Home តន្រ្ដី កន្រ្ដាក់អារម្មណ៍រាល់សប្ដាហ៍ក្នុងការប្រគុំតន្រ្ដី ខារ៉ាបាវ

កន្រ្ដាក់អារម្មណ៍រាល់សប្ដាហ៍ក្នុងការប្រគុំតន្រ្ដី ខារ៉ាបាវ

រៀងរាល់សប្ដាហ៍នៅថ្ងៃសៅរ៌ វេលាម៉ោង ៨ និង ៣០ នាទី ដល់ ១០:៣០ នាទី ប្រិយមិត្តទាំងអស់គ្នានឹងទទួលបានចំណីអារម្មណ៍ប្លែក ពីការប្រគុំតន្រ្ដីខារ៉ាបាវរបស់ទូរទស្សន៍បាយ័ន។

វត្តមានតារាល្បីៗ ទាំងចាស់ និងថ្មីក្នុងការប្រគុំតន្រ្ដីដ៏កក្រើកមួយនេះ ធ្វើឡើងនៅស្ទូឌីយ៉ូបាយ័នស្ទឹងមានជ័យ ឬប្រិយមិត្តអាចទស្សនាផ្ទាល់បានតាមការ Live Facebook របស់ទូរទស្សន៍បាយ័នតាមរយៈ តំណភ្ជាប់មួយនេះ។

កុំភ្លេចណា៎! តន្រ្ដីខារ៉ាបាវ លើកញ្ចក់ទូរទស្សន៍បាយ័ន នៅថ្ងៃសៅរ៌ វេលាម៉ោង ៨ និង ៣០ នាទី ដល់ ១០:៣០ នាទី

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។