Home ព្រឹត្តិការណ៍ គួរឲ្យគោរពមែន អ្នកស្រី ប៊ុន ចាន់និមល ឆ្លៀតរំលឹកគុណដល់ស្ថានីយ៍ទូរទស្សន៍បាយ័ន

គួរឲ្យគោរពមែន អ្នកស្រី ប៊ុន ចាន់និមល ឆ្លៀតរំលឹកគុណដល់ស្ថានីយ៍ទូរទស្សន៍បាយ័ន

នៅក្នុងវិធីបើកសម្ពោធ App Sastra Film ជាផ្លូវការ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១​ នៅបរិវេណ អុីអនម៉ល សែនសុខ ស៊ីធី អ្នកស្រី​ នាយិកា របស់ផលិតកម្មSastra Film អ្នកស្រី ប៊ុន ចាន់និមល បានធ្វើការ សម្តែងជាការដឹងគុណ ដល់ស្ថានីយ៍ទូទស្សន៍បាយ័ន ដែលបានសហការ ក៏ដូចជាគាំទ្រ ដល់ការផលិតរឿងភាគដំបូងរបស់ខ្លួនតាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ដែលមានជាង ២០ ចំណងជើងផងដែរ ដែលខ្សែភាពយន្តភាគទូរទស្សន៍ ដំបូងមានចំណងជើងថា ទឹកភ្នែកកក ដែលទទួលបានគាំទ្រា យ៉ាងច្រើន នឹកស្មានមិនដល់។ 

នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ អ្នកស្រី បានបន្តទៀតថា ស្ថានីយ៍ទូរទស្សន៍បាយ័ន ជាស្ថានីយ៍ទូរទស្សន៍ដំបូង ដែលទទួលទិញរឿងភាគរបស់ផលិតកម្ម Sastra Film ដោយមិនខ្វល់ថា កាលនោះផលិតកម្ម Sastra Film ជាផលិតកម្មថ្មី មិនទាន់មានស្នាដៃរឿងភាគ នៅក្នុងស្ថានីយ៍ទូរទស្សន៍ ឬ នៅក្នុងស្ថាប័នណាមួយឡើយ។

គួររំលឹកផងដែរ ផលិតកម្ម Sastra Film ចាប់ផ្តើមស្នាដៃរបស់ខ្លួនតាមរយៈរឿងខ្លីដ៏ល្បីឈ្មោះមួយ គឺរឿង ប៉ាប៉ា និង ចម្រៀងដ៏ពិរោះមួយបទ គឺបទ មួយលានបែកមួយលានជួប ក្នុងឆ្នាំ២០១៥ ចាប់ពីនោះមក Channel YouTube និង Facebook Sastra Film ត្រូវបានទស្សនិកជន ចាប់ផ្តើមឡើងកំណើននៃការស្វែងរក ហើយមានអ្នកគាំទ្រ និង ល្បីឈ្មោះចាប់ពីពេលនោះមក។

មកដល់ឆ្នាំ២០២១​ នៃការផលិតវីដេអូ Sastra Film បានផលិត មាតិកា ជាច្រើន ដូចជា បទចម្រៀង Original បទចម្រៀងអមក្នុងខ្សែរឿងភាគទូរទស្សន៍ ខ្សែរឿងភាគទូរទស្សន៍ ភាពយន្តជីវិត ខ្សែរឿងជីវិត ហើយក្នុងឆ្នាំ២០២១​ Sastra Film បានបន្ថែមមាតិកាមួយទៀត គឺ Sastra Film App ដែលជាមាតិកាថ្មី ដែល អ្នកស្រី ប៊ុន ចាន់និមល ជឿជាក់ថាជា App មួយដែលអាចនាំភាពយន្តខ្មែរទៅកាន់ពិភពលោក។

លោកអ្នកអាច Download App Sastra Film នៅលើ App Store និង Play Store ហើយ ធ្វើតាមការណែនាំ នោះលោកអ្នកនឹងអាចទស្សនា បណ្តុំរឿងភាគខ្មែរ ដែលមានគុណភាព គ្រប់រសជាតិ គ្រប់ទម្រង់។ 

មាន App Sastra Film ដូចមានរោងភាពយន្ត​នៅក្នុងដៃ

អត្ថបទ៖ សេង គ្រុយ​

អត្ថបទពេញនិយម

ហ្វេនៗកាន់តែរំភើប! ក្រោយរឿងភាគថ្មី យ៉ា សុផាន់ម៉ៃ កាន់តែគៀកថ្ងៃចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍បាយ័ន

រឿង «១០០% គឺស្រឡាញ់» សាច់រឿងថ្មីមួយនេះនឹងរំលេចភាពប្រទាក់ក្រឡាស្នេហាដែលត្រូវឆ្លងកាត់ឧបសគ្គពីការជ្រៀតជ្រែកបំបែកបំបាក់។ ការយល់ច្រឡំ ច្រណែនឈ្នានីសបានធ្វើឱ្យស្នេហាបោកបញ្ឆោតមួយក្លាយទៅជាស្នេហាពិតពោពេញដោយក្ដីស្រលាញ់។

នៅថ្ងៃ១ សីហា! ចៅសម្ដេចតេជោ ហ៊ុន សែន​ជិត ១០ នាក់​នឹងចាក់វ៉ាក់សាំងការ​ពារ​កូវីដ​មុនគេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចៅៗរបស់សម្ដេច ចំនួន​ជិត​ ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាង​មុខនេះ។

រសជាតិថ្មី រឿង «ភពស្នេហ៍» នឹងធ្វើឱ្យ ទស្សនិកជនជក់ចិត្តមិនចាញ់ រឿង «ប៉ាពីរជើងល្អ» ទេ!

រឿង «ភពស្នេហ៍» ជាសាច់រឿងមួយបង្ហាញពីទំនាក់ទំនងស្នេហា ដែលត្រូវប្រឈមជាមួយនឹងបញ្ហាមិនចេះមិនចេះហើយ ដោយសារតែក្រុមគ្រួសារទាំងសងខាងមិនពេញចិត្ត ពិសេស មានជនទីបីចូលមកជ្រៀជ្រែតក្នុងទំនាក់ទំនាក់មួយនោះ។

ក្នុងភាគបញ្ចប់យប់មិញ តួអង្គសំខាន់ៗ រឿង «ប៉ាពីរជើងល្អ» ចូលខម្មិនលេងសើចជាមួយហ្វេនៗ

ទស្សនិកជន ប្រហែលជាញញឹមបិទមាត់មិនជិតទេ សម្រាប់រឿង «ប៉ាពីរជើងល្អ» នៅក្នុងភាគបញ្ចប់កាលពីយប់មិញនេះ។ ពីព្រោះចុងបញ្ចប់នៃសាច់រឿង ពោរពេញទៅដោយសេចក្តីសុខ ស្នាមញញឹមគ្រួសារ ពិសេសប៉ាៗ វេហា និង ខេមា បានយល់ចិត្តគ្នាវិញ។