និយាយពីតួសម្តែងប្រុស ដែលពេញព្រាបដោយសមត្ថភាពក្នុងការសម្តែង ទស្សនិកជនប្រហែលនឹកឃើញដល់លោក ម៉ឹន ឯកសុភារិទ្ធ នៅក្នុងចំណោមនោះដែរ។


ក្រឡេកមកចាប់អារម្មណ៍ជាមួយ រឿងភាគ «សុំឱកាសសារភាពស្នេហ៍» ដែលទើបនឹងចប់កាលពីយប់មិញនេះ យើងឃើញថាសាច់រឿងបានបញ្ចប់ដោយមានន័យ (Happy ending) ប៉ុន្តែ មានចំណុចមួយដែលធ្វើឱ្យអ្នកទស្សនា ពិសេសហ្វេនគាំទ្រ សុភារិទ្ធ ភ័យបុកពោះយ៉ាងខ្លាំង។ នៅក្នុងឈុតមួយ តួអង្គ ថានៈ (សុភារិទ្ធ) ត្រូវបាន តួអង្គអេម៉ាបាញ់ចំដើមទ្រូងរងរបួសធ្ងន់ រហូតគ្រូពេទ្យនិយាយថាគ្មានសង្ឃឹមដែល ថានៈ អាចត្រឡប់មកដូចដើមទេ។


ក្រុមគ្រួសាររបស់ ថានៈ ម្នាក់ៗទន់ដៃជើង អស់សង្ឃឹមថានឹងបានឃើញថានៈភ្ញាក់ដឹងខ្លួនម្ដងទៀត មានតែ មេត្តា ទេដែលជឿជាក់ថាស្វាមីរបស់ខ្លួនគង់នឹងដឹងខ្លួនវិញមិនខាន នាងតែងតែកំដរ មើលការខុសត្រូវថានៈសព្វបែបសព្វយ៉ាង ទោះបីខ្លួនឯងកំពុងពរពោះកូនជិតគ្រប់ខែក៏ដោយ។ ប៉ុន្តែ យ៉ាងហោចណាស់អ្នកនិពន្ធមិនបានធ្វើអ្នកទស្សនាខកចិត្តទេ ដោយចុងបញ្ចប់ ថានៈក៏ដឹងខ្លួនវិញ ហើយមេត្តាក៏សម្រាលបានកូនយ៉ាងមានសុវត្ថិភាព និងរស់នៅយ៉ាងមានសុភមង្គលជាមួយគ្នា៕



អត្ថបទដោយ៖ Ha Ti