Home ភាពយន្ដ ភាពយន្ដខ្មែរ ប្រឈមមុខគ្នាហើយពេលនេះ! ទិតា ចាប់បានថា ខេមា សម្ដែងជាបាត់ការចងចាំប៉ុនណ្ណោះ

ប្រឈមមុខគ្នាហើយពេលនេះ! ទិតា ចាប់បានថា ខេមា សម្ដែងជាបាត់ការចងចាំប៉ុនណ្ណោះ

រឿង «ប៉ាពីរជើងល្អ» ពីមួយភាគទៅមួយភាគ សាច់រឿងកាន់តែល្អមើល ពិសេសទៅលើឈុតឆាក សង្គ្រាមស្នេហារបស់ ទិតា ទៅលើ ខេមា និងកូន ហង្ស។

ព្រោះតែក្តីច្រណែន និងភាពអត្មានិយមរបស់ ទិតា ធ្វើឱ្យអំពើអាក្រក់មកបាំងមុខនាង ហ៊ានសូម្បីតែធ្វើបាបបងស្រីជីដូនមួយខ្លួន​ ទាំងដែល ខេមា ខំអាណិតស្រឡាញ់ និងជួយនាងគ្រប់យ៉ាង។

ជាក់ស្ដែង នៅក្នុងភាគទី ៤៤ ទិតា បានតាមទាន់ថា ខេមា មិនបានបាត់បង់ការចងចាំទេ តាមពិតនាងបានដឹងរឿងគ្រប់យ៉ាងឡើងវិញយូរណាស់មកហើយ ប៉ុន្តែនាងលាក់បាំងវា ដើម្បីចង់ដឹងពីអំពើអាក្រក់របស់ ទិតា។

ក្រោយដឹងភ្លាម ទិតា ក្តៅស្លឹកត្រចៀកមួរម៉ៅ រហូតព្យាយាមមកសម្លាប់ ខេមា ម្ដងហើយម្ដងទៀត ប៉ុន្តែ ជាបុណ្យរបស់ ខេមា នាងដឹងខ្លួនទាន់ពេលវេលា ទើបអាចគេចផុតពីកណ្តាប់ដៃ ទិតា បាន។

រង់ចាំតាមដាននៅរាត្រីយប់នេះ រឿង «ប៉ាពីរជើងល្អ» ភាគទី ៤៤ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ក៏ដូចជាការឡាយក្នុងគណនីផេច Bayon Tv Drama  រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ៨ ដល់ ៩យប់៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។