12.4 C
New York
Wednesday, July 8, 2020
Home ព័ត៌មាន សម្ដេច​តេ​ជោ ​៖ ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​ពលរដ្ឋ

សម្ដេច​តេ​ជោ ​៖ ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​ពលរដ្ឋ

ភ្នំពេញ ៖ ​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ​ការ​រឹត​បន្តឹង​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដើម្បី​បញ្ចៀស​គ្រោះ​ ថ្នាក់​ផ្សេងៗ ដែល​អាច​បង្ក​របួស​ស្នាម​ធ្ងន់​ស្រាល​ រហូតដល់​មានការ​បាត់បង់​អាយុជីវិត​ទៀតផង​។

នៅ​មុនពេល​មន្ត្រីនគរបាល​ចរាចរណ៍ នឹង​អនុវត្ត​រឹតបន្តឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ ដែល​នឹង ចាប់ផ្ដើម​ពីថ្ងៃ​ទី​០១​ ខែឧសភា ឆ្នាំ​២០២០​នេះ​ទៅ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ មេសា នេះ សម្ដេច​តេ​ជោ ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានធ្វើការ​អំពាវនាវ​ដល់​អ្នកបើកបរ ​ទាំងអស់ ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​ បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ជាមួយ​ នឹង​ការយោគយល់​ដល់​គ្នា​ទៅវិញទៅមក ដើម្បី​សុខ​សុវត្ថិភាព​ទាំង​អស់គ្នា​នៅ​ទូទាំងប្រទេស​។

សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ នឹងធ្វើ​នៅ​ទូទាំងប្រទេស ដូច្នេះ អ្នកបើក បរ​ទាំងអស់ មុននឹង​បើកបរ​រថយន្ត ត្រូវ​មាន​ប័ណ្ណ​បើកបរ​ពិតប្រាកដ​ត្រឹមត្រូវ ត្រូវ​បង់ពន្ធ​រថយន្ត និង​បង់ថ្លៃ សេវា​ផ្សេងៗ​ឱ្យ​បាន​ត្រឹមត្រូវ មុននឹង​ធ្វើចរាចរ​នៅ​លើ​ដងផ្លូវ​សាធារណៈ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ ​គឺ​ដើម្បី​ធានា សុវត្ថិភាព​អាយុជីវិត​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ដោយ​មិន​ចង់​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើត មាន​ទៅលើ​សមាជិក​ក្រុម​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​។

យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា ​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ​ឆ្នាំ​២០២០​នេះ​ទៅ​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នឹង​ចាប់​ផ្តើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស​ ដោយ​ផាក​ពិន័យ​ច្រើនជាង​មុន ហើយ​ការអនុវត្ត​នេះ នឹង​ប្រកបដោយ មាន​សីលធម៌ វិជ្ជាជីវៈ ​ព្រមទាំង​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់​ និង​ម៉ឺងម៉ាត់​ផងដែរ​៕

ដកស្រង់ពី៖ BTV

អត្ថបទពេញនិយម

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី២៥ និងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥នេះ នៅនិងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះជាកម្មវិធីមួយដែលមានភាពល្បីល្បាញខ្លាំង ផ្នែកប្រគល់ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កំសាន្ត ផលិតភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា ជាលើកដំបូង ដែលមានរយះពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ឆ្នាំ...

កីឡាករ ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ លើសង្វៀនប្រដាល់ គុនខ្មែរ ជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតគូល្អៗចាប់ពីទំងន់ ៦០គ ឡើងទៅ។ គូបើកឆាកដំបូង កីឡាករមកពីខេត្តបាត់ដំបង ទ្វេ វិរៈ...

“ប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី” វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតមិត្តភាពគូពិសេសរវាង​កីឡាករ វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ ចំណែកគូផ្សេងទៀតរួមមាន

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ បាង កាណុន កីឡាករមកពីក្លិបប្រដាល់គុនខ្មែរ អាណាចក្រគុនខ្មែរ នឹងជួបជាមួយកីឡាករ ធី ម៉ានិត កូនសិស្សរបស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង ក្នុងប្រភេទទំងន់ ៥៤គ។ជ័រ ពៅ កីឡាករវាយមិនចង់អោយចប់ ៥...