fbpx
Home កម្សាន្ដ «បុប្ផាណា៖ ផ្កាមិនរុះរោយ» និមិត្តរូបនៃការជម្នះ ភាពតស៊ូ និងភាពអង់អាចរបស់ស្រ្តីកម្ពុជា

«បុប្ផាណា៖ ផ្កាមិនរុះរោយ» និមិត្តរូបនៃការជម្នះ ភាពតស៊ូ និងភាពអង់អាចរបស់ស្រ្តីកម្ពុជា

កាលពីប៉ុន្មានខែមុននេះ អ្នកនិពន្ធ សូ ភីណា បានចេញស្នាដៃថ្មីរបស់ខ្លួនក្រោមចំណងជើង «បុប្ផាណា៖ ផ្កាមិនរុះរោយ» ដែលជាសៀវភៅប្រលោមលោកបែបប្រវត្តិសាស្រ្តស្ដែងពីជីវិតស្រីកម្ពុជាក្នុងរបបខ្មែរក្រហមម្នាក់។

«បុប្ផាណា៖ ផ្កាមិនរុះរោយ» ឆ្លុះបញ្ចាំងពីគុណតម្លៃប្រវត្តិសាស្រ្ត ពោលគឺក្រៅពីពាក្យពេចន៍បែបប្រលោមលោក ដែលអ្នកនិពន្ធបានតាក់តែង ប្រលោមលោកនេះបានបង្កប់នូវខ្លឹមសារប្រវត្តិសាស្រ្ត ដែលជនជាតិកម្ពុជាគួរយល់ដឹង។ ប្រលោមលោកនេះក៏បង្ហាញផងដែរ ពីសិល្បៈនៃការសរសេរដែលផ្តោតសំខាន់លើសំឡេងរបស់តួអង្គបុប្ផាណា និងការព្យាយាមបង្ហាញពីវីរភាពរបស់នាងចំពោះភាពជាមនុស្សជាតិ ភក្តីភាព និងស្នេហារបស់នាង។ បន្ថែមពីលើនោះទៀត ការខិតខំប្រឹងប្រែងរបស់អ្នកកាច់ទំព័រ និងរចនាក្របមុខសៀវភៅ ដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅ ជាច្រើនលើកច្រើនសា ដើម្បីធានាបាននូវសិល្បៈក្របមុខសៀវភៅដែលថ្មី និងប្រកបដោយសិល្បៈពិតៗ។

អ្នកនិពន្ធ សូ ភីណា បានឲ្យដឹងថា ក្នុងនាមអ្នកនាងជាស្រ្តីកម្ពុជាម្នាក់ អ្នកនាងពិតជាមានមោទកភាពលើសៀវភៅនេះ ព្រោះបុប្ផាណាជានិមិត្តរូបនៃការជម្នះ ភាពតស៊ូ និងភាពអង់អាចរបស់ស្រ្តីកម្ពុជា។ ម្ចាស់ស្នាដៃ «បុប្ផាណា៖ ផ្កាមិនរុះរោយ»  បន្តថា វាជាកិត្តិយសណាស់ដែលអ្នកនិពន្ធបានចំណាយពេលស្រាវជ្រាវ និងសរសេរពីរឿងរ៉ាវរបស់បុប្ផាណា ដើម្បីឲ្យជនជាតិកម្ពុជាបានស្គាល់ និងចងចាំនាងក្នុងចិត្តជារៀងរហូត។ អ្នកនាង សូភីណា បន្ថែមថា ប្រលោមលោកនេះ ជាប្រលោកលោកលើកដំបូងរបស់ខ្លួន ព្រោះកន្លងមកអ្នកនិពន្ធរូបនេះ ធ្លាប់សរសេរ និងបោះពុម្ពតែរឿងខ្លីប៉ុណ្ណោះ។ អ្នកនាងថា ការសរសេរពីវីរភាពស្រ្តីមានសភាពតិចតួចនៅឡើយ ដូចនេះវាជាមានមោទកភាពដែលខ្លួនបានចូលរួមចំណែកក្នុងការនិពន្ធពីស្រ្តីកម្ពុជាដ៏សាមញ្ញ ប៉ុន្តែគួរឱ្យចងចាំម្នាក់នេះ។

ក្នុងនោះអ្នកនិពន្ធក៏មានការបារម្ភម៉្យាងដែរ គឺត្រង់ហេតុការណ៍ប្រវត្តិសាស្រ្តនៃសាច់រឿងនេះ។ តែទោះជាយ៉ាងណាក៏ដោយ ម្ចាស់ស្នាដៃរូបនេះ បានខិតខំជាច្រើនឆ្នាំក្នុងការស្រាវជ្រាវ ចងក្រង សម្ភាស មើលភាពយន្តឯកសារ ដើម្បីក្តាប់បាននូវហេតុការណ៍ និងតថភាពប្រវត្តិសាស្រ្ត ដើម្បីធានាបាននូវសុក្រឹតភាពមួយ។ អ្នកនាង សូភីណាបានឲ្យដឹងទៀតថា ក្រុមការងារបោះពុម្ពបានបញ្ជាក់តាំងពីដំបូងថា បើទោះបីជាសៀវភៅនេះផ្នែកលើខ្លឹមសារ និងតួអង្គ ដែលមានពិតក្នុងប្រវត្តិសាស្រ្តពិតក៏ដោយ ក៏សៀវភៅនេះជាប្រភេទប្រលោមលោកដែលមិនអាចចៀសផុត ពីការបញ្ចេញបញ្ចូលតាមការច្នៃប្រឌិតនៃការនិពន្ធមិនខានឡើយ។

«បុប្ផាណា៖ ផ្កាមិនរុះរោយ» ជាប្រលោមលោកដែលអ្នកនិពន្ធចង់ឱ្យអ្នកអានកម្ពុជាបានស្គាល់ និងយល់ពីវីរភាពអង់អាចរបស់ស្រ្តីកម្ពុជាម្នាក់ ដោយអាចតំណាងឱ្យស្រ្តីកម្ពុជាជាច្រើននាក់ទៀត ដែលខិតខំតស៊ូ ជំនះរាល់ឧបសគ្គដើម្បីជីវិត និងអនាគត។ សៀវភៅនេះបោះពុម្ពលើកទីមួយ មានចំនួនសរុបចំនួន ១២៤ទំព័រ លក់ក្នុងតម្លៃ២៦០០០រៀល៕

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។