Home ព្រឹត្តិការណ៍ ស្ថានទូត​បារាំង​​នឹង​រៀបចំ​ព្រឹត្តិការណ៍​«​ដំណើរ​ត្រាច់ចរ​សិល្បៈ​»​លើក​ទី​២ ​ក្នុង​ឧទ្យាន​ស្ថានទូត​ នៅ​ដើមខែ​មីនា

ស្ថានទូត​បារាំង​​នឹង​រៀបចំ​ព្រឹត្តិការណ៍​«​ដំណើរ​ត្រាច់ចរ​សិល្បៈ​»​លើក​ទី​២ ​ក្នុង​ឧទ្យាន​ស្ថានទូត​ នៅ​ដើមខែ​មីនា

ភ្នំពេញ​ ៖ ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ​នឹង​បើកទ្វារ​ទទួល​សាធារណជន​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែ​មីនា ឆ្នាំ​២០២០​ខាងមុខ ​ក្នុងឱកាស ​នៃ​ការ​តាំង​ពិព័រណ៍​«​ដំណើរ​ត្រាច់ចរ​សិល្បៈ​»​ លើក​ទី​២​ នៅ​ក្នុង​ឧទ្យាន​ស្ថានទូត។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ​ព្រឹត្តិការណ៍​«​ដំណើរ​ត្រាច់ចរ​សិល្បៈ​»​លើក​ទី​២ ​ក្នុង​ឧទ្យាន​ស្ថានទូត​បារាំង​នេះ​ នឹងមាន​សិល្បករ​ល្បីៗ​ចំនួន​៩​នាក់ ក្នុងនោះ​មាន​ខ្មែរ​៨​នាក់ ​និង​បារាំង​ម្នាក់ ត្រូវបាន​អញ្ជើញ​ឲ្យ​បង្កើត​ស្នាដៃ​សិល្បៈ​តាម​ការស្រមើស្រមៃ​រៀងៗ​ខ្លួន​ដើម្បី​ដាក់​បង្ហាញ​ជូន​ដល់​មហាជន​។

ជាមួយ​រុក្ខជាតិ​ចម្រុះ​ពណ៌​ និង​ដើមឈើ​ធំៗ​ចោល​ម្លប់​ត្រឈឹងត្រឈៃ ស្នាដៃ​សិល្បៈ​ទាំងនោះ ដែល​ដាក់​តាំង​នៅតាម​ទីកន្លែង​ផ្សេងៗ​គ្នា​ក្នុង​ឧទ្យាន ហាក់ដូចជា​កំពុង​បង្កើតបាន​កិច្ច​សន្ទនា​បែប​មនោ​សញ្ចេតនា​មួយ​យ៉ាង​ស្ងប់ស្ងាត់​ជាមួយ​ធម្មជាតិ​។ ជា​កន្លែង​ចងចាំ​ នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ និង​ជា​លំហ​បៃតង​ដ៏​ធំជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុងអភិវឌ្ឍន៍​ឥត​ឈប់ឈរ ឧទ្យាន​ស្ថានទូត​បារាំង​តែង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សិ​ល្បករ​នានា​។ ជាក់ស្តែង ក្នុង​ពិព័រណ៍​«​ដំណើរ​ត្រាច់ចរ​សិល្បៈ​» ឆ្នាំ​២០២០​នេះ លោក​អ៊ុក ជឹម​វិចិត្រ​, លោក​ក្រេ​ហ្កូ​រី ហ្គោ​សឡាំង​, លោក​រៀម មុនី​ស៊ី​ឡុង​, លោក​ម៉ក់ រ៉េមី​ស្សា​, លោក​លាង ស៊ី​កន​, លោកស្រី បណ្តូល​, លោក​មាស សុឃន​, លោក ពេជ្រ សុភាព និង​លោក​ទិ​ត្យ វាសនា នឹងដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​សហ​សម័យ​របស់ខ្លួន ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​នេះ ហើយ​មាន​លក្ខណៈ​សមសួន​ជាមួយនឹង​បរិស្ថាន​ធម្មជាតិ​របស់​ស្ថានទូត​។

ជាមួយ​ទេពកោសល្យ​ផ្សេងៗ​គ្នា សិល្បករ​ភាគច្រើន​បានជ្រើសរើស​យក​ដើមឈើ​ដើម្បី​ផ្សារភ្ជាប់​ជា​មួយ​ស្នាដៃ​សិល្បៈ​របស់ខ្លួន​។

លោកស្រី​អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា យល់ឃើញថា ក្រៅពី​លក្ខណៈ​លម្អ ដើម​ឈើ​ទាំងនេះ​ បានក្លាយ​ទៅជា​តួអង្គ​ពិតៗ​របស់​ពិព័រណ៍​នេះ។

លោកស្រី​បាន​មានប្រសាសន៍ថា «​តាមរយៈ​ការ​រចនា​របស់​សិល្បក​រ ដើមឈើ​ទាំងនេះ​បានក្លាយ​ទៅ​ជា​ភាវរស់​ម្យ៉ាង​ប្រកបដោយ​រូបឆោម​លោមព័ណ៌​ល្អ​ដែល​យើង​ត្រូវ​ថែរក្សា​ផង ជាទី​ជម្រក និង​ជា​សាក្សី​ នៃ​ការចងចាំ​ផង​។ ដើមឈើ​ទាំងនេះ​ ហាក់ដូចជា​វត្ថុ​នឹងថ្កល់ ដែល​ផ្តល់​អត្ថន័យ​ដល់​ជីវិត​»​។

សូម​រំលឹកថា​ ស្ថានទូត​បារាំង ដោយ​រួមសហការ​ជាមួយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បាន​ផ្ដួចផ្ដើម​គម្រោង​នេះ​ឡើង​ ដើម្បី​លើកស្ទួយ​តម្លៃ​ នៃ​ការបង្កើត​ស្នាដៃ​សិល្បៈ និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​បារាំង​-​កម្ពុជា​។ សាធារណជន​អាច​ចូលទៅ​ធ្វើដំណើរ​ត្រាច់ចរ​កម្សាន្ត​នៅក្នុង​ឧទ្យាន​ស្ថានទូត ដើម្បី​ទស្សនា​ស្នាដៃ​សហ​សម័យ​របស់​សិល្បក​រ​នៅក្នុង​បរិស្ថាន​ដ៏​ស្រស់បំព្រង​មួយ នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែ​មីនា​ខាងមុខ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​រសៀល (​រួមទាំង​ថ្ងៃត្រង់​ផងដែរ​)​។

ព្រឹត្តិការណ៍​នេះ​បើក​ឲ្យ​សាធារណជន​ចូលរួម​ដោយ​សេរី ដោយ​ពុំ​ចាំបាច់​ចុះឈ្មោះ​ជាមុន​នោះ​ទេ ប៉ុន្តែ​អាហារ ភេសជ្ជៈ (​លើកលែង​ទឹក​) និង​កាបូប​ធំៗ​ នឹងមិន​ត្រូវបាន​អនុញ្ញាតឲ្យ​យក​ចូល​ឡើយ​។
​ចំពោះ​អ្នកសារព័ត៌មាន ដែល​មាន​បំណង​ចូលរួម​យក​ព័ត៌មាន​ព្រឹត្តិការណ៍​នេះ​នៅ​ស្ថានទូត​បារាំង សូម​ទាក់ទង​ លោក​ ទឹង សុខ​លីម ជាមុន​តាមរយៈ [email protected] ឬ​ទូរស័ព្ទ ០១២ ៦៥ ៦៦ ៩៩៕


អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។