Home ភាពយន្ដ ភាពយន្ដខ្មែរ រសជាតិថ្មី រឿង «ភពស្នេហ៍» នឹងធ្វើឱ្យ ទស្សនិកជនជក់ចិត្តមិនចាញ់ រឿង «ប៉ាពីរជើងល្អ» ទេ!

រសជាតិថ្មី រឿង «ភពស្នេហ៍» នឹងធ្វើឱ្យ ទស្សនិកជនជក់ចិត្តមិនចាញ់ រឿង «ប៉ាពីរជើងល្អ» ទេ!

រឿងភាគខ្មែរ «ប៉ាពីរជើងល្អ» បានឃ្លាតឆ្ញាយពីចក្ខុទស្សនិកជនត្រឹមរាត្រីថ្ងៃទី ២១ ខែកក្កដា យប់មិញនេះ។ នៅយប់នេះ ស្ថានីទូរទស្សន៍ បាយ័ន នឹងនាំមកនូវសាច់រឿងភាគថ្មីមួយរឿងទៀត ដែលបង្កប់ទៅដោយទស្សនីយភាពថ្មីប្លែក។

រឿង «ភពស្នេហ៍» ជាសាច់រឿងមួយបង្ហាញពីទំនាក់ទំនងស្នេហា ដែលត្រូវប្រឈមជាមួយនឹងបញ្ហាមិនចេះមិនចេះហើយ ដោយសារតែក្រុមគ្រួសារទាំងសងខាងមិនពេញចិត្ត ពិសេស មានជនទីបីចូលមកជ្រៀជ្រែតក្នុងទំនាក់ទំនាក់មួយនោះ។

ក្រៅពីបង្ហាញពីឈុតឆាកស្នេហាស្មោះស្ម័គ្រ និងការច្រណែនឈ្នានីសគ្នា ក្នុងនោះក៏មានឈុតឆាកសើចសប្បាយ កំប្លុកកំប្លែងជាច្រើនផងដែរ។

សម្រាប់តួអង្គសមខាន់ៗរួមមាន វ៉ាន់ លីលី, កែវ ស៊ីណាក់, លឹម តិចម៉ុង,ព្រែក ស៊ីហ្គេក, ឌី វ៉ាន់ដា, ខេមរា បុត្រ, គីម សីវឡាម, ឈុំ ភួយ និង វ៉ាន់ ថន។

បើចង់ដឹងថា សាច់រឿង​ «ភពស្នេហ៍» មានទស្សនីយភាពល្អកម្រិតណានោះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ដែលនឹងចាក់ផ្សាយនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ២០:០០ ដល់ ២១:០០ យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

«លីណា» ជាអ្នកណា? ចំណោទបញ្ហាថ្មីនឹងចូលមក ញ៉ាំងសាច់រឿង ១០០%គឺស្រឡាញ់ កាន់តែល្អមើលខ្លាំង!

មើលទៅ ម៉ារីអូ ឬខេវិន ជាមួយនារីម្នាក់នោះដូចជាធ្លាប់ស្គាល់ និងស្និទ្ធិស្នាលគ្នាពីមុនមក ឬក៏អាចមានទំនាក់ទំនងពិសេសជាមួយគ្នាក៏អាចថាបាន។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រភេទនេះដល់ កុមារអាយុ ៦-១២ ឆ្នាំ ជិត ២ លាននាក់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញានេះ បានប្រកាសបើកយុទ្ធនា​ការ​ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែ​កញ្ញា នៅវិមានសន្តិភាព។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសពិសេស ពីអង្គការសហព័ន្ធ សន្តិភាព សកល (UPF)

អ្នករៀបចំកម្មវិធី នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងថា «នេះជាមេដាយមាស ដើម្បីផ្ដល់កិត្ដិ​យស ដល់សម្ដេចតេជោ ហ៊ុន សែន ចំពោះតួនាទីដើម្បីសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ»។

​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវ​នាវ​៨​ចំណុចនេះ!

សម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវ​នាវ​៨ ​ចំណុច​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​ ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​នេះ​បើ​តាម​សារលិខិត​សម្តេចតេជោ ហ៊ុន សែន ​ក្នុង​ឱកាស​ប្រារព្ធទិវាអក្ខរកម្មជាតិ៨កញ្ញា ២០២១ ។