព្រះខែសែនជ័យខេត្តបាត់ដំបង ចាញ់ដោយបោះបង់ការប្រកួតនៅទឹកទី៣ ក្រោយកណ្តាប់ដៃ និងថ្វីជើង កីឡាករមកពីក្លិបអាណាចក្រគុនខ្មែរ បាង កាណុន៕ រូបតំណាង អត្ថបទ៖ គង់ ហួនរូបភាព៖ លឹម រ៉ាឌី

  • សង្វៀន BOOSTRONG កីឡាករ គង់ ហូវ ឈ្នះពិន្ទុ ជ័រ ពៅ ជំនួបគូឯកប្រចាំសប្តាហ៍

    សង្វៀន BOOSTRONG កីឡាករ គង់ ហូវ ឈ្នះពិន្ទុ ជ័រ ពៅ ជំនួបគូឯកប្រចាំសប្តាហ៍

    (ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិ ដែលទទួលបានការជ្រោមជ្រែងឧបត្ថម្ភ ពីភេសជ្ជៈ BOOSTRONG នៃទូរទស្សន៍បាយ័ន ការពីម្សិលមិញមានបួនប្រកួត ដែលសុទ្ធតែជាការប្រកួតដ៏ជក់ចិត្ត។ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម កីឡាករ គង់ ហូវ មកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ឈ្នះពិន្ទុកីឡាករក្លិបថ្មគោលខណ្ឌពោធិសែនជ័យ ជ័រ ពៅ។ចំនែកការប្រកួតផ្សេងទៀតកីឡាករ រិទ្ធ ប៊ុនស មកពីអាណាចក្រគុនខ្មែរ ស្មើពិន្ទុ កីឡាករ អាន ទាវ មកពីក្លិបយុវជនវាលស្បូវខណ្ឌច្បារអំពៅ។ ឯ ធា វាសនា មកពីក្លិបរាជសីហ៍ខេត្តរតនគីរី ត្រូវការតែពីរទឹកប៉ុណ្ណោះដើម្បីផ្តួល ជឹម ជឿន ក្លិបកុលបុត្រគុនខ្មែរខណ្ឌទូលគោក។ដោយឡែកប្រភេទទម្ងន់ជាង៦៣គីឡូក្រាម កីឡាករក្លិបនាគរាជមានជ័យ វី សម្ឋស្ស ចាញ់ពិន្ទុ សេង ស្រឿន មកពីក្លិបមហិទ្ធិរិទ្ធ មេសរថ្ងកខេត្តស្វាយរៀង៕ រូបតំណាង អត្ថបទ៖ គង់ ហួនរូបភាព៖ លឹម រ៉ាឌី

  • កីឡាករ សូត្រ វាសនា និងចាន់ ស៊ីណា សុទ្ធតែឈ្នះរៀងៗខ្លួនការប្រកួតសង្វៀនខារ៉ាបាវ

    កីឡាករ សូត្រ វាសនា និងចាន់ ស៊ីណា សុទ្ធតែឈ្នះរៀងៗខ្លួនការប្រកួតសង្វៀនខារ៉ាបាវ

    (ភ្នំពេញ)៖ សូត្រ វាសនា អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក បានយកឈ្នះពិន្ទុលើកីឡាករ រឿម វណ្ណៈ របស់សមាគមអប់រំកាយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងការប្រកួតមិត្តភាពជាតិ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ សង្វៀងទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។ ថ្ងៃជាមួយគ្នានេះដែរកីឡាករ សយ សុខ មកពីក្លិប វិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ចាញ់ពិន្ទុ កីឡាករក្លិប និរោធន៍មានជ័យ ចាន់ ស៊ីណាត។ ចំនែក កីឡាករ រិន វិបុស ក្លិបកងពលតូចលេខ៣១ ផ្តួលកីឡាករ ខ្មើន សុខលីម មកពីក្លិបមជ្ឈមណ្ឌលអ្នកប្រយុទ្ធឱ្យបោះបង់ការប្រកួត ត្រឹមទឹកទី២។ រីឯកីឡាករ ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ ឈ្នះពិន្ទុ កីឡាករ ថាន់ ប៊ុនរ៉ុង សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ។ សម្រាប់គូចុងក្រោយកីឡាករ ថុល ពេជ្រ ក្លិបរាជសីហ៍ខេត្តរតៈគីរី ចាញ់ពិន្ទុ ពេជ្រសុវណ្ណឆៃ ក្លិបចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ៕…

  • អេ អាំម៉ារីនភូថង បន្តឈ្នះ ការប្រកួតសន្សំប្រាក់លាន WURKZ

    អេ អាំម៉ារីនភូថង បន្តឈ្នះ ការប្រកួតសន្សំប្រាក់លាន WURKZ

    (ភ្នំពេញ)៖ អ្នកប្រដាល់គុនខ្មែរ អេ អាំម៉ារីនភូថង នៅតែធ្វើបានល្អនៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក្នុងការប្រកួតសន្សំប្រាក់លានរបស់ក្រុមហ៊ុនភេសជ្ជៈ WURKZ ម្សិលមិញ។ កីឡាកររបស់សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃរូបនេះ បានយកឈ្នះកីឡាករ ឡុង ខេត្ត ដោយពិន្ទុ។ នេះជាជ័យជំនះលើកទី១០របស់គេ។ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម មកដល់ពេលនេះមិនទាន់មានកីឡាកររូបណាអាចបញ្ឈប់ដំណើរសន្សំប្រាក់លានរបស់ អេ អាំរីនភូថងនៅឡើងទេ ហើយតាមរយៈជ័យជំនះនេះ ធ្វើឱ្យប្រាក់រង្វាន់ឡើងដល់១០ ០០០ ០០០រៀល។ ចំនែកការប្រកួតមិត្តភាពលក្ខណៈជាតិ ម៉ន ភារម្យ ក្លិបការិយាល័យទី៥កងទ័ពជើងគោក ចាញ់ពិន្ទុ កីឡាករ រិទ្ធ សាស្ត្រាវុធ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប និង ធី វ៉ារិទ្ធ ក្លិបអាណាចក្រគុនខ្មែរ ឈ្នះពិន្ទុកីឡាករ ណាម ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង៕ រូបតំណាង អត្ថបទ៖ គង់ ហួន រូបភាព៖ លឹម រ៉ាឌី

  • កីឡាករ យ៉េន ឌីណា ផ្តួលកីឡាករ ចាន់ ប៊ុនលាភ ត្រឹមបីទឹក ក្នុងកម្មវិធី Kubota

    កីឡាករ យ៉េន ឌីណា ផ្តួលកីឡាករ ចាន់ ប៊ុនលាភ ត្រឹមបីទឹក ក្នុងកម្មវិធី Kubota

    (ភ្នំពេញ)៖ អ្នកលេងគុនខ្មែរមកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម យ៉េន ឌីណា បានយកឈ្នះកីឡាករ ចាន់ ប៊ុនលាភ របស់ក្លិបនិរោធមានជ័យ ក្នុងការប្រកួតប្រដាល់លក្ខណៈមិត្តភាព របស់ក្រុមហ៊ុន គួបូតា (Kubota) របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន នៅស្ទូឌីយោស្ទឹងមានជ័យ រាត្រីថ្ងៃសុក្រ។ ជំនួនកីឡាករ ឌីណា ត្រូវការតែបីទឹកប៉ុណ្ណោះ ដើម្បីបំបាក់ ប៊ុនលាភ។ ថ្ងៃជាមួយគ្នានេះដែរ កីឡាករ ម៉ៃទី រ៉ាឌី មកពីក្លិបម៉ៃទីក្រាំងយ៉ូវ ចាញ់កីឡាករ នួន ដេវីត ក្លិបកុមារទេពមានរិទ្ធ ក្នុងទឹកទី១។ ចំនែកកីឡាករ ម្លិស សារុន មកពីអាណាចក្រគុនខ្មែរ ឈ្នះពិន្ទុលើកកីឡាករ ឆាយ មាស ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង។ ឯកីឡាករ មាស សារ៉ាក់ ក្លិបអាណាចក្រគុនខ្មែរ បានត្រឹមស្មើជាមួយកីឡាករ ថន ភឿតក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់។ ដោយឡែកគូចុងក្រោយប្រចាំថ្ងៃសុក្រ កីឡាករ អេលីត សេងហួរ ក្លិបប៉ែនកាក់គុនខ្មែរ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ឈ្នះអ្នកប្រដាល់ ក្លិបនាគរាជចតុមុខ អឿន សុផានណា…