ស្ថានីទូរទស្សន៍ បាយ័ន កំពុងរៀបចំចាក់ផ្សាយនូវរឿងភាគថៃថ្មី ដែលមានចំណងជើងថា «កំណប់ស្នេហាព្រះបុត្រាកង្កែប» ឆាប់ៗខាងមុខនេះ។

ដូចដែលទស្សនិកជនមួយចំនួនបានដឹងហើយថា តារាប្រុស Son Yuke និងនាង Vill Wannarot ជាដៃគូសម្ដែងស៊ីចង្វាក់គ្នា ស្ទើរតែគ្រប់រឿងភាគទាំងអស់។ រាល់រឿងភាគរបស់ពួកគេ តែងតែទទួលបានការពេញចិត្តយ៉ាងខ្លាំងពីអ្នកទស្សនា។យ៉ាងណាមិញ ក្នុងពេលឆាប់ៗខាងមុខនេះ ស្ថានីទូរទស្សន៍ បាយ័ន ត្រៀមនឹងចាក់ផ្សាយរឿង «កំណប់ស្នេហាព្រះបុត្រាកង្កែប» ដែលជាស្នាដៃថ្មីរបស់តារាប្រុសស្រីទាំងពីរូបខាងលើនេះ។

សាច់រឿងដែលបង្កប់ទៅដោយ រឿងរ៉ាវប្លែកៗ បានកើតឡើងដោយមិននឹកស្មានដល់ ការច្រណែនឈ្នានីស គុំនំសងសឹក និងមានឈុតឆាកស្នេហាផ្អែមល្ហែម រ៉ូមេនទិកផងដែរ។

បើចង់ដឹងថា! សាច់រឿង «កំណប់ស្នេហាព្រះបុត្រាកង្កែប» មានទស្សនីយភាពល្អប្លែកកម្រិតណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ដែលនឹងផ្សាយជួនទស្សនានៅលើកញ្ចក់ទូរស្សន៍ បាយ័ន ឆាប់ៗនេះ៕

អត្ថបទដោយ៖ Ha Ti