Category: កីឡា

  • ឈឿន ឆៃ​ដែន អាច​យកឈ្នះ​ រឿ​ម វ​ណ្ណះ​ បាន​ឬ​អត់ ​ក្នុង​ការ​ជួប​គ្នា​លើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹង​មាន​ជ័យ​

    ឈឿន ឆៃ​ដែន អាច​យកឈ្នះ​ រឿ​ម វ​ណ្ណះ​ បាន​ឬ​អត់ ​ក្នុង​ការ​ជួប​គ្នា​លើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹង​មាន​ជ័យ​

    ចាន់ ស៊ី​ណាត ធ្លាក់ខ្លួន​ប្រកួត​ជាមួយ សយ សុខឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ និង រឿ​ម វ​ណ្ណះ អ្នក​ប្រដាល់​ជើង​ខ្លាំង​សមាគម​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង នឹង​ត្រូវ​ជួប​ប្រកួត​គ្នា នា​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២០​នេះ នៅ​លើ​សង្វៀន​បិទទ្វារ​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ។ ជើង​ខ្លាំង​ ឈឿន ឆៃ​ដែន និង ជើង​ខ្លាំង​ រឿ​ម វ​ណ្ណះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ។ រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ប៉ះ​គ្នា​ម្តង​ណា​នៅឡើយ​ទេ​កន្លងមក។ ហេតុនេះ សម្រាប់​ការ​ជួប​ប្រកួត​គ្នា​ពេលនេះ មិន​ដឹង​ថា​ជើង​ខ្លាំង​ ឈឿន ឆៃ​ដែន អាច​យកឈ្នះ​ជើង​ខ្លាំង ​រឿ​ម ​វ​ណ្ណះ បានដែរ​ឬ​អត់​នោះ​ទេ​? ព្រោះថា វ​ណ្ណះ ​គេ​ក៏​មិនធម្មតា​ដែរ។​រឿ​ម វ​ណ្ណះ​ មិន​អាច​មើលស្រាល​បានទេ ព្រោះ​គេ​ជា​ជើងចាស់ និង ធ្លាប់​មាន​ឈ្មោះ​ជា​ជើង​ខ្លាំង ហើយ​ក៏​ជា​អ្នក​ប្រដាល់​ដែល​វាយ​ខ្លាំង​ និង​កាច​ផង​ដែរ។​ ចាំមើល រវាង ​រឿ​ម វ​ណ្ណះ និង ឈឿន ឆៃ​ដែន ​តើន​រណា​ជា​អ្នកឈ្នះ…

  • ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុង វ៉ៃបើកឆាក ក្នុងកម្មវិធី ប្រដាល់ Boostrong Fighters Fire

    ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុង វ៉ៃបើកឆាក ក្នុងកម្មវិធី ប្រដាល់ Boostrong Fighters Fire

    វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកដឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុងជាគូបើកឆាក មុនពេល ជើងឯកពានឆ្ពោះទៅស៊ីហ្គេមរបស់ទូរទស្សន៍បាយ័នថ្មីៗ ថាន់ ប៊ុនរ៉ុង ជួប រឿង សារិទ្ធ ទំងន់ 60kg។ ចំណែកពីរគូឯកសប្តាហ៍នេះ ម៉ន សាម៉េត ជួប វៀត ប៊ុនឌឿន ខណៈ ស៊ឹម វណ្ណដេត ជួបជាមួយ ឡូញ វណ្ណឌី។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ។ រុបតំណាង

  • ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ គូពិសេសបើកឆាក លើសង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ”

    ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ គូពិសេសបើកឆាក លើសង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ”

    សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មីអង្រួន សង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ ដែលជាគូពិសេសបើកឆាកការផ្សាយផ្ទាល់។ គូមិនអាចរំលងបានទាំងពីរគូគឺ ហេង វិឆ័យ និង ជួបជាមួយ គង់ ឧត្តម ខណៈ ឯម ឡេងលី នឹងជួបជាមួយ ទូច ទូ ដែលមកជំនួស ដានីញែល ដែលមានរបួសម្រាមដៃ។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕ រូបតំណាង

  • ជួបគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន

    ជួបគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន

    រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស សែម ប៊ុនថេង បើកឆាកជួបជាមួយ សំអាត បារមី ក្នុងប្រភេទទំងន់  54kg ខណៈគូទី ២ ប្រភេទទំងន់ 60kg ឡុង សំណាង នឹងឡើងតតាំងជាមួយ សូដា លីម៉ូ ដែលសុទ្ធតែមានបទពិសោធវាយជាមួយកីឡាករបរទេស។ ចំណែកការប្រកួតគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន ស្របពេលដែល គង់ សំបូរ ជួបរៀមច្បង សល់ ពិសិដ្ឋ។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នពីស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ថ្ងៃសុក្រចាប់ពីម៉ោង ៧ យប់តទៅ។ រូបតំណាង

  • ភួង ពិសិដ្ឋ ស្វាគមន៍ សេក គឹមអាន ក្នុងការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ​​ប្រភេទទំងន់ 60kg

    ភួង ពិសិដ្ឋ ស្វាគមន៍ សេក គឹមអាន ក្នុងការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ​​ប្រភេទទំងន់ 60kg

    ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ក៏នឹងមានវត្តមានកីឡាករ ៥ គូផងដែរ ដែលគូពិសេស នឹងជាជំនួបរវាង ពេជ្រ ភក្តី ជួប ធី ដាវិត គូទី ២ អេលីត ផានិត ជួប សង សាត ខណៈ រិទ្ធ រៀប ជួប លី សុខា។ គូពិសេសប្រចាំសប្តាហ៍ ភួង ពិសិដ្ឋ មកពីក្លិបតាឡីដំរីមានរិទ្ធ ស្វាគមន៍ សេក គឹមអាន ក្នុងប្រភេទទំងន់ 60kg ខណៈកីឡាករស្រករក្រោយ ម៉ិល សារុន ជួបសិស្សច្បង ងួន គា។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃសៅរ៍ពីម៉ោង ៣ រសៀលតទៅ។ រូបតំណាង

  • “Wurkz សង្វៀនគុនខ្មែរ” តើជើងខ្លាំង រូបណាអាចដណ្តើមទឹកប្រាក់មួយលានរៀលបន្ថែមក្នុងជុំទី៣នេះ?

    “Wurkz សង្វៀនគុនខ្មែរ” តើជើងខ្លាំង រូបណាអាចដណ្តើមទឹកប្រាក់មួយលានរៀលបន្ថែមក្នុងជុំទី៣នេះ?

    ប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ រិទ្ធ ប៊ុនម៉ៅ កូនសិស្សរបស់លោក ធី ណារិទ្ធ នឹងជួបជាមួយ សោម ពិសិដ្ឋ ក្នុងប្រភេទទំងន់ 63.5 Kg ខណៈ ឯម សុធី នឹង ស្វាគមន៍ អេ សារ័ត្ន។ ពីរគូនេះមិនអាចរំលងបាន តាមរយៈស្នៀតប្រកួត និងបទពិសោធរបស់កីឡាករទាំងបួននាក់។ មិនទាន់អស់ទេ អ្វីដែលកាន់តែជក់ចិត្ត គូសន្សំប្រាក់លានក្នុងប្រភេទទំងន់ 65kg កែវ សំរិទ្ធ នឹងឡើងស្វែងរកទឹកប្រាក់មួយលានរៀលបន្ថែមប្រសិនបើឈ្នះជុំទី ៣ តែត្រូវរំលងវត្តមាន អ៊ុំ កំសត់។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃសៅរ៍ម៉ោង ៦ ល្ងាចតទៅ។ រូបតំណាង

  • ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ ៤ គូនឹងអង្រួនសង្វៀនស្ទឹងមានជ័យ ក្នុងកម្មវិធី​  ៉កម្ពុជាអ្នកប្រដាល់គុនខ្មែរ​  ៉

    ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ ៤ គូនឹងអង្រួនសង្វៀនស្ទឹងមានជ័យ ក្នុងកម្មវិធី​ ៉កម្ពុជាអ្នកប្រដាល់គុនខ្មែរ​ ៉

    វត្តមានកីឡាការិនី ស្រស់សោភា ធន់ វិរៈពណ៌ នឹងជួប កីឡាការិនីមានល្អិតចិត្តសឿង ចាន់ សុខហឿន។ ចំណែកគូបុរស រិទ្ធ ភារម្យ ជួប ឡាញ់ ផល្លា បន្តដោយកូនសិស្ស ស៊ន អេលីត គឺ អេលីត កែងឡុង ជួបជាមួយ លន់ សៀកឡេង។ រីឯគូឯកប្រចាំសប្តាហ៍ ឆៃ សារ៉ា នឹងជួបជាមួយ ម៉ន ព្រហ្មម៉ាញ។ ផ្សាយផ្ទាល់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃអាទិត្យព្រឹកម៉ោង ៨ តទៅ។ រូបតំណាង

  • អេ អាំម៉ារីនភូថង បង្កើនទឹកប្រាក់ដល់ ៩ ០០០ ០០០រៀល ក្រោយឈ្នះ៩ប្រកួតជាប់គ្នា

    អេ អាំម៉ារីនភូថង បង្កើនទឹកប្រាក់ដល់ ៩ ០០០ ០០០រៀល ក្រោយឈ្នះ៩ប្រកួតជាប់គ្នា

    (ភ្នំពេញ)៖ កីឡាករដែលកំពុងទទួលបានប្រជាប្រិយភាព អេ អាំម៉ារីនភូថង មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ បង្កើនទឹកបានដល់ ៩ ០០០ ០០០ រៀលហើយ ក្នុងការប្រកួត សន្សំប្រាក់លាន របស់ក្រុមហ៊ុនភេសជ្ជៈ Wurkz នៅស្ទួឌីយោបាយ័នស្ទឹងមានជ័យ ថ្ងៃទី៣០ ខែឧសភា។ ដោយប្រកួតក្នុងប្រភេទទំងន់៥៧គីឡូក្រុម កីឡាករមកពីខេត្តបាត់ដំបង សេង កុសល ក្លិបមោងឬស្ស៊ីមរតកគុនខ្មែរ ជាកីឡាករទី៩ ដែលចាញ់ក្រោម កណ្តាប់ដៃ និងថ្វីជើង អេ អាំម៉ារីនភូថង។ សម្រាប់ការប្រកួតមិត្តភាពភាពជាតិ ម៉ន ភារម្យ ក្លិបការិយាល័យទី៥កងទ័ពជើងគោក ចាញ់ពិន្ទុកីឡាករ ពេជ្រ ប៊ុនសិទ្ធ មកពីក្លិបចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ។ ចំណែកកីឡាករជ័រ ពៅ ក្លិបថ្មគោលខណ្ឌពោធិសែនជ័យ ឈ្នះពិន្ទុ គង់ ហូវ នៃក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ៕ រូបតំណាង អត្ថបទ៖ គង់ ហួនPhoto៖ លឹម រ៉ាឌី

  • កីឡាករ វី សម្ជស្ស និងធី តុងហ៊ី សុទ្ធតែឈ្នះរៀងខ្លួនការប្រកួតគុនខ្មែរមិត្តភាព  និងម៉ារ៉ាតុងដណ្តើមប្រាក់លាន

    កីឡាករ វី សម្ជស្ស និងធី តុងហ៊ី សុទ្ធតែឈ្នះរៀងខ្លួនការប្រកួតគុនខ្មែរមិត្តភាព និងម៉ារ៉ាតុងដណ្តើមប្រាក់លាន

    (ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរ សម្រាប់ថ្ងៃទីសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនស្រាពពែមាស និងក្រុមហ៊ុនសេងហុងហេង នៅស្ទូឌីយោស្ទឹងមានជ័យ ដែលផ្សាយផ្ទាល់តាមទូរទស្សន៍បាយ័ន មិន​មានប្រកួតគូម៉ារ៉ាតុងដណ្តើមប្រាក់លានទេ មានតែគូពិសេស និងគូឯកធម្មតា។ កីឡាករ ឌី វិចិត្រ ក្លិបអេភូថងកីឡា នៃសមាគមនប្រដាល់ក្រសួងការពារជាតិ ផ្តល់ទំនុកចិត្តដល់គ្រូបង្វឹកក្រោយឈ្នះកីឡាករ ថុក សុខនឿយ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុ ។ អ្នកលេងគុនខ្មែររបស់ក្លិបនិរោធមានជ័យ ចាន់ ហាវ និងកីឡាករ ជុន សាវុធ មកពីក្លិបកងពលតូចដឹកជញ្ជួនលេខ៩០ បានត្រឹមស្មើគ្នា។ ចំនែកកីឡាករ ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ ឈ្នះអ្នកប្រដាល់មកពីក្លិបនិរោធមានជ័យ ចាន់ ស៊ីណាត ដោយពិន្ទុ។ ឯគង់ ឧត្តម មកពីកុលបុត្រគុនខ្មែរខណ្ឌទួលគោក ចាញ់ពិន្ទុកីឡាករធី តុងហ៊ី មកពីក្លិបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកប្រកួតគូឯក កីឡាករ វី សម្ជស្ស ក្លិបនាគរាជមានជ័យ ឈ្នះពិន្ទុ សល់ ពិសិដ្ឋ របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក៕…

  • គួន ប៊ុនហ៊ីម ចាញ់ ចំណែក លី ភា ឈ្នះការប្រកួតគុនខ្មែរមិត្តភាព Cambodia Beer

    គួន ប៊ុនហ៊ីម ចាញ់ ចំណែក លី ភា ឈ្នះការប្រកួតគុនខ្មែរមិត្តភាព Cambodia Beer

    (ភ្នំពេញ)៖ នៅសង្វៀនស្ទូឌីយោបាយ័នស្ទឹងមានជ័យ ដែលផ្សាយផ្ទាល់នៅទូរទស្សន៍ BTV News, កីឡាករ គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ចាញ់កីឡាករ សារឿន ចាន់ របស់ក្លិប ចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ ព្រឹកថ្ងៃអាទិត្យ ក្នុងការប្រកួតមិត្តភាពជាតិរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា។ ការប្រកួតនេះ កីឡាករ សារឿន ចាន់ ត្រូវការបីទឹកដើម្បី ផ្តួល ប៊ុនហ៊ីម ឱ្យអាជ្ញាកណ្តលរាប់ និងបញ្ឈប់ការប្រកួតតែម្តង។​ ព្រឹកជាមួយគ្នានេះដែរ កីឡាករ ធន់ ក្របី មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ឈ្នះពិន្ទុ កីឡាករ រិទ្ធ បច្ចា របស់ក្លិបអាណាចក្រគុនខ្មែរ។ សោម ពិសិដ្ឋ ក្លិបកងចក្រភ្នំតូច ឈ្នះពិន្ទុ រ័ត្ន តារា រស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង សៀវ ង៉ុយ ចាញ់ពិន្ទុ កីឡាករ លី ភា មកពីក្លិបប៉ែន កាក់ គុនខ្មែរ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ៕ រូបតំណាង…