12.4 C
New York
Wednesday, July 8, 2020
Home ព័ត៌មាន សម្តេច​តេ​ជោ អំពាវនាវ​ជាថ្មី ឱ្យ​ពលរដ្ឋ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ-​១៩

សម្តេច​តេ​ជោ អំពាវនាវ​ជាថ្មី ឱ្យ​ពលរដ្ឋ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ-​១៩

ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ធ្វើការ​អំពាវនាវ​ជាថ្មី​ដល់ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឱ្យ​រួមគ្នា​ទប់ស្កាត់​បង្ការ​កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ–១៩ ​ដោយ​ត្រូវ ​តែ​មាន​អនាម័យ​គ្រប់ពេលវេលា​។

ទោះបី​បញ្ហា​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​ល្អប្រសើរ ដោយ​មិនមាន​ការឆ្លង​ថ្មី ហើយ​ការព្យាបាល​បានជា​សះស្បើយ​ជា​បន្តបន្ទាប់​ក៏ដោយ តែ​សម្ដេច​តេ​ជោ ហ៊ុន សែន ម្រ​មុខ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា នៅតែ​រំឭក​ដាស់តឿន​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ដោយ​សម្ដេច​តេ​ជោ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ រាល់​វិនាទី​ និង​ជា​រៀងរាល់ថ្ងៃ ត្រូវ​ចងចាំ និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត ចំពោះ សុខភាព ដែលជា​អាយុជីវិត​ផ្ទាល់ខ្លួន ​និង​ក្រុមគ្រួសារ ក្នុងស្ថានភាព ដែល​ប្រទេស​ជាតិ កំពុង​ប្រយុទ្ធ ប្រឆាំង​កម្ចាត់​ជំងឺឆ្លង​កូ​វីដ​–១៩​។ 

សម្ដេច​តេ​ជោ ​បានធ្វើការ​រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ​ដូច្នេះ តាមរយៈ ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ ឱ្យ​យក​ជាប់​តាម​ខ្លួន​រាល់ ពេល​ធ្វើ​ដំណើរ ដូចជា ម៉ាស ទឹក​អាល់កុល ​និង​ជែ​ល​ សម្លាប់​មេរោគ និង​បាក់តេរី​ផ្សេងៗ​។ មួយ​វិញទៀត ត្រូវ​ពាក់​ម៉ាស​ការពារ​គ្រប់​ទីកន្លែង និង​ត្រូវ​ដុសលាង​សម្អាត​ដៃ​មុន​ពេល​ប៉ះពាល់ និង​ក្រោយពេល​ប៉ះពាល់ របស់របរ ឬ​វត្ថុ​អ្វីមួយ​នៅ​តាម​ទីផ្សារ ​និង​តាម​ទីធ្លា​សាធារណៈ ដែល​មិនដឹងថា​តើ​របស់របរ ​និង​សម្ភារ​ទាំង នោះ ត្រូវ​បាន​ប៉ះពាល់​ដោយ​អ្នកមាន​មេរោគ​ឆ្លង​កូ​វីដ​–១៩​ ឬទេ​។

សម្តេច​តេ​ជោ បាន​ប្រាប់​ពលរដ្ឋ ឱ្យ​ការពារ​ខ្លួន កុំ​នាំ​យក​មេរោគ​ឆ្លងទៅ​គេ ​និង​កុំ​នាំ​មេរោគ​ពី​គេ​មក ខ្លួន និង​ទៅកាន់​ក្រុម​គ្រួសារ ហើយ​ត្រូវ​មាន​អនាម័យ​សុខភាព​ខ្ពស់​ជាប្រចាំ​ ហើយ​ត្រូវ​ស្តាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ជានិច្ច​ផងដែរ​។​ រហូតមកដល់​ពេលនេះ អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា ​មាន​ចំនួន​១១០​នាក់​ហើយ ​ដែល​ត្រូវ​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ ​ខណៈ​ចំនួន​១២​នាក់​ទៀត ​កំពុង​សម្រាក​ព្យាបាល ក្រោម​ការ​យក ចិត្ត​ទុកដាក់​ខ្ពស់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នោះ​៕

អត្ថបទពេញនិយម

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី២៥ និងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥នេះ នៅនិងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះជាកម្មវិធីមួយដែលមានភាពល្បីល្បាញខ្លាំង ផ្នែកប្រគល់ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កំសាន្ត ផលិតភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា ជាលើកដំបូង ដែលមានរយះពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ឆ្នាំ...

កីឡាករ ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ លើសង្វៀនប្រដាល់ គុនខ្មែរ ជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតគូល្អៗចាប់ពីទំងន់ ៦០គ ឡើងទៅ។ គូបើកឆាកដំបូង កីឡាករមកពីខេត្តបាត់ដំបង ទ្វេ វិរៈ...

“ប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី” វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតមិត្តភាពគូពិសេសរវាង​កីឡាករ វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ ចំណែកគូផ្សេងទៀតរួមមាន

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ បាង កាណុន កីឡាករមកពីក្លិបប្រដាល់គុនខ្មែរ អាណាចក្រគុនខ្មែរ នឹងជួបជាមួយកីឡាករ ធី ម៉ានិត កូនសិស្សរបស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង ក្នុងប្រភេទទំងន់ ៥៤គ។ជ័រ ពៅ កីឡាករវាយមិនចង់អោយចប់ ៥...