fbpx
Home ភាពយន្ដ ភាពយន្ដខ្មែរ វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។

ជាក់ស្តែង នៅបច្ចុប្បន្ននេះរឿងភាគខ្មែរដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ បាយ័ន មានដូចជា រឿង «សង្គ្រាមបងប្អូន», រឿង «នាងជីវី», រឿង «ម្នាក់ក្នុងចំណោមមួយលាន» និងរឿង «ផ្ទះស៊ីជម្ពូ» ដែលទើបនឹងឃ្លាតឆ្ងាយពីចក្ខុ ពុកម៉ែ បងប្អូនមិនប៉ុនា្មនម៉ោងនេះ។

ក្នុងនោះយើងសង្កេតឃើញថា មានបងប្អូនទស្សនិកជនយ៉ាងច្រើនហាក់មិនទាន់អស់ចិត្ត ជាមួយសាច់រឿងផ្ទះស៊ីជម្ពូបើទោះបីវាចប់ដោយបរិបូរណ៍ហើយក្តី។ ហ្វេនៗក្នុងរឿងនេះ បាននាំគ្នាបញ្ចេញមតិស្នើឱ្យមានការផលិតវគ្គ២ជាបន្ត និងមិនចង់ឱ្យរឿងភាគខ្មែរនេះចប់ទាល់តែសោះ។

គួររម្លឹកផងដែលថារឿង ផ្ទះស៊ីជម្ពូ ស្ថិតក្រោមការផលិតពីផលិតកម្ម Sastra Film និងនិពន្ធសាច់រឿងដោយកញ្ញា​ ឈុន ដានីន ដឹកនាំសម្តែងដោយលោក ប៊ុន ចាន់ពេជ្រ។ ក្នុងនោះមានការចូលរួមពីតួអង្គសម្តែងសំខាន់ៗដូចជា កញ្ញា រចនា រាវ៉ាឌី កញ្ញា ឈុំ ចាន់ដរ៉ា លោក ខេ ស៊ីញ លោក លី ប៊ៀ និងសិល្បៈករជាច្រើនរូបទៀត។

ទោះបីរឿង ផ្ទះស៊ីជម្ពូ បានបញ្ចប់ហើយក្តី ខាងទូរទស្សន៍បាយ័នបានត្រៀមរឿង «សុំស្រលាញ់អតីតភរិយា» ដើម្បីចូលមកបំរើចក្ខុបងប្អូនទស្សនិកជនជាបន្តទៀត។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

អស្ចារ្យណាស់! សារី ស្រីពេជ្រ ធ្វើឱ្យកម្ពុជាកាន់លេចធ្លោខ្លាំងក្រោយទទួលពានមួយនេះ

វិស័យបវរកញ្ញាកម្ពុជាកាន់តែរីកចម្រើនទៅមុខ និងបានឈរឈ្មោះបោះសម្លេងកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដោយកម្ពុជាធ្លាប់ទទួលបានពានរង្វាន់ក៏ដូចជាធ្វើឱ្យប្រទេសជិតខាងបានស្គាល់ច្រើនជាងមុន។

ទុក្ខជាន់ទុក្ខ! វី ឌីណែត ទម្លាយរឿងក្នុងចិត្តនៅក្នុងកម្មវិធី V-Talk Confession

កន្លងមកប្រិយមិត្តពិតជាបានទស្សនា និង បានស្តាប់មកជាច្រើនហើយនូវរឿងរ៉ាវជីវិតរបស់តារាកិត្តិយស និងភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី V-Talk Confession។

សម្ដេចតេជោ ហ៊ុន សែន លើកគំនិតផ្ដួចផ្ដើម ២ ស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកយោ​បល់ពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមចំនួន ២ ដើម្បីស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ។

ផ្អើលនាំគ្នាទៅបន់ស្រន់ជាមួយគល់ឈើមួយកន្លែងល្បីថាសក្តិសិទ្ធនៅប្រទេសថៃ

ថ្មីៗនេះនៅក្នុងប្រទេសថៃកំពុងតែមានការភ្ញាក់ផ្អើលជាមួយការលេចឡើងនៅគល់ឈើមួយដែលមានរូបរាង