12.4 C
New York
Wednesday, July 8, 2020
Home ព័ត៌មាន ក្រសួងការពារជាតិ​ចិន ​ផ្តល់​សម្ភារៈ​ពេទ្យ​ទប់ស្កាត់​វីរុស​កូវីដ-១៩ ចំនួន​១៦​តោន ​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុ​ជា​

ក្រសួងការពារជាតិ​ចិន ​ផ្តល់​សម្ភារៈ​ពេទ្យ​ទប់ស្កាត់​វីរុស​កូវីដ-១៩ ចំនួន​១៦​តោន ​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុ​ជា​

ក្រសួងការពារជាតិ​ប្រទេស​ចិន​ បាន​ប្រគល់​សម្ភារៈ​ពេទ្យ​សម្រាប់​ទប់ស្កាត់​វីរុស COV ព​ID-19 ចំនួន​១១​មុខ​ ទម្ងន់​១៦​តោន​ មានតម្លៃ​ប្រមាណ​១​លាន​ដុល្លារ​ ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ-​១៩​។

ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​ពេទ្យ​ទប់ស្កាត់​វីរុស COVID-19 នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២០ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដោយមាន​ការចូលរួម​ពី នាយ​ឧត្ដមសេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង ​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស ​និង​តំណាង​អនុព័ន្ធ​យោធា​របស់​ចិន​ប្រចាំ​កម្ពុជា​។​

នេះ​គឺជា​លើក​ទី​២​ហើយ ដែល​ក្រសួងការពារជាតិ​ប្រទេស​ចិន បាន​ប្រគល់​សម្ភារៈ​ពេទ្យ​សម្រាប់​ទប់​ស្កាត់​វីរុស COVID-19 ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា ​ខណៈ​លើក​ទី​១ ​បានប្រគល់​សម្ភារៈ​សម្រាប់​ការពារ ទប់ស្កាត់​វីរុស COVID-19 មាន​ទម្ងន់​ជាង​២​តោន​។​

សូម​រំលឹកថា ​កន្លងមក ​នៅពេល​ប្រទេស​ចិន​ជួប​ការលំបាក​ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ-​១៩​នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​ជួយឧបត្ថម្ភ​ជា​សម្ភារៈ បរិក្ខារ​ពេទ្យ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​មិត្ត​ចិន​រហូតមក​ដល់ពេលនេះ ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-​១៩ នៅ​ប្រទេស​ចិន ទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ​។

ដូចនេះ​ប្រទេស​ចិន ​បាន​មកជួយ​ដោះស្រាយ​ជាមួយ​មិត្ត​កម្ពុជា​វិញ តាមរយៈ​ការជួយឧបត្ថម្ភ​ជា​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ-​១៩ មួយចំនួនធំ និង​បញ្ជូន​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ស៊ីវិល និង​កងទ័ព​មក​ជួយ​ផងដែរ​។

ទាក់ទង​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះដែរ​ កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២០ ក្រុម​គ្រូពេទ្យ​ជំនាញ​ចិន​៧​នាក់ បាន​ចាក​ចេញពី​ប្រទេស​ចិន តាម​ជើងយន្តហោះ​ពិសេស មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ចែក រំលែក​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​ការ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា​ ដោយបាន​នាំមក​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ មក​ជា​មួយ​ផង​ដែរ ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត គឺ​នៅ​គ្រប់​សម្ភារៈ បរិក្ខារ​ពេទ្យ​ចិន​ទាំងអស់។​


ដោយឡែក​កាលពី​យប់​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ​ គ្រូពេទ្យ​ឯកទេស យោធា​ចិន​ចំនួន ៤​នាក់ បាន​មកដល់​កម្ពុជា​ផង​ដែរ ដើម្បី​ជួយ​បង្រៀន​ដល់​ក្រុម​ពេទ្យ​យោធា នៃ​កងយោធពលខេមរ​ភូមិន្ទ នៅ​តាម​បណ្តា​កងឯកភាព​របស់​ខេមរភូមិន្ទ​ថែមទៀត​៕

អត្ថបទពេញនិយម

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី២៥ និងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥នេះ នៅនិងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះជាកម្មវិធីមួយដែលមានភាពល្បីល្បាញខ្លាំង ផ្នែកប្រគល់ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កំសាន្ត ផលិតភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា ជាលើកដំបូង ដែលមានរយះពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ឆ្នាំ...

កីឡាករ ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ លើសង្វៀនប្រដាល់ គុនខ្មែរ ជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតគូល្អៗចាប់ពីទំងន់ ៦០គ ឡើងទៅ។ គូបើកឆាកដំបូង កីឡាករមកពីខេត្តបាត់ដំបង ទ្វេ វិរៈ...

“ប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី” វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតមិត្តភាពគូពិសេសរវាង​កីឡាករ វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ ចំណែកគូផ្សេងទៀតរួមមាន

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ បាង កាណុន កីឡាករមកពីក្លិបប្រដាល់គុនខ្មែរ អាណាចក្រគុនខ្មែរ នឹងជួបជាមួយកីឡាករ ធី ម៉ានិត កូនសិស្សរបស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង ក្នុងប្រភេទទំងន់ ៥៤គ។ជ័រ ពៅ កីឡាករវាយមិនចង់អោយចប់ ៥...