Home ភាពយន្ដ ពិតជាលះបង់ខ្លាំង! ម៉ឺន ឯកសុភារិទ្ធ របួសមុខពេលថតប្លង់ផ្ទុះគ្រាប់បែកក្នុងរឿងសម័យប៉ុលពត

ពិតជាលះបង់ខ្លាំង! ម៉ឺន ឯកសុភារិទ្ធ របួសមុខពេលថតប្លង់ផ្ទុះគ្រាប់បែកក្នុងរឿងសម័យប៉ុលពត

តារាសម្ដែងល្បីឈ្មោះ លោក ម៉ឺន ឯកសុភារិទ្ធ បានកំពុងចេញថតខ្សែរឿងជីវិតថ្មីឱ្យផលិតកម្មសាស្ត្រា (Sastra Film) ដែលមានចំណងជើងថា «កាំជណ្ដើរទី៣» ស្ថិតក្នុងសម័យកាលមួយដ៏សាហាវយង់ខ្នង​នៃរបបប៉ុលពត​ គុកឥតជញ្ជាំង​(៣ឆ្នាំ ៨ខែ ​២០ថ្ងៃ)។ ខណៈថតប្លង់រត់កាត់គ្រាប់បែក លោកត្រូវសម្ដែងរត់ជួយសង្គ្រោះ និងរត់ឱបកូនគេចគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខឃើញស្នាមមួយចំហៀងមុខ។

តាមការបញ្ជាក់ប្រាប់ពីលោក ម៉ឺន ឯកសុភារិទ្ធ ប្រាប់សារព័ត៌មានសិល្បៈញូស៍(Selapak News) បានឱ្យដឹងថា« របួសមុខនេះ គឺកើតឡើងនៅពេលដែលថតប្លង់ផ្ទុះគ្រាប់បែក ហើយខ្ញុំត្រូវបីកូនរបស់តួស្រី រត់កាត់គ្រាប់បែក។ ប៉ុន្ដែរបួសនេះមិនមែនដោយសារខុសបច្ចេកទេសនៃការបំផ្ទុះ​គ្រាប់បែកនោះទេ តែដោយសារភ្លាត់ស្នៀតត្រូវក្រចកដៃតួកូនស្រីឆូតលើមុខមួយឆ្នូតវែង​​»។ លោកបានបន្ដថា «បន្ទាប់ពីកើតហេតុនោះហើយ ខ្ញុំបានទៅរកពេទ្យដើម្បីលាងរបួសស្នាម និងពិគ្រោះជាមួយគ្រូពេទ្យថា ស្នាមរបួសនេះអាចព្យាបាលជាសះស្បើយឆាប់ដែរទេ ព្រោះ​ខ្ញុំ​ចង់​ប្រញាប់​មក​ថតរឿង​បន្តទៀត»។

បើតាមការអះអាងរបស់លោក ម៉ឺន ឯកសុភារិទ្ធ ក៏បានឱ្យដឹងបន្ថែមថា ទោះបីជាលោកត្រូវរបួសស្នាមមុខក៏ដោយ ក៏ប៉ុន្ដែលោកនៅតែបន្ដថតរឿងមួយនេះដល់ចប់ផងដែរ។ នេះអាចបង្ហាញឱ្យឃើញពីការតស៊ូ និងការលះបង់របស់តារាសម្ដែងប្រុសរូបនេះ ចំពោះការសម្ដែងភាពយន្ដខ្មែរមួយនេះ។ លោក ម៉ឺន ឯកសុភារិទ្ធ បានបន្ដប្រាប់ថា «ក្រោយកើតហេតុការណ៍ភ្លាមៗនេះ ក្រុមការងាររបស់ផលិតកម្មសាស្ត្រា(Sastra Film) បានយកចិត្តទុកដាក់ និងព្រួយបារម្ភចំពោះរូបខ្ញុំខ្លាំងមែនទែន។ មានអ្នកខ្លះរត់ទៅទិញថ្នាំលាងរបួស រត់ទៅរកសំឡីជូតមុខរបួស ទាំងមិនខ្វល់ពីភាពនឿយហត់របស់ខ្លួនឯងឡើយ។ ហើយក៏មានអ្នកខ្លះប្រាប់ពីវិធី និងឈ្មោះថ្នាំព្យាបាលកុំឱ្យមានស្នាមសន្លាកលើផ្ទៃមុខទៀតផង»។ លោកនិយាយទៀតថា រឿងនេះគឺលោកពិបាកសម្ដែងសម្រាប់ទៅហើយ ជាពិសេសក៏មានប្លង់ខ្លះត្រូវលះបង់ខ្លាំងផងដែរ ក៏ប៉ុន្ដែលោករំពឹងទុកថា តាមរយៈខ្សែភាពយន្ដរឿង«កាំជណ្ដើរទី៣»នេះ នឹងធ្វើឱ្យហ្វេនៗ ក៏ដូចជា​មហាជនទាំងអស់ បានទស្សនានិងជ្រាបកាន់តែច្បាស់​ពីជ្រុងមួយទៀតនៃ​សម័យកាលមួយដ៏សាហាវយង់ខ្នង​នៃរបបប៉ុលពត​ គុកឥតជញ្ជាំង​ ថាតើលំបាកកម្រិតណា? គ្មានការ​ហូបចុកសុខស្រួល និងមិនបានសម្រាកគ្រប់គ្រាន់ទេ។

សូមជម្រាបផងដែរថា រឿង«កាំជណ្ដើរទី៣»នេះ ត្រូវបានផលិតឡើងដោយផលិតកម្ម (Sastra Film) មានការចូលរួមពីសំណាក់តារាសម្តែងល្បីឈ្មោះ​បីរូប គឺ​កញ្ញា នី មុនីនាថ លោក អ៊ុន សិទ្ធា និងលោក ម៉ឺន ឯកសុភារិទ្ធ ដែលមានការផ្តួចផ្តើមគំនិត និងទីប្រឹក្សាផលិតពីព្រឹទ្ធាចារ្យខាងភាព​យន្ត ​មានឈ្មោះល្បីល្បាញមួយរូប និងមានការចូលរួមគ្រប់គ្រងប្លង់ថតអ្នកជំនាញជើងចាស់​លោក សុខ សំអាត។ រឿងនេះត្រូវបានរំពឹងទុកថា នឹងក្លាយជាភាពយន្ដដ៏ល្បីកក្រើក​ បន្ទាប់ពីការចាក់បញ្ចាំង​នៅលើកញ្ចក់​ទូរទស្សន៍បាយ័ន នៅដើមខែមករា ឆ្នាំ ២០២១ ដោយមានការ Live លើ Facebook និង Youtube Sastra Film ផងដែរ៕

អត្ថបទ៖ វិសិដ្ឋ អេបិល

ប្រភពពី៖ The Selapak News

អត្ថបទពេញនិយម

ហ្វេនៗកាន់តែរំភើប! ក្រោយរឿងភាគថ្មី យ៉ា សុផាន់ម៉ៃ កាន់តែគៀកថ្ងៃចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍បាយ័ន

រឿង «១០០% គឺស្រឡាញ់» សាច់រឿងថ្មីមួយនេះនឹងរំលេចភាពប្រទាក់ក្រឡាស្នេហាដែលត្រូវឆ្លងកាត់ឧបសគ្គពីការជ្រៀតជ្រែកបំបែកបំបាក់។ ការយល់ច្រឡំ ច្រណែនឈ្នានីសបានធ្វើឱ្យស្នេហាបោកបញ្ឆោតមួយក្លាយទៅជាស្នេហាពិតពោពេញដោយក្ដីស្រលាញ់។

នៅថ្ងៃ១ សីហា! ចៅសម្ដេចតេជោ ហ៊ុន សែន​ជិត ១០ នាក់​នឹងចាក់វ៉ាក់សាំងការ​ពារ​កូវីដ​មុនគេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចៅៗរបស់សម្ដេច ចំនួន​ជិត​ ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាង​មុខនេះ។

រសជាតិថ្មី រឿង «ភពស្នេហ៍» នឹងធ្វើឱ្យ ទស្សនិកជនជក់ចិត្តមិនចាញ់ រឿង «ប៉ាពីរជើងល្អ» ទេ!

រឿង «ភពស្នេហ៍» ជាសាច់រឿងមួយបង្ហាញពីទំនាក់ទំនងស្នេហា ដែលត្រូវប្រឈមជាមួយនឹងបញ្ហាមិនចេះមិនចេះហើយ ដោយសារតែក្រុមគ្រួសារទាំងសងខាងមិនពេញចិត្ត ពិសេស មានជនទីបីចូលមកជ្រៀជ្រែតក្នុងទំនាក់ទំនាក់មួយនោះ។

ក្នុងភាគបញ្ចប់យប់មិញ តួអង្គសំខាន់ៗ រឿង «ប៉ាពីរជើងល្អ» ចូលខម្មិនលេងសើចជាមួយហ្វេនៗ

ទស្សនិកជន ប្រហែលជាញញឹមបិទមាត់មិនជិតទេ សម្រាប់រឿង «ប៉ាពីរជើងល្អ» នៅក្នុងភាគបញ្ចប់កាលពីយប់មិញនេះ។ ពីព្រោះចុងបញ្ចប់នៃសាច់រឿង ពោរពេញទៅដោយសេចក្តីសុខ ស្នាមញញឹមគ្រួសារ ពិសេសប៉ាៗ វេហា និង ខេមា បានយល់ចិត្តគ្នាវិញ។