fbpx
Home ភាពយន្ដ រឿង ភ្លើងស្នេហ៍ ភ្លើងចិត្ត​ ផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ...

រឿង ភ្លើងស្នេហ៍ ភ្លើងចិត្ត​ ផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ…

វាជារឿងរ៉ាវស្នេហាក្នុងគ្រួសារស្មុកស្មាញ ហើយមើលពីខាងក្រៅទៅគេនឹងយល់ឃើញថា​បុរសជា​ប្តីគឺជាអ្នកក្បត់ប្រពន្ធ ហើយបុរសជាប្តី វុធ បានមានទំនាក់ទំនងស្នេហាជាមួយនឹង ស្ត្រីម្នាក់ទៀតគឺ រ័ត្ន រហូតដល់អ្នកស្រីមរកត ដែលជាតួអង្គ និងជាម្តាយរបស់កូនប្រុសស្រីពីរនាក់បានរន្ធត់​ចិត្តនឹងហេតុការណ៍ដែលប្តីរបស់ខ្លួនឯងក្បត់។ ដោយសារតែភាពនិន្ទាឈ្នានីស ចង់ឈ្នះចាញ់របស់រ័ត្ន រ័ត្នបានសម្លាប់មរកតអោយស្លាប់យ៉ាងឈាមត្រជាក់។

ក្រោយមក រ័ត្នបានផ្លាស់មកនៅក្នុងផ្ទះរបស់វុធ គ្រប់គ្នាបានគិតថាលោក​វុធ គឺជា​ប្តី​ដ៏អាក្រក់ម្នាក់ ដែលមិនបានយល់ពីទឹកចិត្តរបស់ប្រពន្ធ ហើយកូនៗទាំងពីររបស់លោកវុធកាន់តែស្អប់ឪ​ពុកខ្លាំងឡើង។ ដេនកូនប្រុសច្បងរបស់លោកវុធ ដេន បានមានទំនាក់​ទំនងស្នេហាជាមួយនឹង កូនស្រីច្បងរបស់​ រ័ត្ន ឈ្មោះ ណាណា។ ដំបូងឡើយ វាជាការស្រលាញ់ តែក្រោយពេលដែលគេបានដឹងថានាងគឺជាអ្នកណា ដេនក៏ចាប់ផ្តើមយល់ថា នាងប្រាកដជាដូចម្តាយ​របស់នាង ហើយនាងប្រាកដជាមនុស្សដែលក្បត់ ដូច្នេះដើម្បីសងទៅកាន់ការឈឺចាប់ដែលម្តាយគេ​ស្លាប់ និងភាពឈឺចាប់ដែលទទួលបានពីអំពើភិតក្បត់របស់វុធ និងរ័ត្ន។

ដេនបានរៀបការជាមួយ​ណាណា ក្នុងរូបភាពជាការស្រលាញ់ តែក្រោយពីរៀបការ គេក៏បានរិះរកគ្រប់វិធីសាស្ត្រអោយ​ណាណាធ្លាក់នៅក្នុងការឈឺចាប់ ក្រោមរូបភាពភិតក្បត់​លួចទៅទាក់ទងស្រីផ្សេងៗជាច្រើន​បន្តរ​បន្ទាប់ ដោយហេតុថា ដេន គិតថាណាណា ជាមនុស្សស្រីមិនល្អ ហើយដោយសារតែចិត្តគំនិតគិតចង់សងសឹក​ និងបង្ហាញទៅកាន់ម្តាយរបស់នាងថា ការដែលឆក់ ចង់ដណ្តើមប្តីរបស់អ្នកដទៃ ប៉ុន្តែជាលទ្ធផល ដេន បានស្រលាញ់ណាណាដោយមិនដឹងខ្លួន ហើយដេនមិនបានដឹងសោះថាមនុស្សស្រីដែលគេកំពុង​តែ​ធ្វើ​បាប គឺជាមនុស្សដ៏ស្មោះត្រង់ម្នាក់ ហើយនៅពីក្រោយរឿងរ៉ាវដែលគេយល់ថា លោកវុធដែលជាឪពុក​របស់គេគឺជាអ្នកក្បត់ គេបែបជាបានដឹងការពិតដ៏រន្ធត់មួយគឺ អ្នកដែលចាប់ផ្តើមរឿងរ៉ាវក្បត់ គឺជាម្តាយ​របស់គេ ហើយធាតុពិតទៅគេក៏មិនមែនជាកូនបង្កើតរបស់លោកវុធដែរ។ ដូច្នេះ នៅពីក្រោយរឿងរ៉ាវ អ្នកក្បត់ ដែលមនុស្សគ្រប់គ្នាមើលឃើញ វាប្រៀបដូចជាការដាក់បន្ទុក ហើយចុងក្រោយ ដេន ត្រូវតបស្នងការឈឺចាប់ហើយត្រឡប់ស្វែងរកវិធីធ្វើអោយមនុស្សស្រីដែលគេធ្លាប់ធ្វើបាបកន្លងមក ព្រមទទួលយកក្តីស្រលាញ់ពីគេវិញ។

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា