បុរីអាម៉ូរី បានបោះទុនវិនិយោគ សរុបប្រមាណ ១0 លានដុល្លារអាមេរិក លើគម្រោងអាម៉ូរីសែនសុខ ដោយគម្រោងនេះ ផ្ដោតសំខាន់លើប្រភេទគេហដ្នានប្រណិត ដែលមានម៉ូតវីឡាថ្មីៗចំនួន ៣ប្រភេទ ដោយរចនាឡើងប្រកបដោយសោភ័ណ្ឌភាព និងកិត្យានុភាព ។

លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់បុរីអាម៉ូរីសែនសុខ លើកឡើងនៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ របស់គម្រោង អាម៉ូរី សែនសុខ នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ នេះថា បន្ទាប់ពីគម្រោងទី ១ បុរីអាម៉ូរី ៧ មករា ទទួលបានជោគជ័យ លើការលក់ប្រភេទវីឡាកូនកាត់ ផ្ទះពាណិជ្ជកម្ម A និងផ្ទះពាណិជ្ជកម្ម B ក្នុងនោះបច្ចុប្បន្នក្រុមហ៊ុនបានកំពុងបន្តលក់វីឡាឃ្វីន ដែលជាប្រភេទវីឡាទោល និងប្រភេទឃ្វីនមីរ៉ា ។


លោក បន្តថា ចំពោះគម្រោងអាម៉ូរី សែនសុខ ដែលសម្ពោធបើកដំណើរការជាផ្លូវការនៅពេលនេះ គឺបានអភិវឌ្ឍន៍ឡើងនៅលើតំបន់ដែលមានសក្តានុពល នឹងជាទីតាំងល្អ ក្នុងនោះក្រុមហ៊ុនបានបោះទុនវិនិយោគសរុបប្រមាណ ១0 លានដុល្លារអាមេរិក នៅលើគម្រោងនេះ ដោយបានផ្ដោតសំខាន់ទៅលើប្រភេទគេហដ្នានប្រណិត ដែលមានម៉ូតវីឡាថ្មីៗចំនួន ៣ប្រភេទរួមមាន៖ វីឡាភ្លោះ, វីឡាព្រីន និងវីឡាឃ្វីន ដើម្បីបំពេញតម្រូវការ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់អតិថិជនគ្រប់រូប ឲ្យទទួលបាននូវគេហដ្នានមួយដែលល្អប្រណិត និងមានផាសុកភាពខ្ពស់ក្នុងការរស់ ។

សូមបញ្ជាក់ថា៖ បុវីអាម៉ូរី សែនសុខ ត្រូវបានរចនាដោយអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងត្រូវបានសាងសង់ឡើងដោយវិស្វករជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការងារសាងសង់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាសោភ័ណភាព និងគុណភាពសំណង់ ស្របទៅតាមបទដ្ឋានអន្តរជាតិ។ លើសពីនេះទៅទៀត ផ្នែកអភិវឌ្ឍន៏គម្រោង អាម៉ូរីសែនសុខ បានសិក្សាយ៉ាងម៉ត់ចត់ ដោយផ្តល់ជូនអតិថិជន នូវល័ក្ខខ័ណ្ឌ ការបង់ប្រាក់យ៉ាងពិសេសបំផុត ដែលពិតជាផ្តល់ភាពងាយស្រួល ខ្ពស់ទៅដល់អតិថិជនរបស់ខ្លួន ៕






អត្ថបទ៖ សុន រ៉ាឌី រូបភាព៖ Amory Insert