(10/09/2010 Time9:30pm)
ភ្នំពេញ៖ មន្រ្តីមូលនិធិរូបីយវត្ថុអន្តរជាតិ(IMF)បានសំដែងសុទ្ធិ ថិនិយមថា កម្ពុជានៅឆ្នាំ២០១០និងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង ៤ភាគរយនិងឆ្នាំ២០១១អាចកើនឡើងក្នុងរង្វង់ពី៦-៧ភាគរយ។
(10/09/2010 Time9:20pm)
ភ្នំពេញ៖ ឥឡូវនេះកីឡាករប្រដាល់នៃព្រះរាជាណាចក្រកម្ពុជា បាននឹងដំពុងធ្វើការហ្វឹកហាត់ យ៉ាងខ្លាំងដើម្បីត្រៀមខ្លួនសំរាប់ការប្រកួតកីឡាអាស៊ី ២០១០ លើកទី១៦ នៅសាធារណៈរដ្ឋប្រជាមានិតចិន។
(10/09/2010 Time7:45pm)
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី១០ ខែកញ្ញា កើតឡើងចំនួន១៤លើក មិនបណ្ដាលឲ្យមនុស្សស្លាប់ទេ តែមានអ្នករងរបួសធ្ងន់១៤នាក់និងរបួសស្រាល១២នាក់។
(10/09/2010 Time1:10pm)
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុងបានថ្លែងកោតសរសើរពីក្រុមវិនិយោគិនចិនដែលបានមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា។
(10/09/2010 Time12:50pm)
ភ្នំពេញ៖ ក្នុងរយ:ពេលឆមាសទី១ដើមឆ្នាំ២០១០ប្រទេសវៀតណាមបានបោះទុន វិនិយោគប្រមាណជា៩០០លានដុល្លា ក្នុងប្រទេសកម្ពុជា បើយោងតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
(10/09/2010 Time12:00pm)
ភ្នំពេញ៖ មន្រ្តីក្រសួងការពារជាតិបានអោយដឹងថា កងទ័ពកម្ពុជាត្រូវបានបង្រៀនអោយចេះមើលភូមិសាស្រ្តនិងប្រព័ន្ធ និយាមកាដើម្បីងាយស្រួលក្នុងការកំណត់ទីតាំងនៃប្រតិបត្តិការសិក ។
(10/09/2010 Time10:30am)
សៀមរាប៖ គ្រឿងញៀនចំនួន៤ប្រភេទ គិតជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ត្រូវបានអាជ្ញាធរខេត្តសៀមរាបដុតកំទេចចោលកាលពីម្សិលម៉ិញ ។
(10/09/2010 Time8:50am)
ភ្នំពេញ៖មន្រ្តីរដ្ឋាភិបាលកម្ពុជាបានថ្លៃងថា នៅពេលនេះមានការកំណត់ជាក់លាក់ហើយថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នឹង ជួបពិភាក្សា ជាមួយនាយករដ្ឋន្រ្តីថៃលោក អាភីស៊ីត វីចាជីវ៉ា នាថ្ងៃទី២៤ ខែកញ្ញានេះ នៅ បូរីញ៉ូយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីជម្លោះព្រំដែននោះ។
(10/09/2010 Time8:35am)
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៩ ខែកញ្ញា កើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៩នាក់និងរបួសស្រាល៧នាក់។
(10/09/2010 Time8:30am)
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតប៊ុន រានីហ៊ុនសែន បានទទួលជួបសវនាការជាមួយលោកជំទាវ លី អ៊ុកក្យុង ភរិយាឯកឧត្តម លី ក្យុងស៊ូឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាដែល នឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។
(08/09/2010 Time4:50pm)
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានអំពាវនាវអោយប្រជាពល រដ្ឋកម្ពុជាដែលគ្រប់អាយុទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១០ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ខាងមុខនេះ នៅតាមសាលាឃុំសង្កាត់នានាចំនួន ១៧៣២៣កន្លែង។
(08/09/2010 Time4:44pm)
ភ្នំពេញ៖ក្រុមបាល់ទាត់អគ្គស្នងការឯកនគរបាលជាតិបានឡើងទៅដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ កីឡាមហាជនជ្រើសរើស ជើងឯកទូទាំងប្រទេស២០១០ ក្របខណ្ឌក១ រួមជាមួយ ភូជង្គនាគ ឧត្តរមានជ័យនិង ឬទ្ធិសែនខេត្តកំពង់ឆ្នាំង។
(08/09/2010 Time4:10pm)
ភ្នំពេញ៖ គណ:កម្មាធិការជាតិបេតិកភណ្ឌពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកសំដីរបស់រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថាន ថៃថា ជាការបំពុលសាធារណ:មតិ។
(08/09/2010 Time3:50pm)
ភ្នំពេញ៖ក្រុមបាល់ទាត់ស្ត្រីខេត្តសៀមរាប បន្តលេងល្អទៀតកាលពីព្រឹកថ្ងៃអង្គារដោយបានបំបាក់ ខេត្តកំពង់ធំ 3-1 នៅទីលាននៃសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ។
(08/09/2010 Time3:30pm)
ភ្នំពេញ៖ គិតត្រឹមថ្ងៃនេះនៅសល់តែ៦៦ថ្ងៃប៉ុណ្ណោះព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៦នៅប្រទេសចិនឈានចូលមកដល់។ ចំពោះមុខនេះអត្តពលិកតេក្វាន់ដូកម្ពុជា បានធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមលក្ខណៈការប្រកួតដ៏ធំ ប្រចាំទ្វីបអាស៊ីនេះ។
(08/09/2010 Time11:00am)
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿង មេបក្សប្រឆាំងឈ្មោះសម រង្ស៊ី ពីបទក្លែងលិខិតសាធារណៈនិងផ្សព្វផ្សាយព័ត៌មានមិនពិត នៅព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១០នេះ។
(08/09/2010 Time9:30am)
ភ្នំពេញ៖ ធនាគារពិភពលោកផ្ដល់ហិរញ្ញប្បទានចំនួន២៣លានដុល្លារ គាំទ្រគុណភាពអប់រំនៅកម្រិត ឧត្ដមសិក្សានៅក្នុងប្រទេសកម្ពុជា។
(08/09/2010 Time9:12am)
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៧ ខែកញ្ញា កើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់រងរបួសធ្ងន់១០នាក់និងរបួសស្រាល៤នាក់។
(07/09/2010 Time4:50pm)
ភ្នំពេញ៖ មន្រ្តីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានចេញមុខ បដិសេធថា ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាមិនមានប្រវត្តិទាក់ទងនឹង ឈ្មោះដាំ ច្ឆត្ររីយ៍ក្នុងជួររដ្ឋាភិបាលរបស់អាមេរិកឡើយ។
(07/09/2010 Time3:50pm)
ពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល បានចុះ ពិនិត្យការដ្ឋានសាងសង់ស្ថានីយ៏និងអនុស្ថានីយ៏វារីអគ្គីសនីនៅស្ទឹងអាតៃកាលពីពេលថ្មីៗនេះ នៅគ្រាដែលការសាងសង់នឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១១ខាងមុខនេះ។