fbpx
Home ព័ត៌មាន សមាគម tyda សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​អប់រំ​ផ្សព្វផ្សាយ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ covid-19

សមាគម tyda សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​អប់រំ​ផ្សព្វផ្សាយ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ covid-19

ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល គណៈ​ពង្រឹង​ចុះជួយ​ស្រុក​កៀនស្វាយ និង​អាជ្ញាធរ​​​ឃុំ​គគីរ​ធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល ក្រុមការងារ​ចុះ​សហគមន៍​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច តេ​ជោ (TYDA) បាន​ចុះ​យុទ្ធនា​ការប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន និង អប់រំ​សុខភាព អនាម័យ រាងកាយ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ដោយ​វីរុស Covid-19 នៅ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​នៅ​ចុង​សប្ដាហ៍​នេះ​។

វេជ្ជបណ្ឌិត ស៊ឹម សុខ​ច័ន្ទ ស៊ឹម សុខ​ចាន់ ទទួលបន្ទុក​ដឹកនាំ​បេសកកម្ម​អប់រំ​សុខភាព​នៃ​សមាគម​TYDA បាន​មានប្រសាសន៍ថា បេសកកម្ម​នៃ​កម្មវិធី​អប់រំ​សុខភាព​នៅតាម​បណ្ដា​សហគមន៍​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ប្រចាំឆ្នាំ​២០២០ គឺ​ដើម្បី​ចូលរួមចំណែក​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​លើកកម្ពស់​នូវ​ការយល់ដឹង​និង​បង្ការ​ការប្រើប្រាស់​គ្រឿងញៀន និង​បង្កើន​ការយល់ដឹង​នៃ​ការថែទាំ​សុខភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។​

​ម្យ៉ាង​ទៀតថា ការអប់រំ​សុខភាព​នេះ គឺ​ផ្សព្វផ្សាយ​វិធានការ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺឆ្លង Covid-19 ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ដើម្បី​ឲ្យ​មាន​ការយល់ដឹង​និង​ការយកចិត្តទុកដាក់​ការពារ​សុខភាព​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​។

លោក​បន្តថា យុទ្ធនាការ​នេះ ក៏មាន​ការបែងចែក​ជា​ក្រុម​តូចៗ​បន្ថែមទៀត ដើម្បី​ចុះ​ផ្សព្វផ្សាយ​ណែនាំ​នៅតាម​ខ្នង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ នៅក្នុង​ឃុំ​គគីរ​ធំ​ព្រមទាំង​បាន​ចែក​នូវ​ឱសថ​ព្យាបាល និង​សម្ភារ​សិក្សា​មួយចំនួន​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រៅពី​សកម្មភាព​មនុស្ស​ធម៌​ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារ​កងទ័ព​ដាក់​ឥតគិតថ្លៃ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ( TYDA) ក៏បាន​ចុះ​អប់រំ​សុខភាព​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​ការថែទាំ​សុខភាព​តាមរយៈ​ការរស់នៅ​ស្អាត​ហូប​ស្អាត ផឹក​ស្អាត និង​ការ​បញ្ជ្រាប​ការយល់ដឹង​អំពី​គ្រោះថ្នាក់​គ្រឿងញៀន​ដល់​សហគមន៍​ដែល​ងាយ​រងគ្រោះ​នៃ​គ្រឿងញៀន​ជាង​រៀងរាល់ខែ​ផងដែរ​៕

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា