ខ្សែរឿងជីវិត«ម៉ែស្អាត»រដូវកាលទី៣ត្រៀមចាក់ផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លើកញ្ចក់ទូរទស្សន៍បាយ័នក៏ដូចជា Live ផ្ទាល់លើ Facebook និង YouTube Sastra Film វេលាម៉ោង៩យប់ ដោយចូលរួមសម្ដែងដោយ កញ្ញា ចិនចិន លោក ពឹង ពុទ្ធិស័ក្តិ អ្នក និន សុធារ៉ា និងកញ្ញា កែវ ស៊ីណាក់ រួមជាមួយតារាកិត្តិយសជាច្រើនរូបទៀត។


តាមការបង្ហាញក្នុងវីដេអូTrailer បានបង្ហាញពីជីវិតម៉ែស្អាត(និន សុធារ៉ា)ដែលកំពុងរស់នៅជាមួយស្រីពៅ(ចិនចិន)និងកូនតូច (ពឹង ពុទ្ធិស័ក្តិ) យ៉ាងមានក្ដីសុខស្រាប់តែមានស្រ្ដីម្នាក់(កែវ ស៊ីណាក់)សតិមិនល្អចូលមករស់នៅជាមួយ។ ការស្រ្ដីម្នាក់នោះចូលមកធ្វើឱ្យម៉ែស្អាតអន់ចិត្តព្រោះតែគ្រប់ពេលឃើញកូនតូចស្និទ្ធិជាមួយនាងដែលតែងបង្ហាញអការៈជាម្ដាយបាត់បង់កូន ធ្វើឱ្យម៉ែខឹងគិតនាងចង់មកដណ្ដើមកូនតូចរហូតរត់ចេញពីផ្ទះ តែស្រីពៅបានទៅតាម។


តើស្រ្ដីម្នាក់នោះអាចជាម្ដាយបង្កើតរបស់កូនតូចមែនឬយ៉ាងណា?សូមរង់ចាំតាមដានទស្សនាខ្សែរឿងជីវិត«ម៉ែស្អាត»រដូវកាលទី៣ចាក់ផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នៅលើកញ្ចក់ទូរទស្សន៍បាយ័នក៏ដូចជា Live ផ្ទាល់លើ Facebook និង YouTube Sastra Film វេលាម៉ោង៩យប់៕






អត្ថបទពី៖ The Selapak News