fbpx
Home ភាពយន្ដ ភាពយន្ដខ្មែរ រឿនណាត និងពុទ្ធិស័ក្ត សម្តែងរឿងភាគបុរាណ «ព្រះនាងមុខធ្យូង» បញ្ចាំងខែក្រោយលើកញ្ចក់ទូរទស្សន៍បាយ័ន!

រឿនណាត និងពុទ្ធិស័ក្ត សម្តែងរឿងភាគបុរាណ «ព្រះនាងមុខធ្យូង» បញ្ចាំងខែក្រោយលើកញ្ចក់ទូរទស្សន៍បាយ័ន!

អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និង​តារាប្រុសរូបសង្ហា លោក ពឹង ពុទ្ធិស័ក ធ្លាប់សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការចាប់ដៃគូសម្តែងរួមគ្នាក្នុងភាពយន្តជីវិត រឿង «សង្សារចាស់» របស់ផលិតកម្មសាស្រ្តាហ្វៀម(Sastra Film)
នៅពេលនេះតារាទាំងពីរដួងមានឱកាសវិលជួបគ្នាសារជាថ្មីក្នុងភាពយន្តភាគបុរាណថ្មី រឿង «ព្រះនាងមុខធ្យូង» ​របស់ផលិតកម្មសាស្រ្តាហ្វៀម ត្រៀមបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ បន្ទាប់ពីបានបង្ហាញវីដេអូ Trailer រឿង«ព្រះនាងមុខធ្យូង» រួចឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ជាពិសេសហ្វេនរបស់តារាទាំងពីរដួង។

រឿងព្រះនាងមុខធ្យូង គឺជារឿងបុរាណនិពន្ធថ្មីដោយអ្នកនិពន្ធ ហ៊ុន រីពុទ្ធិរាជ ដឹកនាំសម្ដែងដោយលោក ប៊ុន ចាន់ពេជ្រ តំណាលពីតួឯកស្រីស្បៃ (សម្តែងដោយកញ្ញា រឿន ណាត) ជាកូនរបស់លោកស្រីសង្វារនិងលោកម្ចាស់ភិរម្យ ដែលត្រូវលោកស្រីដកខឹម បង្ខំអោយនាងពៅ ដែលជាបាវបម្រើយកទៅសម្លាប់ក្រោយពេលដែលខ្លួនបានសម្លាប់លោកស្រីសង្វារ ដែលជាម្តាយបានជោគជ័យ។ ប៉ុន្តែនាងពៅបានលួចយកស្បៃទៅចិញ្ចឹមបីបាច់រហូតដល់ខ្លួនមានកូនស្រីមួយដែរឈ្មោះនាងចមជាមួយនឹងជនប្រមឹកម្នាក់។ ស្បៃត្រូវម្តាយចិញ្ចឹមលាបមុខជាមួយធ្យូងព្រោះមុខស្បៃកាន់តែធំកាន់តែមុខមាត់ដូចម្តាយគេបេះដាក់ ហើយនាងត្រូវនាងចមយកប្រៀបគ្រប់រឿង។

ថ្ងៃមួយព្រះរាជបុត្រជ័យពង្សបានមកក្រសាលនៅជ្រោះ តែក៏ត្រូវរាជបុត្រចក្រវង្ស ដែលជាអនុជច្រានអោយធ្លាក់ជ្រោះ រហូតបាត់ការចងចាំតែត្រូវស្បៃជួយយកទៅព្យាបាលមើលថែនៅឯខ្ទម ដែលមាននាងចមជាមារជ្រែក។ ចំណងស្នេហ៍រវាងស្បៃនិងរាជបុត្រ ក៏បានចាប់កំណើតឡើង។ តើទីបំផុតស្បៃនិងព្រះរាជបុត្រ និងមានវាសនាសាងស្នេហានិងជួបគ្នាជាគូគ្រងដែរឬទេ? ចម្លើយនឹងមានបកស្រាយនៅក្នុងខ្សែភាពយន្តភាគបុរាណ រឿង «ព្រះនាងមុខធ្យូង» ដែលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័នក្នុងពេលឆាប់ៗនេះ។ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

អត្ថបទពី៖ The Selapak

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា