ក្រោយ Poster រឿង «មានះចិត្តស្នេហ៍» មួយចំនួនបានបង្ហោះជាបន្តបន្ទាប់ មានទស្សនិកជនមិនតិចទេ ដែលកំពុងទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសា។ រឿងភាគថៃថ្មីនេះ នឹងចាក់ផ្សាយបន្ទាប់ពីរឿង «ភ្លើងស្នេហ៍ប្រែពណ៌» ចប់។


ជាក់ស្ដែង រឿង «ភ្លើងស្នេហ៍ប្រែពណ៌» បានឈានមកដល់ភាគបញ្ចប់ថ្ងៃមិញនេះ ជាមួយនឹងទស្សនីយភាពល្អមិនខកបំណងអ្នកទស្សនាទេ ដូច្នេះ រឿងភាគបន្ទាប់ដែលនឹងចាក់ផ្សាយនៅក្នុងថ្ងៃស្អែក គឺរឿង «មានះចិត្តស្នេហ៍» ។


ខ្លាចទស្សនិកជនរង់ចាំយូរ រឿងភាគថ្មីនេះនឹងចូលមកបំរើអារម្មណ៍អ្នកទស្សនាឡើងវិញ ភ្ជាប់មកជាមួយសាច់រឿងថ្មី ល្អប្លែក ពិសេសតួអង្គសម្ដែងសុទ្ធសឹងតែជាតារាលក្ខណៈលំដាប់ៗ និងល្បីឈ្មោះក្នុប្រទេសថៃ។ ក្នុងនោះរួមមាន លោក Pae Arak កញ្ញា Mo Monchanok លោក Chin Chinawut លោក Bight រួមជាមួយតារាសម្តែងប្រុសស្រីជាច្រើនរូបទៀត។



សង្ខេបសាច់រឿងវិញ លក្ខណៈថាតួស្រី ជាមួយតួឯកប្រុស ជាមិត្តភក្តិយល់ចិត្តយល់ថ្លើមគ្នាខ្លាំងរាប់ឆ្នាំមកហើយ។ តួប្រុសតែងតែនៅក្បែរលួងលោមតួស្រីពេលខូចចិត្តដោសារស្នេហាម្ដងៗ យូរៗទៅតួប្រុសស្រាប់តែលង់ស្រឡាញ់មិត្តខ្លួនឯងពីពេលណាក៏មិនដឹង តួស្រីក៏ដូចគ្នា ធ្លាក់ក្នុងអន្លង់ស្នេហ៍គេដែរ។
បើចង់ជ្រាបសាច់រឿងកាន់តែច្បាស់ កុំភ្លេចតាមដានចាំពីថ្ងៃស្អែកនេះ រៀងរាល់ថ្ងៃ ចន្ទ – សុក្រ ម៉ោង ១១: ០០ ដល់ ១២ : ០០ ថ្ងៃត្រង់៕








អត្ថបទពី៖ Ha Ti