fbpx
Home ភាពយន្ដ ភាពយន្ដខ្មែរ សានី បង្ហាញចំណាប់អារម្មណ៍ និងរឿងនឹកស្មានមិនដល់នៅក្នុងការសម្តែងរឿងអប្សរចិត្តខ្មៅ

សានី បង្ហាញចំណាប់អារម្មណ៍ និងរឿងនឹកស្មានមិនដល់នៅក្នុងការសម្តែងរឿងអប្សរចិត្តខ្មៅ

បន្ទាប់ពីបានធ្វើការចាក់ផ្សាយត្រឹមតែមួយសប្តាហ៍ខ្សែភាពយន្តភាគខ្មែររឿង «អប្សរចិត្តខ្មៅ» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា។

ថ្មីៗនេះផងដែរ ក្រុមការងាររបស់ស្ថានីយទូរទស្សន៍ បាយ័ន ក៏បានជួបសម្ភាសន៍ជាមួយនឹងលោក សានី  ដែលសម្តែងជាតួរឯកប្រុសឈ្មោះ សត្ថា នៅក្នុងរឿងនេះដើម្បីសាកសួរពីចំណាប់ខ្លះៗ។

លោកក៏បានរៀបរាប់ប្រាប់មកកាន់ក្រុមការងាររឿងទាំងភាពសប្បាយរីករាយថា «ដំបូងអត់នឹកស្មានថាគាត់ហៅថតទេព្រោះភាគច្រើនខ្ញុំដើរតួបែបខិលខូច តែរំភើបខ្លាំង ដែលបានសម្តែងជាតួឯកប្រុសនៅក្នុងរឿងភាគមួយនេះ»។ ទាក់ទងជាមួយនឹងតួអង្គសត្ថានេះដែរលោកបានបញ្ចាក់ថា «សំរាប់តួអង្គសត្ថាមានភាពលំបាកខ្លះៗដែរ តែបានបងៗ និង director ជួយណែនាំទើបធ្វើឲ្យការសម្តែងងាយស្រួលជាងមុន។ ម្យ៉ាងវិញទៀតចំណោះតួអង្គសត្ថានេះគឺមានចរិកខុសពីចរិកធម្មជាតិរបស់ខ្ញុំច្រើនណាស់ តែក៏មានកន្លែងខ្លះរាងស្រដៀងៗបន្តិចដែរ» ។

ក្រៅពីនេះទៅទៀតលោកក៏បានបង្ហើបប្រាប់ពីការធ្វើការរួមគ្នាជាមួយនឹងកញ្ញា ហ្វា ហ្វា តួឯកស្រីរបស់យើងផងដែរថា

«ការចាប់ដៃគូជាមួយគាត់មានភាពងាយស្រួលច្រើន ព្រោះគាត់មានបទពីសោធន៍ច្រើន ក្នុងការសម្តែងហើយថែមទាំងរួសរាយ» ។

នៅពេលដែលសួរដល់រឿង Ship តួអង្គទាំងពីរសានីបានឆ្លើយតបទាំងសប្បាយរីករាយថា «បើសិនជា fan គាត់ចង់ ship តួអង្គទាំង២ ខ្ញុំគាំទ្រ ព្រោះសត្ថានិងអប្សរ ស្រលាញ់គ្នាណាស់ ប៉ុន្តែមានឧបសក្គជាច្រើន ដែលបងប្អូនទស្សនិកជននិងបានឃើញនៅក្នុងសាច់រឿង»។

ពេលសួរពីវគ្គ Love scene តួឯកប្រុសរបស់យើងបានឆ្លើយបែបកំប្លែងថា

 «ខ្ញុំថាប្រហែលជាអ្នកទស្សនាហើយ ជាអ្នកអៀនជាងគេ ព្រោះ love scene Sweet ណាស់»។

ជាចុងក្រោយលោក៏បានបង្ហាញពីចំណាប់អារម្មណ៍មកកាន់ទស្សនិជនដែលកំពុងតែទស្សនាខ្សែភាពយន្តមួយនេះថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលមានការគាំទ្រច្រើនពីបងប្អូន»

ជាចុងក្រោយ ខ្ញុំសូមអរគុណដល់បងប្អូនទស្សនិកជនដែលបានគាំទ្ ររឿង «អប្សរចិត្តខ្មៅ» ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅគាំទ្ររឿងនេះរហូតដល់ភាគបញ្ចប់ និង ជូនពរដល់បងប្អូនទស្សនិកជនទាំងអស់មានសុខភាពល្អ នឹងសំណាងល្អ៕

អត្ថបទពី៖ កូនទន្សាយតូច

អត្ថបទពេញនិយម

ខ្សែភាពយន្តភាគថ្មី «បងខ្លា» នឹងចូលមកអង្រួតបេះដូងទស្សនិកជនក្នុងពេលឆាប់ៗនេះ!​

ត្រឹមតែជាក្មេងស្រីអាយុ ១៣ ឆ្នាំបែរជាត្រូវមកទទួលបន្ទុកគ្រួសារទាំងមូល។នៅពេលដែលជីវិតតូចមួយត្រូវមក

សម្ដេចតេជោ បង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា តម្លៃខ្ទង់លានដុល្លារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា នៃរាជធានីភ្នំពេញ ដែលប្រសិនបើមិត្តចិនយល់ព្រមជាមួយនឹងគម្រោងនេះ គឺការដ្ឋាននេះ អាចនឹងត្រូវបើកសម្រាប់ឆ្នាំក្រោយ។

ធនាគារ វីង បើកសាខាថ្មីបំផុតរបស់ខ្លួននៅខេត្តព្រះសីហនុ ខណៈពេលដែលខេត្តមួយនេះកំពុងប្រែក្លាយខ្លួនទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាខេត្តព្រះសីហនុជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

សម្ដេចតេជោ អរគុណអេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុប ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងកូវីដនៅកម្ពុជា

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង​អំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ និងបណ្ដាប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបាននិងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំង ជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកផ្សេងៗ ជាបន្តបន្ទាប់។