Home ព្រឹត្តិការណ៍ កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី២៥ និងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី២៥ និងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥នេះ នៅនិងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះជាកម្មវិធីមួយដែលមានភាពល្បីល្បាញខ្លាំង ផ្នែកប្រគល់ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កំសាន្ត ផលិតភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា ជាលើកដំបូង ដែលមានរយះពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ឆ្នាំ ២០២១ ។ ក្រុមហ៊ុនរៀបចំកម្មវិធីនេះនិងផ្តល់ពត៌មានបន្ថែម ចំពោះ  ទីតាំងនៃការប្រារព្ធកម្មវិធី នៅពេលក្រោយ។

កម្មវិធីនេះត្រូវបានគេចាត់ទុកជា កម្មវិធីដែលប្រមូលផ្តុំ ផ្តល់ការកោតសរសើរ និងប្រគល់ពានរង្វាន់ដល់សង្គមមនុស្សនៅក្នុងវិស័យសិល្បៈ ដែលរៀបចំប្រចាំឆ្នាំនៅតំបន់អាស៊ី។ កមុ្មវិធី​ Asian Television Awards នេះផងដែរ បានប្រគល់ពានរង្វាន់ ជូនដល់បណ្តាល អ្នកដឹកនាំរឿង តួសម្តែង អ្នក​បង្កើតកម្មវិធី ពិធីករ ពិធីការនី ព្រមទាំងកម្មវិធីទូរទស្សន៍ និងបានភ្ជាប់ទំនាក់ទំនងនៅលើវិស័យជាច្រើនចាប់តាំងពីឆ្នាំ១៩៩៦មកម៉្លេះ។

កម្មវិធីនេះនឹងចាប់ផ្តើម​ឡើង នៅថ្ងៃទី១ ជាមួយនឹងការប្រគល់ពានរង្វាន់ប្រភេទ បច្ចេកទេសថត និងកម្មវិធីល្អៗ ដែលមានចំនួន ៣៥រង្វាន់ ជាការផ្តល់ការកោតសរសើរដល់ ការប្រឹងប្រែងរៀបចំកម្មវិធីនីមួយៗ ការយកចិត្តទុកដាក់ទៅលើសកម្មភាពក្រោយឆាក ព្រមទាំងក្រុមហ៊ុនផ្សព្វផ្សាយពត៌មានផ្សេងៗ។ ថ្ងៃទី២ ជាថ្ងៃសំខាន់ ដែលយើងនឹងធ្វើការប្រារព្ធឡើងនៃការប្រគល់ពានរង្វាន់ទៅផ្នែក សិល្បៈកំសាន្ត និងការសម្តែងនាៗ ដែលមានចំនួន ១៦រង្វាន់។ កម្មវិធីនេះនឹងចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍ប្រចាំប្រទេសនីមួយៗ ទៅដល់ទស្សនិកជនជាង៥០០លាននាក់ នៅតាមគេហដ្ឋាន នៅថ្ងៃទី៣។

នៅប្រទេសកម្ពុជាផងដែរកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards បានសហការជាមួយប៉ុស្ត៍ទូរទស្សន៍បាយ័ន ដែលនិងធ្វើការចាក់ផ្សាយតាមប៉ុស្ត៍ទូរទស្សន៍ និង​ប្រព័ន្ធបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ ប៉ុស្ត៍ទូរទស្សន៍បាយ័ន ព្រមទាំងបណ្តាលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតផងដែរ។

កម្មវិធីប្រគល់ពានរង្វាន់នេះ បានទទួលការចុះឈ្មោះចូលរួម ពីបណ្តាលក្រុ​​​​​​​​​​​​​​មហ៊ុនផ្សព្វផ្សាយជាង១០០ពីប្រទេសជាច្រើនដូចជា ប្រទេសឥណ្ឌា ចិន ម៉ុងហ្គោលី ស្រីលង្កា ហ៊ុងកុង ត៊ៃវ៉ាន់ អូស្រាលី ញូវសែឡែន កម្ពុជា វៀតណាម ម៉ាឡេស៊ី ហ្វីលីភីន ឥណ្ឌូនេស៊ី សិង្ហបុរី កូរ៉េ ជប៉ុន និង កាសាកស្ថានផងដែរ។ ជារៀងរាល់ឆ្នាំមានភ្ញៀវកិត្តិយសជាង ៣០០នាក់ ដែលជា អ្នកផលិតកម្មវិធី អ្នកដឹកនាំរឿង តារាសម្តែង ពិធីករជាច្រើនរូបបានចូលរួមអបអរសាទរពិធីនេះទាំងអស់គ្នា។

ពត៍មានបន្ថែម ១

លោក Lee Keen Whye: ប្រធានគ្រប់គ្រង កម្មវិធី Asian Television Awards៖

“ អ្នកទាំងនេះជាអ្នកដែលមានឥទ្ធិពលលើការធ្វើការសម្រេចចិត្ត ទៅលើអ្វីដែលត្រូវថត ពេលវេលានិងទីតាំងនៃការថត។ វាជាឳកាសមួយសម្រាប់ពួកគេ ដើម្បីបង្កើតទំនាក់ទំនងល្អៗជាមួយម្ចាស់ប្រទេស  នឹង អាចក្លាយជាគាំទ្រ ទៅលើការផ្សព្វផ្សាយអំពីវិស័យសិល្បៈកំសាន្ត របស់ប្រទេសមួយនោះ ដោយរួមមានទាំង ឳកាសក្នុងការធ្វើអាជីវកម្មផងដែរ។ នៅក្នុងអំឡុងពេលដែលមានការរៀបចំ កម្មវិធីនេះ ពួកយើងក៏ដឹងច្បាស់ផងដែរអំពីផលប៊ះពាល់នៃជំងឺ កូវីត១៩ ដែលនឹងកំពុងកើតមានឡើង ពួកយើងបានរៀបចំវិធានការសុវត្ថិភាពមួយចំនួន រួចជាការ ស្រេច។ ទោះបីជានៅឆ្នាំ២០២១ ខែមករា ការធ្វើដំណើរជាលក្ខណៈអន្តរជាតិ មិនប្រព្រឹត្តទៅរលូនយ៉ាងណាក្តី ក៏កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅ ថ្ងៃដដែលដោយមានតែការចាក់ផ្សាយតាមបណ្តាលប្រព័ន្ធបណ្តាញសង្គម និងប៉ុស្តទូរទស្សន៍ដែលជាដៃគូទាំងអស់សម្រាប់ទស្សនា ជាង៥០០លាននាក់ នៅតាមតំបន់ដែលជាដៃគូសហការយើង។”

លោក Alan Encharis Choo នាយកប្រតិបត្តិក្រុមហ៊ុន Wonder Paradise

“ ក្នុងនាមពួកយើងជាដៃគូសហការរបស់ កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards​ នេះយើងមានកិត្តិយសជាខ្លាំង ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការបង្តើតកម្មវិធីនេះ ដោយមានក្រុមហ៊ុន របស់យើងនៅប្រទេសកម្ពុជា។ ដោយសារតែបញ្ហាជំងឺកូវីត១៩ ពួកយើងបានរៀបចំផែនការបន្ទាប់សម្រាប់អោយកម្មវិធីនេះប្រព្រឹត្តទៅបានតាម ប្រព័ន្ធអនឡាយ ហើយពួកយើងជឿជាក់ថាគុណភាពនៃការផលិតកម្មវិធីទាំងនេះគឺមានភាពដូចគ្នា ។

ក្នុងនាមជាក្រុមហ៊ុនដែលចូលរួមផ្នែកផលិត និងរៀបចំកម្មវិធីផ្ទាល់ យើងសម្រេចអោយបាននូវភាពជោគជ័យនៃកម្មវិធីនេះសម្រាប់ទស្សនិកជន អោយបានទស្សនានៃកម្មវិធីដ៏អស្ចារ្យមួយដែលមានការចូលរួមពីគ្រប់សំណាក់នៃវិស័យសិល្បៈ។”

លោក Francis Zhuo នាយកប្រតិបតិ្តប្រចាំប្រទេសកម្ពុជា នៃ ក្រុមហ៊ុន Wonder Paradise Cambodia ដែលជា ឲផលិតករ នៃកម្មពិធីប្រគល់ពានរង្វាន់ Asian Television Awards៖

 យើងមានសេចក្តីសាមនស្សរីករាយយ៉ាងខ្លាំងក្នុងការចូលរួមរៀបចំ កម្មពិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី ២៥ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ យើងមានសេចក្ដីរំភើបក្នុងការបង្ហាញពីវប្បធម៌ និងទេពកោសល្យដ៏សំបូរបែបរបស់ប្រទេសកម្ពុជា ទៅកាន់ទ្វីបអាស៊ី។ កំឡុងពេលដែលខ្ញុំនៅប្រទេសកម្ពុជា ខ្ញុំបានជួបជាមួយអ្នកសំដែង សិល្បករ និងបុគ្គលដែលមានទេពកោសល្យជាច្រើន ដែលខ្ញុំចង់បង្ហាញសមត្ថភាពរបស់ពួកគាត់តាមរយៈ ការប្រើ វេទិការកម្មពិធីប្រគល់ពានរង្វាន់ ATA នេះ។  ដោយមានការគាំទ្រយ៉ាងខ្លាំងពីដៃគូរបស់យើងដូចជា ប៉ុស្ត៍ទូរទស្សន៍បាយ័ន ក្រុមហ៊ុន Lvls, ក្រុមហ៊ុន Victory និង ក្រុមហ៊ុន ភ្លើងគប់ យើងជឿជាក់ថា កម្មពិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី ២៥ នឹងទទួលបានជោគជ័យ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សណ្ឋាគារ Lyve Inc នឹង ភោជនីយដ្ឋាន Killiney ដែលឧបត្ថម្ភដល់យើងសម្រាប់កម្មវិធី Product Launch យើងនៅថ្ងៃនេះ ដើម្បីចាប់ផ្ដើមកម្មវិធីរបស់យើង។ 

ពត៍មានបន្ថែម ២

Asians Television Awards

Facebook: https://www.facebook.com/AsianTVAwards/

Instagram: https://www.instagram.com/asiantvawards/

Wonder Paradise

Facebook:https://www.facebook.com/wonderparadiseinternational/

Instagram: https://www.instagram.com/wonderparadiseofficial/

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។