Home ព្រឹត្តិការណ៍ ក្រុមហ៊ុនយូនីលឹវើ បានបរិច្ចាគផលិតផលអនាម័យចាំបាច់ដើម្បីជួយប្រយុទ្ធប្រឆាំងការីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជា

ក្រុមហ៊ុនយូនីលឹវើ បានបរិច្ចាគផលិតផលអនាម័យចាំបាច់ដើម្បីជួយប្រយុទ្ធប្រឆាំងការីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជា

ភ្នំពេញ​ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ – ក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីតធីត បានចូលរួមចំណែកផ្តល់នូវផលិតផលអនាម័យដល់ស្ថាប័នចំនួន៣ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជា។

ផលិតផលអនាម័យ និងការរក្សាអនាម័យផ្ទាល់ខ្លួនល្អ ជាពិសេសការលាងដៃជាចាំបាច់គឺជាកត្តាមួយដ៏សំខាន់ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីត-១៩។ ក្រុមហ៊ុនយូនីលឹវើ ពិតជាទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួរមុខ បុគ្គលិកសុខាភិបាល និងបុគ្គលិករាជរដ្ឋាភិបាលដទៃទៀតក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងការីករាលដាលនៃជំងឺកូវីត-១៩ក្នុងសហគមន៍ជាថ្មីហើយ  ក្រុមហ៊ុនជឿជាក់ថាការចូលរួមចំណែកជាផលិតផលអនាម័យនឹងការជួយការពារមន្ត្រីជួរមុខនិងអ្នកដទៃទៀតពីជំងឺដ៏កាចសាហាវនេះ។នេះជាប្រសាសន៏របស់លោក លី សុធូ អគ្គនាយក ក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជា និងឡាវ។

ស្ថាប័នដែលក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកផ្តល់ផលិតផលអនាម័យរបស់ខ្លួនគឺ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ស.គ.យ.ក) អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងក្រសួងពាណិជ្ជកម្ម។ ការបរិច្ចាគរបស់ក្រុមហ៊ុនយូនីលឹវើ ដល់ស្ថាប័នទាំងនេះមានចំនួន ៦៧៦៨ ជា​ដប​និង​កញ្ចប់ រូមមានផលិតផលសម្លាប់មេរោគ និងផលិតផលអនាម័យផ្ទាល់ខ្លួនដូចជា សាន់ឡៃ វីសូពិសេស វ៉ាសឺឡីន និងប្រូមិក ​។

ក្រុមហ៊ុនយូនីលឹវើ បានខិតខំប្រឹងប្រែងក្នុងការគាំទ្ររាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្សេងទៀតចាប់តាំងពីមានការឆ្លងជំងឺកូវីត-១៩  ត្រូវបានរកឃើញនៅក្នុងប្រទេស។ ក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកផ្តល់នូវផលិតផលចាំបាច់ប្រើបាស់ប្រចាំថ្ងៃចំនួន ៣,០០០កញ្ចប់ រួមមានផលិតផលអនាម័យប្រើប្រាស់ក្នុងផ្ទះ ផលិតផលអនាម័យផ្ទាល់ខ្លួន និងចំណីអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលបានធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាពពីការរាតត្បាតនៃជំងឺកូវីត-១៩ ។

កាលពីខែឧសភាឆ្នាំមុនក្រុមហ៊ុនយូនីលឹវើបានបរិច្ចាគឧបករណ៏ជំនួយដង្ហើម ដែលដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសជំងឺកូរូណាធ្ងន់ធ្ងរ និងជួយពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការព្យាបាល​ ជួយសង្គ្រោះអាយុជីវិត និងគ្រប់គ្រងជំងឺរាតត្បាត។

នៅខែធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនយូនីលឹវើបានឧបត្ថមផលិតផលអនាម័យចំនួន ២៦០៦៤ ជាដប​និងកញ្ចប់ រួមមានងវ៉ាសលីន សាន់ឡៃ ប្រូមិក និងវីសូពិសេស ជូនដល់សាលារាជធានីភ្នំពេញក្នុងការជួយដល់សិស្ស និស្សិតការពារពីការឆ្លងនៅពេលដែលសាលារៀនចាប់បើកឡើងវិញ និងទុកប្រើប្រាស់នៅតាមមជ្ឈមណ្ឌលធ្វើតេស្តរកមេរោគកូវីត-១៩  និងមន្ទីរពេទ្យ។

នៅប្រទេសកម្ពុជា ក្រុមហ៊ុនយូនីលឹវើមានចែកចាយនូវផលិតផលប្រើប្រាស់សំខាន់ៗរួមមានផលិតផលថែរក្សាអនាម័យ និងអនាម័យផ្ទាល់ខ្លួន ក្នុងចំណោមផលិតផលទាំងនោះយើងក៏មានសាប៊ូកក់សក់ សាប៊ូលាងមុខ ថ្នាំដុសធ្មេញ​ សាប៊ូលាងចាន ស្ព្រៃបាញ់ជូតកម្ចាត់មេរោគ សាប៊ូជូតសម្អាតការ៉ូ សាប៊ូបោកខោអាវ និងផលិតផលចំណីអាហារ។ ក្រុមហ៊ុនយូនីលឹវើ គឺជាសមាជិកមួយជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និងផ្តល់នូវអាហារមានជីវជាតិក្នុងគ្រាលំបាកទាំងនេះហើយនឹងធានាបាននូវការផ្គត់ផ្គង់ផលិតផលក្រុមហ៊ុនយូនីលឹវើជាបន្តបន្ទាប់។

អំពីក្រុមហ៊ុនយូនីលឹវើ

យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២,៥ ប៊ីលាននាក់ក្នុង១ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៥០,០០០នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥២ ប៊ីលានអឺរ៉ូ (ប្រហែល ៦៣,២៥ ប៊ីលានដុល្លារ) កាលពីឆ្នាំ ២០១៩។ ប្រមាណជាង ៥០% នៃមូលដ្ឋានរបស់យូនីលឹវើ គឺស្ថិតនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍ និង ប្រទេស   អភិវឌ្ឍ។ យូនីលឹវើ មានប្រមាណ ៤០០យីហោមុខទំនិញដែលត្រូវបានរកឃើញនៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាក Dove, Knorr, Dirt Is Good, Rexona, Hellmann’s, Lipton, Wall’s, Lux, Magnum, Axe, Sunsilk និង Surf  ជាដើម។

ផែនការការរស់នៅប្រកបដោយនិរន្តរភាពរបស់យូនីលឹវើ (USLP) គាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហើយប្តេជ្ញាថា៖

–       នឹងជួយប្រជាជនជាង១ប៊ីលាននាក់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភារបស់

              ពួកគេ ត្រឹមឆ្នាំ២០២០។

–       កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើងនៅ

               ត្រឹមឆ្នាំ២០៣០។

–       លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅឆ្នាំ ២០២០ ។

USLP បង្កើតគុណតម្លៃដោយជំរុញកំណើន និង ការជឿទុកចិត្ត កាត់បន្ថយការចំណាយ និង ហានិភ័យ។     ម៉ាកផលិតផលចាំបាច់ Sustainable Living Brands របស់យើងជម្រុញការលក់បាន៧៨% និង លក់បាន៧៥%កាលពីឆ្នាំ២០១៩។

ចាប់តាំងពីឆ្នាំ២០១០មក យើងបាននិងកំពុងធ្វើសកម្មភាពតាមរយៈគម្រោងជីវិតរស់នៅប្រកបដោយ      និរន្តរភាពរបស់យូនីលឹវើ ដើម្បីជួយប្រជាជនជាង១ប៊ីលាននាក់ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ពួកគេ កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដូចដែលអាជីវកម្មរបស់យើងបានរីកចម្រើន។ យើងបានធ្វើវឌ្ឍនភាពគួរឱ្យកត់សម្គាល់រួចហើយ និង បន្តពង្រីកមហិច្ឆតារបស់យើង ដូចដែលថ្មីៗនេះ យើងប្តេជ្ញាធានាថា       ការវេចខ្ចប់ផ្លាស្ទិចរបស់យើង ១០០% អាចប្រើឡើងវិញបាន អាចកែច្នៃឡើងវិញបាន ឬ អាចធ្វើជីកំប៉ុសបាននៅឆ្នាំ២០២៥។ ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ យើងមានមោទនភាពដែលត្រូវបានទទួលស្គាល់នៅក្នុង ឆ្នាំ២០១៩ ក្នុងនាមជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index និង ត្រូវបានចាត់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូល១០ឆ្នាំជាប់ៗគ្នានៅក្នុងការស្ទាបស្ទង់មតិរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលីវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។

សម្រាប់ព័ត៌មានបន្ថែមស្តីពី USLP សូមចូលទៅកាន់ www.unilever.com/sustainable-living/

សម្រាប់ការសាកសួរព័ត៌មាន

លោកស្រី លឹម វួចហ៊ាង ប្រធានផ្នែកកិច្ចការទំនាក់ទំនង

អ៊ីមែល[email protected]

ទូរស័ព្ទ – ០១៧ ៤៦៦ ៥០៣

អត្ថបទពេញនិយម

ហ្វេនៗកាន់តែរំភើប! ក្រោយរឿងភាគថ្មី យ៉ា សុផាន់ម៉ៃ កាន់តែគៀកថ្ងៃចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍បាយ័ន

រឿង «១០០% គឺស្រឡាញ់» សាច់រឿងថ្មីមួយនេះនឹងរំលេចភាពប្រទាក់ក្រឡាស្នេហាដែលត្រូវឆ្លងកាត់ឧបសគ្គពីការជ្រៀតជ្រែកបំបែកបំបាក់។ ការយល់ច្រឡំ ច្រណែនឈ្នានីសបានធ្វើឱ្យស្នេហាបោកបញ្ឆោតមួយក្លាយទៅជាស្នេហាពិតពោពេញដោយក្ដីស្រលាញ់។

នៅថ្ងៃ១ សីហា! ចៅសម្ដេចតេជោ ហ៊ុន សែន​ជិត ១០ នាក់​នឹងចាក់វ៉ាក់សាំងការ​ពារ​កូវីដ​មុនគេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចៅៗរបស់សម្ដេច ចំនួន​ជិត​ ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាង​មុខនេះ។

រសជាតិថ្មី រឿង «ភពស្នេហ៍» នឹងធ្វើឱ្យ ទស្សនិកជនជក់ចិត្តមិនចាញ់ រឿង «ប៉ាពីរជើងល្អ» ទេ!

រឿង «ភពស្នេហ៍» ជាសាច់រឿងមួយបង្ហាញពីទំនាក់ទំនងស្នេហា ដែលត្រូវប្រឈមជាមួយនឹងបញ្ហាមិនចេះមិនចេះហើយ ដោយសារតែក្រុមគ្រួសារទាំងសងខាងមិនពេញចិត្ត ពិសេស មានជនទីបីចូលមកជ្រៀជ្រែតក្នុងទំនាក់ទំនាក់មួយនោះ។

ក្នុងភាគបញ្ចប់យប់មិញ តួអង្គសំខាន់ៗ រឿង «ប៉ាពីរជើងល្អ» ចូលខម្មិនលេងសើចជាមួយហ្វេនៗ

ទស្សនិកជន ប្រហែលជាញញឹមបិទមាត់មិនជិតទេ សម្រាប់រឿង «ប៉ាពីរជើងល្អ» នៅក្នុងភាគបញ្ចប់កាលពីយប់មិញនេះ។ ពីព្រោះចុងបញ្ចប់នៃសាច់រឿង ពោរពេញទៅដោយសេចក្តីសុខ ស្នាមញញឹមគ្រួសារ ពិសេសប៉ាៗ វេហា និង ខេមា បានយល់ចិត្តគ្នាវិញ។