12.4 C
New York
Wednesday, July 8, 2020
Home ព័ត៌មាន Unilever បានឧបត្ថមផលិតផលអនាម័យចាំបាច់ដើម្បីជួយដល់ការរីករាលដាល Covid-19 នៅកម្ពុជា

Unilever បានឧបត្ថមផលិតផលអនាម័យចាំបាច់ដើម្បីជួយដល់ការរីករាលដាល Covid-19 នៅកម្ពុជា

ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត​ បានឧបត្ថមផលិតផលចាំបាច់ប្រើប្រាស់ប្រចំាថ្ងៃសំខាន់ៗដល់ក្រសួងសុខាភិបាលក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការដោះស្រាយបញ្ហា Covid-19 នៅកម្ពុជា។ ក្រុមហ៊ុន Unilever បានរៀបចំផលិតផលចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមានអនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យរួចផុតពីការរាតត្បាត Covid-19 ។ អំណោយនេះគឺជាវិធីរបស់ក្រុមហ៊ុនក្នុងការនិយាយ អរគុណច្រើន​ ដល់បុគ្គលិកថែទាំសុខភាពជួរមុខ។

ក្រុមហ៊ុន Unilever  រួមជាមួយនឹងលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានប្រគល់អំណោយនូវផលិតផល Dove, Lux, Pond’s , Vaseline, Knorr, Sunlight, Signal and Viso ជូនដល់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅទីស្តីការក្រសួងនាថ្ងៃទី ៦ ខែមេសា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន Unilever។

ក្រុមហ៊ុន Unilever ក៏បានសម្តែងការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាព។ ក្រុមហ៊ុន គឺជាសមាជិកមួយជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និងបរិភោគអាហារដែលមានជីវជាតិក្នុងគ្រាលំបាកទាំងនេះ។ ក្រុមហ៊ុនប្តេជ្ញាធានានូវការផ្គត់ផ្គង់ជាបន្តបន្ទាប់នូវផលិតផល Unilever សំខាន់ៗដូចជា អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារ។

កាលពីខែមីនា Unilever បានប្រកាសនូវវិធានការណ៍ជាច្រើនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក និងថ្នាក់ជាតិនៃជំងឺរាតត្បាត Covid-19 ។ ការឧបត្ថមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19​ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស។

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី២៥ និងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥នេះ នៅនិងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះជាកម្មវិធីមួយដែលមានភាពល្បីល្បាញខ្លាំង ផ្នែកប្រគល់ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កំសាន្ត ផលិតភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា ជាលើកដំបូង ដែលមានរយះពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ឆ្នាំ...

កីឡាករ ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ លើសង្វៀនប្រដាល់ គុនខ្មែរ ជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតគូល្អៗចាប់ពីទំងន់ ៦០គ ឡើងទៅ។ គូបើកឆាកដំបូង កីឡាករមកពីខេត្តបាត់ដំបង ទ្វេ វិរៈ...

“ប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី” វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតមិត្តភាពគូពិសេសរវាង​កីឡាករ វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ ចំណែកគូផ្សេងទៀតរួមមាន

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ បាង កាណុន កីឡាករមកពីក្លិបប្រដាល់គុនខ្មែរ អាណាចក្រគុនខ្មែរ នឹងជួបជាមួយកីឡាករ ធី ម៉ានិត កូនសិស្សរបស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង ក្នុងប្រភេទទំងន់ ៥៤គ។ជ័រ ពៅ កីឡាករវាយមិនចង់អោយចប់ ៥...