Category: Uncategorized
-
ចេញ Trailer! រឿង «ភ្លើងត្រជាក់» ប្រភេទរឿងភាគបុរាណខ្មែរសម័យទំនើប សាច់រឿងប្រទាក់ក្រឡាគ្នាពីរជាតិ
ដូចដែលទស្សនាជនធ្លាប់បានដឹងហើយថា ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ បាយ័ន តែងតែនាំមកនូវខ្សែភាយន្តភាគខ្មែរ និងបរទេសល្អៗ ដើម្បីចាក់ផ្សាយជូនជាការកម្សាន្តដល់ពុកម៉ែបងប្អូនជានិច្ច។
-
«លីណា» ជាអ្នកណា? ចំណោទបញ្ហាថ្មីនឹងចូលមក ញ៉ាំងសាច់រឿង ១០០%គឺស្រឡាញ់ កាន់តែល្អមើលខ្លាំង!
មើលទៅ ម៉ារីអូ ឬខេវិន ជាមួយនារីម្នាក់នោះដូចជាធ្លាប់ស្គាល់ និងស្និទ្ធិស្នាលគ្នាពីមុនមក ឬក៏អាចមានទំនាក់ទំនងពិសេសជាមួយគ្នាក៏អាចថាបាន។
-
សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រភេទនេះដល់ កុមារអាយុ ៦-១២ ឆ្នាំ ជិត ២ លាននាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញានេះ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា នៅវិមានសន្តិភាព។
-
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសពិសេស ពីអង្គការសហព័ន្ធ សន្តិភាព សកល (UPF)
អ្នករៀបចំកម្មវិធី នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងថា «នេះជាមេដាយមាស ដើម្បីផ្ដល់កិត្ដិយស ដល់សម្ដេចតេជោ ហ៊ុន សែន ចំពោះតួនាទីដើម្បីសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ»។
-
បើឆាកភាគដំបូង ទស្សនិកជនពេញចិត្តស្តូក ជាមួយតួអង្គ Yuke និង Wannarot ក្នុងរឿង «កំណប់ស្នេហាព្រះបុត្រាកង្កែប»
រឿងភាគថៃ «ផ្កាយលាក់ខ្លួន» ទើបនឹងឃ្លាតឆ្ងាយពីចក្ខុទស្សនិកជនកាលពីថ្ងៃទី ០៣ ខែសីហាថ្មីៗនេះ។ រឿងភាគថ្មី «កំណប់ស្នេហាព្រះបុត្រាកង្កែប» បានចូលខ្លួនមកបំរើអារម្មណ៍អ្នកទស្សនាជាបន្តពីរឿងភាគមុនបានមួយភាគម្សិលមិញនេះ។
-
ទស្សនិកជនសើចគាំង! ពេលឃើញ ប្រកាយ ច័ន្ទ សម្ដែងសមខ្លាំងក្នុងឈុតមួយនេះ
ឃើញសម្ដែងសមពេក ទស្សនិកជនជាច្រើនបានខម្មិនកោតសរសើរដល់ ប្រកាយ ច័ន្ទ គ្រប់ៗគ្នា ថាពូកែសម្ដែង ហើយការនិយាយសន្ទនាពីមួយទៅមួយមិនមានកន្លែងឆ្គងនោះទេ។
-
បានលឺច្បាស់ៗបែបនេះ! ខេមា ល្មមដឹងខ្លួន ឈប់ជឿពាក្យសម្តីប្អូនស្រីជើងល្អ ទិតា បានហើយ
ខ្សែភាពយន្តជីវិត រឿង «ប៉ាពីរជើងល្អ» កាន់តែធ្វើឱ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង ជាមួយឈុតឆាកពីមួយភាគទៅមួយភាគ ពិសេស ទៅលើចំណោទបញ្ហានៅក្នុងសាច់រឿងតែម្ដង។
-
ដំណឹងល្អ! ៩រាជធានីខេត្ត កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ឆ្លើយតបសំណួររបស់ អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះថា បច្ចុប្បន្នក្រសួងសុខាភិបាលបានចាត់ចែងផែនការយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្ដាខេត្ត ដែលអនុវត្តតាមយុទ្ធសាស្ត្រផ្ការីករបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ និងកំពុងចាក់វ៉ាក់សាំងនៅខេត្តកណ្ដាល។
-
ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ ៤ គូនឹងអង្រួនសង្វៀនស្ទឹងមានជ័យទាំងព្រឹក
ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ ៤ គូនឹងអង្រួនសង្វៀនស្ទឹងមានជ័យទាំងព្រឹក។ វត្តមានកូនសិស្សលោកធន់ សុភា កីឡាករ ធន់ ផានិត នឹងជួបជាមួយ ខាន់ សាណុច ប្រភេទទំងន់ ៥៤គ ដូចគ្នានឹង ធន់ ក្របី ជួបជាមួយ ម៉ៅ រិទ្ធី នៅគូពិសេសទី ២។ គូពិសេសទី ៣ ម៉ិល សេងហេង នឹងប្រកួតប្រភេទទំងន់ ៦០គ ជាមួយ សូត្រ សាណូ ដែលជាបេក្ខភាពប្រកួតដណ្តើមពានកន្លងទៅរបស់ស្រាបៀរកម្ពុជា។ គូឯកប្រចាំសប្តាហ៍គឺ ធី តុងហ៊ី គូឡូធ្ងន់ ៧០គ នឹងជួបជាមួយ ហេង វិឆ័យដែលជាគូចុងក្រោយ ផ្សាយផ្ទាល់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃអាទិត្យព្រឹកម៉ោង ៨ តទៅ។ រូបតំណាង
-
វង្ស ណយ ឡើងប្រដៅ ដានីញ៉ែល សងសឹកឲ្យ តូច ទូ
វង្ស ណយ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា នៃក្លិបកុលបុត្រគុនខ្មែរ ត្រូវគេផ្តល់ឱកាសឲ្យឡើងប្រដៅអ្នកប្រដាល់បរទេសជនជាតិកាណាដា រស់នៅក្នុងស្រុក(កម្ពុជា)ឈ្មោះដានី ញ៉ែល(Daniel) កូនសិស្សរបស់ លោកជ័យ កុសល ក្លិបកុសលកីឡា នាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៤ឧសភានេះ លើសង្វៀនបិទទ្វារBoostrong របស់ទូរទស្សន៍បាយ័ន។ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម។ នេះជាគូប្រកួតដ៏ជក់ចិត្ត ដែលគេជឿថា អ្នកប្រដាល់ជើងខ្លាំងប្រសប់ប្រើកែង វង្សណយ នឹងអាចប្រដៅអ្នកប្រដាល់ ដានីញ៉ែល សងសឹកឲ្យមិត្តរួមជាតិ តូច ទូ អ្នកប្រដាល់សមាគម ក្រសួងការពារជាតិដែលត្រូវ ដានីញ៉ែល នេះ វាយឲ្យសន្លប់ក្នុងទឹកទី១ កាលពីថ្ងៃទី១០ឧសភាកន្លងមកនោះ។ប៉ុន្តែយ៉ាងណា មិនដឹងថា វង្ស ណយ គេអាចបង្ក្រាបអ្នកប្រដាល់ជនជាតិកាណាដានេះបានឬអត់នោះទេ? ព្រោះ ដានីញ៉ែល ទោះបីគេហ្វឹកហាត់រយៈពេលខ្លីក៏ដោយ ក៏គេអាចផ្តួល តូច ទូ បានដែរ។ដានីញ៉ែល នេះ គេមានស្នៀតកណ្តាប់ល្អ និងខ្លាំង ហើយលើកនេះប៉ះជាមួយ កែង វង្សណយ នោះ ចាំមើលគេអាចទ្រាំទ្របានឬអត់នោះ?។ ពិបាកថាដែរ វង្ស ណយ ឥឡូវនេះ គេមិនខ្លាំងដូចពីមុននោះឡើយ…