ទទឹងរង់ចាំយូរអត់! ថ្ងៃនេះអេដមីន មានដំណឹងល្អសម្រាប់យុវជន យុវតីកម្ពុជាគ្រប់រូប ដែលមានចំណាប់អារម្មណ៍ និងចង់ដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Freshie Girls and Boys Cambodia 2022 នេះ។


កម្មវិធីប្រកួត Freshie Girls and Boys Cambodia 2022 ចាប់បើទទួលពាក្យជាបណ្តើរៗចាប់ពីថ្ងៃនេះតទៅ ដើម្បីបើកឱកាសអោយយុវជន យុវតីកម្ពុជា ដែលមានបុគ្គលិកលក្ខណៈល្អ មានសមត្ថភាពក្នុងផ្នែកផ្សេងៗ ចូលរួមប្រកួតក្នុងកម្មវិធី Freshie Girls & Boys CAMBODIA 2022 ដើម្បីជាបេក្ខភាពតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Freshie Girls & Boys ASEAN 2022 ដែលនឹងធ្វើឡើងជាលើកដំបូងនៅប្រទេសកម្ពុជាយើង។



ប្អូនៗយុវជន យុវតីកម្ពុជាប្រញាប់រួសរាន់ឡើង ដើម្បីដាក់ពាក្យចូលរួមប្រឡងប្រកួតបង្ហាញសមត្ថភាព ទេពកោសល្យដែលលាក់ទុកជាច្រើនឆ្នាំចេញមកក្រៅ និងដើម្បីអាចសម្រេចក្តីស្រម៉ៃក្លាយជាតារាសិល្បៈករសិល្បៈការនីជំនាន់ថ្មី។


បើប្អូនៗចាប់អារម្មណ៍ សូមចូលទៅកាន់ Facebook Fan Page : Freshie Cambodia ឬយុវជន យុវតី ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យចូលរួមប្រកួតបានចាប់ពីថ្ងៃនេះតទៅ សម្រាប់ព័ត៌មានបន្ថែម 076 66666 18 / 015 667 666។





អត្ថបទដោយ៖ Ha Ti