Home ព្រឹត្តិការណ៍ សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង ២០%​ ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់​អាកាសយានដ្ឋានអន្តរជាតិថ្មីជាលើកទី២អាកាសយាន ដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ ជាមួយនឹងការថ្លែង​សរសើរដល់ការខិតខំទាំងអស់របស់មន្ត្រី អាជ្ញា​ធរពាក់ព័ន្ធ ជាពិសេសបានសរសើរ​ចំពោះ​ក្រុមហ៊ុន​ផ្ទាល់​តែម្តង សម្តេចបានមានប្រសាសន៍ថា «ខ្មែរធ្វើ​បាន»​ ដែល​ភាសានេះជាភាសាមួយបានគ្របដ​ណ្ត​ប់​ សម្រា​ប់​កា​រ​អ​ភិ​វ​ឌ្ឍ​ជា​តិ​យើងទាំងមូល តតាំង​ពីរបុព្វបុរស​យើង​ពីដើមរៀង​មក ​ហើយ​បាន​​បន្សល់ទុកនូវ​មរតកសមិទ្ធផលជាច្រើនមកដល់ពេលនេះ បើទោះបីជាមួយ​ចំ​នួ​ន​ត្រូ​វ​បា​ន​បំ​ផ្លិ​ច​បំផ្លាញ​ដោយ​សារ​សង្គ្រាម និងរបប​ប្រល័យពូជសាសន៍ ប៉ុន្តែយើងបានធ្វើការស្តារ និង កសាងឡើងវិញ ដែល​មាន​ការចូល​រួម​ទាំងពីវិស័យរដ្ឋ និង​ឯកជន ដូច​ជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ធំៗ​ នៅ​ខេត្ត​សៀបរាប និង​នៅ​ភ្នំពេញ ហើយ​សម្តេច​ក៏បានចោទជាសំណួរថា តើមូលហេតុអ្វីបានជានៅខេត្តសៀបរាប និងនៅ​ទី​ក្រុងភ្នំពេញ​មាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ហើយ ចាំបាច់ត្រូវធ្វើការសាងសង់ថ្មីធ្វើអ្វីទៀត? សម្តេចបានឆ្លើយថា មូលហេតុងា​យ​យ​ល់បំផុត គឺ​ដោយសារមានតម្រូវ​ការនៃ​ការ​ទទួល​សេវាភ្លៀងទេស​ចរណ៍បរ​ទេ​ស​ដែ​លកាន់តែ​មាន​កំណើន​​ឡើងជាលំដាប់​តាម​គោលនយោបាយ​បើកចំហជើងមេឃ។

សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន២៧ភាគរយ នៃគម្រោងទាំងមូល ហើយ​ដោយមកដល់បច្ចុប្បន្នបាន ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ​ ដោយ​សារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើទុន​វិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC នេះ មកដល់ពេលនេះ បានចំណាយទឹក​ប្រាក់សរុបចំនួន ៣៧៥​លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២២ ខាងមុខ គ្រោងនឹងចំណាយថវិកា ៤៦៧លានដុល្លារអាមេរិក។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ គម្រោងទាំងមូលនឹងចំណាយទឹកប្រាក់សរុប  ១ពាន់៥០០លានដុល្លារអាមេរិក។ ការ​ដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក កម្មករចំនួនសរុប ​៣៧​៤​០នាក់។ ​ទោះបី​ជា​វិបត្តិកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការបុគ្គលិក កម្មករជំនាញបរទេសដែលត្រូវមកពីក្រៅប្រទេស និង​ចរាចរ​ទំនិញមកពីប្រទេសចិន គួបផ្សំនឹងការអូសបន្លាយរដូវវស្សា និងជំនន់ទឹកភ្លៀង រួមទាំងការលំបា​ក​ផ្នែ​កបច្ចេកទេស ​នៃ​សណ្ឋានដីក្នុងតំបន់សាងសង់យ៉ាងណាក្តី ក៏ក្រុមហ៊ុនព្យាយាមក្នុងការសាងសង់ឲ្យសម្រេចបានតាមផែនការ និង​ដាក់​ឲ្យដំណើរការឲ្យបានឆាប់តាមផែនការគ្រោងទុក៕

អត្ថបទពី៖ BTv News

អត្ថបទពេញនិយម

រឿនណាត និងពុទ្ធិស័ក្ត សម្តែងរឿងភាគបុរាណ «ព្រះនាងមុខធ្យូង» បញ្ចាំងខែក្រោយលើកញ្ចក់ទូរទស្សន៍បាយ័ន!

អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និង​តារាប្រុសរូបសង្ហា លោក ពឹង ពុទ្ធិស័ក ធ្លាប់សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការចាប់ដៃគូសម្តែងរួមគ្នាក្នុងភាពយន្តជីវិតរឿង«សង្សារចាស់» របស់ផលិតកម្មសាស្រ្តាហ្វៀម(Sastra Film)។

សម្តេចតេជោ ហ៊ុន សែន នឹងមានវត្តមានអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាននៅក្រុងព្រះសីហនុ

តាមកម្មវិធីដែលបានគ្រោងទុក គឺនៅវេលាម៉ោង៦ នាល្ងាចថ្ងៃទី១៨ ខែមករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន!

នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។

អីយ៉ាៗ! ស្រីស្រស់ប្រុសសង្ហា ព្រីន និងរចនា រ៉ាវ៉ាឌី ដឹកដៃគ្នាមកស្វីត ដល់កម្មវិធីតន្ត្រី ខារ៉ាបាវ

តួឯកប្រុសស្រីក្នុងរឿង «មេម៉ាយសម្បូរស្នេហ៍» លោក ព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ សប្តាហ៍នេះ។