Home ភាពយន្ដ អាថ៍កំបាំងរាប់មិនអស់នៅក្នុង រឿងភាគបុរាណចិន «ពាក្យសន្យាក្រុងឆាងអាន» នឹងត្រូវលាតត្រដាងម្ដងបន្តិចៗ លើកញ្ចក់ទូរទស្សន៍ បាយ័ន

អាថ៍កំបាំងរាប់មិនអស់នៅក្នុង រឿងភាគបុរាណចិន «ពាក្យសន្យាក្រុងឆាងអាន» នឹងត្រូវលាតត្រដាងម្ដងបន្តិចៗ លើកញ្ចក់ទូរទស្សន៍ បាយ័ន

រឿង «ពាក្យសន្យាក្រុងឆាងអាន» មានបង្កប់ទៅអាថ៍កំបាំង និងភាពចម្រូងសម្រាស់នៅក្នុងរាជវាំង ដែលគ្រប់គ្នាមិននឹកស្មាដល់។

ក្នុងនោះ តួឯកស្រី ជានារីដែលក្លាហាន មានឧត្តមគតិស្រឡាញ់ក្រុមគ្រួសារ និងប្រទេសជាតិជាខ្លាំង រហូតសុខចិត្តលះសេចក្តីសុខផ្ទាល់ខ្លួនរបស់នាង។

គួរបញ្ជាក់ផងដែរថា រឿងភាគបុរាណចិននេះ គឺជាស្នាដៃដឹកនាំសម្ដែងដោយលោក Yin Tao ដែលជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះក្នុងប្រទេសចិន។ ចំពោះតួអង្គសំខាន់ៗរួមមាន Sarah Zhao, Cheng Yi, Han Dong, Han Cheng Yu, Vicky Liang, Zhao Dong Ze, Yang Chao Yue និងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត។

តើចុងបញ្ចប់នៃរឿង «ពាក្យសន្យាក្រុងឆាងអាន» អាចដោះស្រាយរាល់បញ្ហាផ្ទៃក្នុង និងអាថ៍កំបាំងនានាបានដែរ ឬទេ? ដូច្នេះ កុំភ្លេចរង់ចាំតានដានទាំងអស់គ្នា ដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ១២:៣០ ដល់ម៉ោង ១:៣០ ថ្ងៃត្រង់ លើកញ្ចក់ទូរទស្សន៍ បាយ័ន៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។