Home ភាពយន្ដ ភាពយន្ដខ្មែរ សម័យចាយលុយអញ្ចឹងហើយ! ម៉ៃម៉ៃ ទារប្រាក់ខែ ម៉ារីអូ មិនចន្លោះសូម្បីតែរឿងបន្តិចចន្តួចនេះ

សម័យចាយលុយអញ្ចឹងហើយ! ម៉ៃម៉ៃ ទារប្រាក់ខែ ម៉ារីអូ មិនចន្លោះសូម្បីតែរឿងបន្តិចចន្តួចនេះ

រឿង «១០០% គឺស្រឡាញ់»​ ទទួលបានការពេញចិត្ត​ ពេញថ្លើមខ្លាំងពីសំណាក់ទស្សនិកជន ពិសេសហ្វេនៗរបស់តួឯកប្រុសស្រីរបស់យើងតែម្ដង។

ឆ្លងចូលមកដល់សប្តាហ៍ថ្មីនេះ រឿងភាគមួយរឿង ដែលចម្រុះទៅដោយឈុតឆាក កំប្លែង ស្នេហា និងការច្រណែនឈ្នានីសគ្នា កាន់តែធ្វើឱ្យអ្នកទស្សនាជក់ចិត្តកាន់តែខ្លាំងឡើងៗ។

និយាយពីតួអង្គប្រុសស្រីក្នុងរឿងវិញ គឺថា កំពុងប្រលែងគ្នាដូចជាឆ្មា និងកណ្តុរ ជួបមុខគ្នាពេលណាមានរឿងឈ្លោះមិនចេះចប់មិនចេះហើយ។

យ៉ាងណាមិញ ឈុតថ្មីដែលចាក់ផ្សាយយប់មិញនេះ ក៏មិនណយប៉ុន្មានដែរ គឺថាតួស្រី ម៉ៃម៉ៃ របស់យើង អាចនិយាយបានថាជានារីមុខលុយមែន សូម្បីតួប្រុសសេដសុំកើយស្មាបន្តិចសោះ គិតប្រាក់ខែដែរ។

ចង់ដឹងថាឈុតបន្ទាប់មានអ្វីកើតឡើងបន្តទៀត ដូច្នេះរង់ចាំទស្សនាការចាក់ផ្សាយទាំងអស់គ្នា​ នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន រៀងរាល់ថ្ងៃរៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ ៩យប់៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។