Home ភាពយន្ដ ភាពយន្ដខ្មែរ តើការពិត គ្រូពេទ្យនិងកែវ ជាបងប្អូនបង្កើតគ្នា ឬក៏អត់! កុំភ្លេចរង់ចាំទស្សនារឿង កូនឥតខាន់ស្លា រដូវកាលទី២ឆាប់ៗនេះ

តើការពិត គ្រូពេទ្យនិងកែវ ជាបងប្អូនបង្កើតគ្នា ឬក៏អត់! កុំភ្លេចរង់ចាំទស្សនារឿង កូនឥតខាន់ស្លា រដូវកាលទី២ឆាប់ៗនេះ

បន្ទាប់ពីការទន្ទឹងរង់ចាំរបស់ហ្វេនៗអស់រយៈពេលមួយឆ្នាំ ពេលនេះអ្នកដឹកនាំរឿង«កូនគ្មានខាន់ស្លា» ដ៏ល្បីកក្រើកអ្នកទស្សនា គឺលោក ប៊ុន ចាន់ទី បានបង្ហើបឱ្យដឹងថា ខ្សែរឿងជីវិត «កូនគ្មានខាន់ស្លា» រដូវកាលទី២ នឹងចាក់ផ្សាយសប្តាហ៍ក្រោយនេះហើយ លើកញ្ចក់ទូរទស្សន៍បាយ័ន បន្ទាប់ពីរឿង«កូនប្រសាក្រៅភ្នែក» បញ្ចប់។

តារាសម្តែងល្បីៗ ដែលជាតួអង្គក្នុងរឿង«កូនគ្មានខាន់ស្លា»រដូវកាលទី១ ដូចជា លោក ម៉ឺន ឯកសុភារិទ្ធ កញ្ញា ឈិន មុន្នីនាថ កញ្ញា លឹម មួយហ្គេច លោក ហង្ស សម្បើមស័ក្ត នឹងវិលមកជួបទស្សនិកជនជាថ្មីក្នុងរដូវកាលទី២ នេះ រួមជាមួយការ​បង្ហាញមុខតួអង្គថ្មីផងដែរ។ ខ្សែរឿងជីវិត«កូនគ្មានខាន់ស្លា»រដូវកាលទី២ នឹងបង្ហាញពីជីវិតស្នេហារបស់កែវ និងសិទ្ធិបន្តទៀត ហើយបកស្រាយអាថ៍កំបាំងពិតថា តើកែវ និងសិទ្ធិជាបងប្អូនបង្កើតមានឳពុកជាមួយគ្នាពិតមែន ប្ញក៏មានអាថ៍កំបាំងអ្វីផ្សេងទៀត ដែលមិនទាន់បង្ហាញឱ្យទស្សនិកជនដឹងក្នុងរដូវកាលទី១។

រូបភាពក្រៅឆាក
​ រូបភាពក្រៅឆាក
រូបក្រៅឆាក

ខណៈដែលខ្សែរឿងជីវិត«កូនគ្មានខាន់ស្លា»រដូវកាលទី២ កាន់តែជិតដល់ថ្ងៃចាក់បញ្ចាំងនៅសប្តាហ៍ក្រោយនេះ ហ្វេនៗដែលបានទស្សនាកាលពីរដូវកាលទី១ បាន comment បង្ហាញនូវអារម្មណ៍រំភើបក្នុងការទន្ទឹងរង់ចាំទស្សនាសាច់រឿងបន្ត។ ជាពិសេសហ្វេនៗក៏សង្ឃឹមថា កែវនិងសិទ្ធិមិនមែនជាបងប្អូនបង្កើតនឹងគ្នា ហើយបានជួបជុំគ្នាវិញ៕

រូបក្រៅឆាក

ប្រភពអត្ថបទ៖ Selapaknews

កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។