fbpx
Home ភាពយន្ដ ភាពយន្ដខ្មែរ ដឹងអត់? ឈុតមួយនេះ ឈុំ ចាន់ដារ៉ា ​ប្រាប់ថាពិបាកសម្តែងជាងគេក្នុងរឿង សុំស្រលាញ់អតីតភរិយា

ដឹងអត់? ឈុតមួយនេះ ឈុំ ចាន់ដារ៉ា ​ប្រាប់ថាពិបាកសម្តែងជាងគេក្នុងរឿង សុំស្រលាញ់អតីតភរិយា

តារាសម្តែងស្រីស្រស់សោភា ឈុំ ចាន់ដារ៉ា ដែលកន្លងមក បានបង្ហាញស្នាដៃនៅក្នុងខ្សែភាពយន្តភាគខ្មែរជាច្រើនរឿងមកហើយ។ តាមរយៈខ្សែភាពយន្តជាច្រើនកន្លង ធ្វើឲ្យមហាជនទទួលស្គាល់ថា ឈុំ ចាន់ដារ៉ា គឺជាតារាសម្តែងដែលមានសមត្ថភាពសម្តែងចូលតួបានយ៉ាងល្អពិតមែន។

ថ្មីៗនេះ កញ្ញាក៏បានបង្ហាញស្នាដៃថ្មីមួយទៀតជាមួយនឹងឋានៈជាតួឯកស្រីនៅក្នុងរឿង «សុំស្រឡាញ់អតីតភរិយា» ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន។ នៅក្នុងសាច់រឿងនេះកញ្ញាសម្តែងជាតួអង្គ ស្រស់ជានារីស្មោះស្នេហ៍ តែក៏ត្រូវរងឈឺចាប់ដោយសារតែត្រូវស្វាមីក្បត់ចិត្ត។

ភាពឈឺចាប់បានបង្រៀនឲ្យនាងក្លាយជាមនុស្សរឹងមាំ តែខាងក្នុងបង្កប់ទៅដោយភាពឈឺចាប់យ៉ាងគ្រាំគ្រា។  តួអង្គមួយនេះមានទាំងភាពសោកសៅ មានទាំងកំហឹងគុំគួន មានទាំងភាពរឹងមាំ និងចិត្តស្រឡាញ់យ៉ាងស្មោះស្ម័គ្រ។ អាចនិយាយបានថាអត្តចរិតពិតជាច្របូលច្របល់ខ្លាំងមែនទែន តែអ្វីទាំងនេះក៏មិនមែនជាឧបសគ្គធំក្នុងការសម្តែងរបស់ ឈុំ ចាន់ដារ៉ាឡើយ។

តែឈុតឆាកដែលពិបាកសម្តែងបំផុតសម្រាប់កញ្ញាគឺ ឈុតឆាកស្នេហាទៅវិញ។

តារាស្រីរូបស្រស់បានបង្ហើបប្រាប់ទាំងសម្លេងអៀនប្រៀនថា

«ពេលដែលលេងវគ្គស្នេហាផ្អែមល្ហែមម្តងៗ ខ្ញុំទទួលស្គាល់ថាខ្ញុំជាអ្នកដែលអៀនខ្លាំងមែនទែន។ ដោយសារតែគាត់ (តួឯកប្រុស)ជាសិស្សច្បងខ្ញុំគាត់ធ្លាប់មានបទពិសោធន៍ច្រើនជាង គាត់ធ្លាប់សម្តែងឈុតស្នេហាជាមួយតួស្រីមកជាច្រើនហើយ តែសម្រាប់ខ្ញុំវិញអាចនិយាយបានថាខ្ញុំធ្លាប់តែសម្តែងរឿងបុរាណដែលមិនមានវគ្គស្នេហាអីខ្លាំងទេ។

នេះគឺជាលើកទីមួយ សម្រាប់ខ្ញុំដែលសម្តែងរឿងភាគសម័យហើយមានឈុតឆាកស្នេហាគឺពិតជាអៀនខ្លាំងមែនទែន»។

បើទោះជាយ៉ាងនេះក្តីក៏កញ្ញាបានបង្ហាញឲ្យឃើញថាកញ្ញាពិតជាខិតខំអស់ពីលិទ្ធភាពក្នុងការសម្តែងចេញមកឲ្យចូលជាមួយនឹងតួអង្គ។ ពិតជាគួរឲ្យកោតសរសើចំពោះសមត្ថភាពរបស់កញ្ញាពិតមែន៕

អត្ថបទដោយ៖ Momo

អត្ថបទពេញនិយម

ខ្សែភាពយន្តភាគថ្មី «បងខ្លា» នឹងចូលមកអង្រួតបេះដូងទស្សនិកជនក្នុងពេលឆាប់ៗនេះ!​

ត្រឹមតែជាក្មេងស្រីអាយុ ១៣ ឆ្នាំបែរជាត្រូវមកទទួលបន្ទុកគ្រួសារទាំងមូល។នៅពេលដែលជីវិតតូចមួយត្រូវមក

សម្ដេចតេជោ បង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា តម្លៃខ្ទង់លានដុល្លារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា នៃរាជធានីភ្នំពេញ ដែលប្រសិនបើមិត្តចិនយល់ព្រមជាមួយនឹងគម្រោងនេះ គឺការដ្ឋាននេះ អាចនឹងត្រូវបើកសម្រាប់ឆ្នាំក្រោយ។

ធនាគារ វីង បើកសាខាថ្មីបំផុតរបស់ខ្លួននៅខេត្តព្រះសីហនុ ខណៈពេលដែលខេត្តមួយនេះកំពុងប្រែក្លាយខ្លួនទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាខេត្តព្រះសីហនុជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

សម្ដេចតេជោ អរគុណអេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុប ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងកូវីដនៅកម្ពុជា

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង​អំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ និងបណ្ដាប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបាននិងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំង ជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកផ្សេងៗ ជាបន្តបន្ទាប់។