fbpx
Home ភាពយន្ដ ភាពយន្ដខ្មែរ ហ្វេនៗកាន់តែរំភើប! ក្រោយរឿងភាគថ្មី យ៉ា សុផាន់ម៉ៃ កាន់តែគៀកថ្ងៃចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍បាយ័ន

ហ្វេនៗកាន់តែរំភើប! ក្រោយរឿងភាគថ្មី យ៉ា សុផាន់ម៉ៃ កាន់តែគៀកថ្ងៃចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍បាយ័ន

រូបភាព Poster រឿង «១០០% គឺស្រឡាញ់» បានបង្ហោះនៅលើផេកទូរទស្សន៍ បាយ័ន ជាបន្តបន្ទាប់ ដែលមានន័យថារឿងភាគខ្មែរមួយរឿងនេះ នឹងចាក់ផ្សាយអោយទស្សនាក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញ បើក្រឡេកមកចាប់អារម្មណ៍ជាមួយ អ្នកគាំទ្ររបស់ តួឯកស្រីនៅក្នុងរឿងវិញ គឺកញ្ញា យ៉ា សុផាន់ម៉ៃ ម្នាក់ៗកំពុងត្រៀមចិត្តត្រៀមកាយ សម្លៀងនេត្រាទុករួចជាស្រេច ដើម្បីទស្សនារឿងភាគថ្មីរបស់អាយដលពួកគេ។

សម្រាប់រឿងថ្មីនេះ មានការចូលរួមសម្ដែងពីតារាសិល្បករសិល្បការនីវ័យក្មេងល្បីៗ ដែលពេញព្រាបដោយសមត្ថភាព រួមជាមួយរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហា។ ម៉្យាងវិញទៀត រឿង «១០០% គឺស្រឡាញ់» សាច់រឿងថ្មីមួយនេះនឹងរំលេចភាពប្រទាក់ក្រឡាស្នេហាដែលត្រូវឆ្លងកាត់ឧបសគ្គពីការជ្រៀតជ្រែកបំបែកបំបាក់។ ការយល់ច្រឡំ ច្រណែនឈ្នានីសបានធ្វើឱ្យស្នេហាបោកបញ្ឆោតមួយក្លាយទៅជាស្នេហាពិតពោពេញដោយក្ដីស្រលាញ់។

ចង់ជ្រាបកាន់តែច្បាស់ពីសាច់រឿង កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានៅថ្ងៃទី ០៩ ខែសីហា​ ឆ្នាំ២០២១ រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង៧ ដល់ ៨យប់ លើកញ្ចក់ទូរទស្សន៍បាយ័ន៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

អស្ចារ្យណាស់! សារី ស្រីពេជ្រ ធ្វើឱ្យកម្ពុជាកាន់លេចធ្លោខ្លាំងក្រោយទទួលពានមួយនេះ

វិស័យបវរកញ្ញាកម្ពុជាកាន់តែរីកចម្រើនទៅមុខ និងបានឈរឈ្មោះបោះសម្លេងកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដោយកម្ពុជាធ្លាប់ទទួលបានពានរង្វាន់ក៏ដូចជាធ្វើឱ្យប្រទេសជិតខាងបានស្គាល់ច្រើនជាងមុន។

ទុក្ខជាន់ទុក្ខ! វី ឌីណែត ទម្លាយរឿងក្នុងចិត្តនៅក្នុងកម្មវិធី V-Talk Confession

កន្លងមកប្រិយមិត្តពិតជាបានទស្សនា និង បានស្តាប់មកជាច្រើនហើយនូវរឿងរ៉ាវជីវិតរបស់តារាកិត្តិយស និងភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី V-Talk Confession។

សម្ដេចតេជោ ហ៊ុន សែន លើកគំនិតផ្ដួចផ្ដើម ២ ស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកយោ​បល់ពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមចំនួន ២ ដើម្បីស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ។

ផ្អើលនាំគ្នាទៅបន់ស្រន់ជាមួយគល់ឈើមួយកន្លែងល្បីថាសក្តិសិទ្ធនៅប្រទេសថៃ

ថ្មីៗនេះនៅក្នុងប្រទេសថៃកំពុងតែមានការភ្ញាក់ផ្អើលជាមួយការលេចឡើងនៅគល់ឈើមួយដែលមានរូបរាង